ព័ត៌មានទាន់ហេតុការណ៍៖
'

តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បើកព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្ត ខួបលើកទី៣០ ឆ្នាំ២០២៥

ខេត្តសៀមរាប៖ នាវេលាព្រឹកព្រលឹមស្រាងៗ នៃថ្ងៃអាទិត្យ ទី៧ ខែធ្នូ ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវធិបតី ហ៊ុន ... Read More »

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ និងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំក្រាំងស្គារ

ខេត្តកំពង់ឆ្នាំង ៖នៅព្រឹក ថ្ងៃអាទិត្យ ២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ... Read More »

ក្មេងទំនើង២ក្រុមជិះម៉ូតូប្រហែល៣០គ្រឿងប្រណាំងគ្នានិងបង្ហោះពេញផ្លូវហាណូយត្រូវកម្លាំងល្បាតនៃអធិការនគរបាលខណ្ឌសែនសុខ ដេញឃាត់បាន១៣នាក់ និងម៉ូតូ៨គ្រឿង

ភ្នំពេញ÷ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥​ នៅវេលាម៉ោងប្រហែល១២នឹង០០នាទី​យប់កណ្តាលអធ្រាត្រ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានធ្វេីការល្បាតការពារសន្តិសុខ ដើម្បីបង្ការបង្រ្កាបបទល្មេីស​ លួច ឆក់ ប្លន់ និងក្មេងទំនើង នៅក្នុងមូលដ្ឋាន​ ខណ្ឌសែនសុខ។ លុះរហូតដល់ម៉ោងប្រហែល១នឹង១០នាទី​យប់អធ្រាត្រក៏បានជួបក្មេងទំនើង២ក្រុមជិះម៉ូតូប្រហែល៣០គ្រឿង បានធ្វេីការបង្ហោះម៉ូតូ​ ... Read More »

បុរសម្នាក់បេីករ៉ឺម៉កលឿនជ្រុលបុកបង្គោលភ្លេីងបណ្តាលឲ្យរងរបួស

ភ្នំពេញ៖​ បុរសម្នាក់បេីកបររ៉ឺម៉កលឿនមិនប្រយ័ត្នជ្រុលបុកបង្គោលភ្លេីងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៣និង០៨នាទីឈានចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ នៅផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិតាំងរនាម សង្កាតប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ សុក សាម៉ាន ភេទប្រុស ... Read More »

រថយន្តដឹកទំនិញធន់ធំបើកបុកពីក្រោយរថយន្តដឹកកញ្ចក់ឈប់ចតលើចិញ្ចើមផ្លូវរុញទម្លុះចូលផ្ទះពលរដ្ឋ៤ខ្នងរងការខូចខាត និងបុរសម្នាក់របួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តធន់ធំសណ្តោងរុឺម៉កដឹក ទំនិញមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តដឹកកញ្ចក់ដែលឈប់ចតចោលនៅលើចិញ្ចើមផ្លូវរុញទៅបុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតចំនួន៤ខ្នងនិងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣:៣០នាទីទៀតភ្លឺឈានចូលថ្ងៃទី៧ខែធ្នូឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវមហាវិថីឈ្នះឈ្នះសង្កាត់គោករការខណ្ឌព្រកព្នៅ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តដឹកកញ្ចក់មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 3C-3798 បើកយកមកចតចោលនៅលើចិញ្ចើមផ្លូវមហាវិថីឈ្នះ ឈ្នះ ក្បែផ្ទះកើតហេតុខាងលើខណះម្ចាស់ចេញទៅក្រៅបាត់ ក្រោយមកស្រាប់តែគេឃើញមានរថយន្តបង្កដឹកទំនិញធន់ធំមួយគ្រឿងពាក់ផ្លាកលេខ ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ «រាជធានីភ្នំពេញជាចំណុចចាប់ផ្តើមនៃការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយតាមរាជធានីខេត្ត ក្រោយយុទ្ធនាការនេះត្រូវបានបើកឱ្យដំណើរការជាផ្លូវការក្នុងខែមេសា ឆ្នាំ២០២៥»

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៧ ខែធ្នូ បានបញ្ជាក់ថា ៖ រាជធានីភ្នំពេញជាចំណុចចាប់ផ្តើមនៃការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយតាមរាជធានីខេត្ត ក្រោយយុទ្ធនាការនេះត្រូវបានបើកឱ្យដំណើរការជាផ្លូវការក្នុងខែមេសា ឆ្នាំ២០២៥។ អាជីវករ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ... Read More »

Salah ខឹងសម្បាចង់ចេញពី Liverpool ដោយគ្រូបង្វឹកSlot ដាក់គាត់បម្រុងពេលស្មើ Leeds 3-3

កីឡាករ Mohamed Salah បានខឹងសម្បាដោយសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងហើយចង់ចាកចេញពីក្រុម Liverpool ក្នុងពេលឆាប់ៗដោយគ្រូបង្វឹក Arne Slot បានដាក់គាត់ជាកីឡាករបម្រុងសម្រាប់ការប្រកួតស្មើ 3-3 នៅលើទឹកដីLeeds។ នៅក្នុងការអត្ថាធិប្បាយក្រោយការប្រកួត កីឡាករសញ្ជាតិអេហ្ស៊ីបវ័យ 33 ឆ្នាំរូបនេះបានរិះគន់ក្លឹប ... Read More »

លោកអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖ ថ្ងៃនេះ យើងមានទឡ្ហីករណ៍ថ្មីមួយទៀត បញ្ជាក់ពីការប្ដេជ្ញាចិត្តប្រកៀកស្មាបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ!

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្របតាមច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា និងគោលការណ៍ដឹកនាំប្រកបដោយភាពឈ្លាសវៃម៉ឺងម៉ាត់ ប្រតិភាណ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្ងៃនេះ ... Read More »

រដ្ឋភាគីអនុសញ្ញាអូតាវ៉ាទុកពេលឲ្យកម្ពុជាបោសសម្អាតមីនប្រឆាំងមនុស្សដល់ឆ្នាំ២០៣០ តាមសំណើរបស់កម្ពុជា

ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សរង្គ្រោះជនពិការរដោយសារមីន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស បានអនុម័តលើសំណើសុំពន្យាពេលបញ្ចប់ការបោសសម្អាតមីនរបស់កម្ពុជាលើកទី៣ !  ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែធ្នូ ... Read More »

នៅថ្ងៃនេះ ! តាមបណ្តាខេត្ត និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ

ភ្នំពេញ, បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅថ្ងៃនេះ ! តាមបណ្តាខេត្ត និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។ សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ... Read More »

រថយន្តALPHARD បើកវ៉ាជែងកៀរថយន្ត prius រងការខូចខាត​ រួចព្យាយាមបើករត់ទៅបុកដើមចំប៉ីនិងបង្គោលស្លាកសញ្ញាទៅមុខលែងរួច

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក TOYOTA ALPHARD មួយគ្រឿងក្នុងល្បឿនលឿន​ និងបានវ៉ាជែងជ្រុលទៅកៀររថយន្ត toyota prius បណ្ដាលឲ្យកោសថ្នាំកំពឹតតិចតួចរងការខូចខាត​ តែមិនព្រមឈប់ដោះស្រាយព្យាយាមបើករត់ក៏ជ្រុលទៅបុកបង្គោលស្លាកសញ្ញាបាក់មួយដើមរួចបន្តទៅបុកដើមចំប៉ីមួយដើមទៀត តែសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការព្យាបាលកាលពីវេលាម៉ោង ២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ៧ខែធ្នូឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវកម្ពុជាក្រោមកែងនឹងផ្លូវ៦៧ ... Read More »

លោក ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីពិធីលៀងសាយភោជន អបអរសាទរខួបលើកទី៣០ នៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ 

ខេត្តសៀមរាប ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីលៀងសាយភោជន ដើម្បីអបអរសាទរខួបលើកទី៣០ នៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ នាយប់ថ្ងៃទី០៦ ... Read More »

ម៉ូតូ zoomer x ឆ្លងផ្លូវត្រូវម៉ូតូហុងដាបុករបួសម្នាក់ត្រូវរថយន្តកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតជិះបុកពេញទំហឹងបណ្តាលឲ្យរងរបួសបាក់ជេីងម្ខាងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៣៣នាទីយប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៣ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ យ៉ុង នៃយ៉ា ភេទប្រុស  អាយុ១៨ឆ្នាំ ... Read More »

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញបើកការបោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា នៅភ្នំគិរីរម្យ

កំពង់ស្ពឺ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញបើកព្រឹត្តិការណ៍បោះជំរំ ឆ្នាំ២០២៥ របស់សមាគមកាយឫទ្ធិនារីកម្ពុជា នៅទីតាំងលម្ហែគិរីរម្យរីសត ... Read More »

Kashima Antlers ឈ្នះជើងឯកជប៉ុន J-League បន្ទាប់ពី កីឡាករប្រេស៊ីលLeo Ceara រកបានពីរគ្រាប់

ក្លឹបបាល់ទាត់Kashima Antlers ទទួលបានជ័យជំនះ 2-1 លើ Yokohama F Marinos នៅកីឡដ្ឋាន Kashima នៅថ្ងៃសៅរ៍នេះ ដើម្បីលើកពាន J-Leagueឆ្នាំ2025។ ខ្សែប្រយុទ្ធប្រេស៊ីល Leo ... Read More »

សមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យ ៩នាក់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅខណ្ឌឫស្សីកែវ

ភ្នំពេញ ៖ ជនសង្ស័យចំនួន០៩នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅផ្ទះលេខ១៤ ផ្លូវលេខ ១៣ ស្ថិតក្នុងបុរីពិភពថ្មីផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញក្រោមការសង្ស័យថាមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ និងមន្ត្រីជំនាញ ... Read More »

ឃាត់ខ្លួនក្មេងទំនើងបាន៤នាក់ករណីកែច្នៃម៉ូតូបំពាក់បំពង់សុីម៉ាំងលឺ ជិះម៉ូតូលឿន និងជ្រែតាមដងផ្លូវ

ខេត្តកណ្ដាល៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្ដាលបានឲ្យដឹងនៅរសៀលថ្ងៃទី០៦ខែធ្នូឆ្នាំ២០២៥នេះថាមក្មេងទំនើង៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនករណីជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងឮៗ និងជ្រែតាមដងផ្លូវ។ បន្ទាប់មកក៏បានកោះហៅអាណាព្យាបាលមកជួយអប់រំណែនាំនិងត្រឡប់ទៅផ្ទះវិញ។ មន្ត្រីខាងលើឲ្យដឹងថា ក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការខេត្តកណ្ដាលល្ងាច ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចផ្លូវ១១០ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ... Read More »

កម្លាំងកងរាជអាវុធហត្ថក្របួចមុខសញ្ញា​ចោរប្លន់​បាន​ម្នាក់ផ្អើល​​​ទាំង​​​ព្រឹកកណ្ដាលក្រុងបាត់ដំបង

ខេត្ត​បាយ​ដំបង​ ៖ មុខសញ្ញា​ក្រុម​ចោរប្លន់​ម្នាក់ ដែល​មានសំណាង​រត់​រួច​ផុត​ពី​កណ្ដាប់ដៃ​កម្លាំង​កងរាជ អាវុធហត្ថ​កាល​ព៉ុ​ន្មា​ន​ស​ប្ដា​ហ៍​មុន ពេល​នេះ​ ជន​នេះ​បាន​រត់​ចូល​អន្ទាក់​កងរាជអាវុធហត្ថ​ដោយ​​ខ្លួនឯង នៅ​ម៉ោង​ប្រហែល​០៨​ព្រឹក​ថ្ងៃ​ទី​០៦ ធ្នូ នៅ​ម្ដុំ​អនុ​វិទ្យាល័យ​សោ​ហឺ ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ ។ ភ្លាម​ៗ ... Read More »

ប្រទេសចិនអំពាវនាវឱ្យសហគមន៍អន្តរជាតិស្វែងរកឫសគល់នៃបញ្ហាប៉ាឡេស្ទីន

អន្តរជាតិ ៖ នៅថ្ងៃទី ៥ ខែធ្នូ តាមម៉ោងក្នុងតំបន់ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨០ បានអនុម័តសេចក្តីសម្រេចចិត្តជាច្រើនដែលទាក់ទងនឹងប៉ាឡេស្ទីននិងតំបន់មជ្ឈិមបូព៌ា។ក្នុងពេលថ្លែងសុន្ទរកថា តំណាងចិនបានអំពាវនាវឱ្យសហគមន៍អន្តរជាតិស្វែងរកឫសគល់នៃបញ្ហាប៉ាឡេស្ទីននិងចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ ដើម្បីកែតម្រូវភាពអយុត្តិធម៌ប្រវត្តិសាស្ត្រដែលប្រជាជនប៉ាឡេស្ទីនបានទទួលរង។ សេចក្តីសម្រេចចិត្ត ដែលបានអនុម័តនៅថ្ងៃដដែលនោះទាក់ទងនឹងវិស័យជាច្រើន រួមទាំងប្រតិបត្តិការរបស់ទីភ្នាក់ងារជួយសង្គ្រោះ ... Read More »

ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បាញ់ប្រហារគ្នាតាមព្រំដែន ប៉ុន្តែមិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសទេ

អន្តរជាតិ ៖ អ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន (AP) —កងទ័ពប៉ាគីស្ថាន និងកងកម្លាំងអាហ្វហ្គានីស្ថានបានបាញ់តបតគ្នានៅយប់ថ្ងៃសុក្រតាមបណ្តោយព្រំដែនដ៏តានតឹងរបស់ប្រទេសទាំងពីរ ប៉ុន្តែមិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួស ឬការខូចខាតនោះទេ។ ភាគីនីមួយៗបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការបង្កការប៉ះទង្គិចគ្នានេះ ដោយរំលោភលើបទឈប់បាញ់ដ៏ផុយស្រួយដែលមានរយៈពេលពីរខែកន្លងមក។ ការចរចារវាងទីក្រុងកាប៊ុល និងទីក្រុងអ៊ីស្លាម៉ាបាដ ដែលមានគោលបំណងបន្ធូរបន្ថយភាពតានតឹងតាមព្រំដែន ... Read More »

របៀបដែលព្យុះដ៏សាហាវ និងភាពវឹកវរអាកាសធាតុចម្រុះបានបង្កឱ្យមានទឹកជំនន់ដ៏សាហាវនៅទូទាំងអាស៊ី

អន្តរជាតិ ៖ ដោយក្រឡេកមើលផែនទីអាកាសធាតុនៅលើកុំព្យូទ័ររបស់គាត់ ហើយឃើញព្យុះត្រូពិចចំនួនបីកំពុងកកើតឡើងក្នុងពេលដំណាលគ្នានៅទូទាំងទ្វីបអាស៊ីនៅចុងខែវិច្ឆិកា គំនិតដំបូងរបស់អ្នកជំនាញអាកាសធាតុ Fredolin Tangang បានរសាត់ទៅរកខ្សែភាពយន្តគ្រោះមហន្តរាយឆ្នាំ 2004 ដែលមានចំណងជើងថា “The Day After Tomorrow”។ ខ្សែភាពយន្តនេះ ... Read More »

រថយន្តព្រូសបុកកង់អាគុយជិះដោយសិស្សសាលាបណ្តាលឲ្យរបួសម្នាក់

ភ្នំពេញ៖​ ក្មេងប្រុសសិស្សសាលាម្នាក់បានរងរបួសត្រូវបាន កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ជួបគ្រោះថ្នាក់ចរាចរណ៍ជិះកង់អាគុយចេញពីរៀនត្រូវរថយន្តបុកពីក្រោយ។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលម៉ោង៩និង២៨នាទីថ្ងៃទី៦ ខែធ្នូឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៣ ភូមិស្រែញរ៍​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះង៉ា រក្សា ភេទប្រុស ។  ... Read More »

សមត្ថកិច្ច បញ្ជូនជនសង្ស័យ ១៣នាក់ មកតុលាការ​ខេត្ត ក្នុងករណីហឹង្សា​ ​បង្កការ​អុកឡុក និងបង្កការរំខាននៅស្រុកចន្ទ្រា​ និងក្រុងបាវិត

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលខេត្តបាន បញ្ជូនជនសង្ស័យ ១៣នាក់ មកតុលាការ​ខេត្តស្វាយរៀង បន្ទាប់ពីធ្លាប់​បាន​ធ្វើ​សកម្មភាព​បង្ករ​ហឹង្សា​ ​បង្កការ​អុកឡុក និងបង្កការរំខានដល់ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋានស្រុកចន្ទ្រា​ និងក្រុងបាវិត ។ សមត្ថកិច្ចនគរបាលខេត្តបានអោយដឹងនៅរសៀលថ្ងៃទី៥ខែធ្នូឆ្នាំ២០២៥នេះថា  អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ... Read More »

កម្ពុជាចុះអនុស្សរណៈនៃការយោគយល់ចំនួន ៥ ជាមួយប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យឌីជីថល

ភ្នំពេញ៖ បន្ទាប់ពីពិធីបើក វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់ចំនួន ៥ ជាមួយប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យឌីជីថល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ... Read More »

ថ្ងៃនេះ ! ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ

ភ្នំពេញ, បើយោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ថ្ងៃនេះ ! ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ ... Read More »

លម្អិត!សមត្ថកិច្ចនគរបាលឃាត់​ខ្លួន​ជនជាតិចិន និងភូមាចំនួន៨នាក់ ករណី​ចាប់​មនុស្ស​បង្ខាំងជំរិត​ទារប្រាក់​នៅក្រុង​បាវិត

ខេត្តស្វាយរៀង ៖  សមត្ថកិច្ច​នគ​បាល នៃ​អគ្គនាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​ខេត្តស្វាយរៀង ចុះ​បង្ក្រាប និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឧក្រិដ្ឋជន ចំនួន​០៨​នាក់ ក្នុង​នោះ (​ជនជាតិ ចិន​០២​នាក់ និង​ជនជាតិ​ភូមា​០៦​នាក់​) ពាក់ព័ន្ធ​ករណី​ចាប់​មនុស្ស​បង្ខាំង​ជំរិត​ទារប្រាក់ នៅ​ក្រុង​បា​វិត ។ ... Read More »

កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ កោះហៅក្រុមក្មេងទំនើង៦នាក់ មកធ្វើកិច្ចសន្យាអប់រំ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមទីសាធារណៈ

ខេត្តស្វាយរៀង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ កោះហៅក្រុមក្មេងទំនើង៦នាក់ មកធ្វើកិច្ចសន្យាអប់រំ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមទីសាធារណៈនៅស្រុកស្វាយជ្រំ។ សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថានៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស បានកោះហៅក្រុមក្មេងទំនើងចំនួន៦នាក់ ដែលបានប្រព្រឹត្តករណីបង្ហោះម៉ូតូតាមទីសាធារណៈ នៅចំណុចលើផ្លូវលំ ស្ថិតនៅភូមិថ្មស ... Read More »

រថយន្តកុងតឺន័របុកម៉ូតូពីក្រោយកិននារីម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបេីកលឿនជ្រុលបុកម៉ូតូពីក្រោយបណ្តាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ កាលពីវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះបេីតាមបញ្ជាក់ពីកាតធ្វេីការនៅជាប់ខ្លួនមានឈ្មោះ កេត សាវ័ន្ត ភេទស្រី។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ... Read More »

ក្រសួងរៀបចំដែនដី នឹងចាត់វិធានការតាមច្បាប់ លើជនទុច្ចរិតក្លែងជាជំនួយការឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានទាក់ទងទៅអតិថិជនគម្រោងដីឡូត៍ភូមិមរតក

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (៥. ន. ស.) សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នាពេលថ្មីៗនេះមានជនទុច្ចរិតមួយចំនួនបានឆ្លៀតឱកាសក្លែងបន្លំឋានៈជាថ្នាក់ដឹកនាំក្រសួង ដ.ន.ស. និងឋានៈ ជាជំនួយការផ្ទាល់របស់ លោកឧបនាយករដ្ឋមន្ត្រី សាយ ... Read More »

លោក Xi Jinping ប្រធានរដ្ឋចិនធ្វើការផ្លាស់ប្តូរជាមិត្តភាពជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំងនៅក្រុង Chengdu

អន្តរជាតិ ៖ ថ្ងៃទី៥ ខែធ្នូ លោកXi Jinpingប្រធានរដ្ឋចិនបានធ្វើការផ្លាស់ប្តូរជាមិត្តភាពជាមួយលោកEmmanuel Macronប្រធានាធិបតីបារាំងនៅក្រុងDujiangyanខេត្តSichuan។ លោកXi Jinpingបានណែនាំអំពីប្រវត្តិនិងសារៈសំខាន់នៃទីក្រុងDujiangyan ដោយចង្អុលបង្ហាញថា វិស្វកម្មធារាសាស្ត្រDujiangyanគឺជាវិស្វកម្មធារាសាស្ត្របុរាណតែមួយគត់នៅលើពិភពលោក ដែលនៅតែប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន ហើយក៏ជាការអនុវត្តដោយជោគជ័យដំបូងបំផុតមួយនៃការរួមរស់ជាមួយគ្នាដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិផងដែរ។ដំណើរការសាងសង់បានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវស្មារតីរបស់ប្រជាជាតិចិនដែលមិនខ្លាចការលំបាកនិងហ៊ានត្រួសត្រាយ។ប្រជាជាតិបារាំងក៏មានស្មារតីមិនចុះចាញ់ការលំបាកផងដែរ។ប្រទេសចិននិងបារាំងគួរតែអាចស្វែងយល់និងគោរពគ្នាទៅវិញទៅមកបានល្អជាងប្រទេសដទៃទៀត។ ជាការឆ្លើយតប លោកMacronបានលើកឡើងថា ... Read More »