ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រទេសហ្វីលីពីនបានប្រកាសថាខ្លួនបានកាត់ផ្តាច់ទំនាក់ទំនងជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្រកាសថា លោកនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បន្ទាប់ពីខ្លួនបានច្រានចោលការអំពាវនាវរបស់អ្នកកាន់តំណែងមុនរបស់លោកឱ្យបញ្ឈប់ការស៊ើបអង្កេតសង្គ្រាមរបស់លោកលើគ្រឿងញៀន។ សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ដែលបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី ២៨ ខែមីនាថា “នោះបញ្ចប់ការចូលរួមរបស់យើងទាំងអស់ជាមួយ ... Read More »

នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្គ្រាបដកហូតគ្រឿងញៀន ជាង៣២គីឡូ និងឃាត់ខ្លួនមនុស្សម្នាក់

ភ្នំពេញ៖ នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការនគបាលជាតិ បានចុះបង្ក្រាបករណីជួញដូរសារធាតុញៀនខុសច្បាប់ឃាត់ខ្លួនមនុស្សម្នាក់និងដកហូតថ្នាំញៀន៣២គីឡូក្រាម។  សូមបញ្ជាក់ថា, ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុច ផ្ទះលេខ៤៦៣អឺ ផ្លូវលេខ៦ ភូមិបុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »

ក្រុមការងារ​បច្ចេកទេស​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ចុះ​ឃាត់​រថយន្ត​ដឹក​ទំនិញ​ធុន​ធំដែល​ធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​១ ថ្លឹង​ពិនិត្យ​ទម្ងន់ នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្រុមការងារ​បច្ចេកទេស​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សហការ​ជាមួយ​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តស្វាយរៀង បាន​ចុះ​ឃាត់​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ដែល​ធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​១ ថ្លឹង​ពិនិត្យ​ទម្ងន់ រក​ឃើញ​រថយន្ត​ល្មើស​១២​គ្រឿង​ធ្វើការ​ផាកពិន័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មីនា ២០២៣ ស្ថិត​នៅ​លើត្រង់​ចំណុច​ច្រមុះជ្រូក​រូប​គោ​២ ស្ថិត​នៅ​ភូមិ​ឃោ​សាង​ សង្កាត់​ស្វាយ​តឿ ... Read More »

អ្នកតំណាងរាស្ត្រហ៊ុន ម៉ានី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូ១៤ខ្សែប្រវែងជាង១៦៥គីឡូម៉ែត្រចំណាយថវិកាប្រមាណជាង១៥លានដុល្លារនៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺនិងជាប្រធានគណៈកម្មាធិការទី៧នៃរដ្ឋសភា បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រាលកៅស៊ូផ្លូវបេតុងចំនួន១៤ ខ្សែ ប្រវែង ១៦៥.៦៣គីឡូម៉ែត្រ ស្ថិតនៅភូមិសេរីវ័ន្ត ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៩ ខែមីនា ... Read More »

លោកស្នងការនគរបាល ខេត្តព្រៃវែង សន្យាជាមួយប្រជាពលរដ្ឋ បង្ក្រាបរឿងគ្រឿងញៀន លួច ឆក់ និងក្មេងពាលា នឹងធ្វើរហូតដើរដួល!

ខេត្តព្រៃវែង ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាល ខេត្តព្រៃវែង តាមរយៈការបង្ហោះ facebook ផ្លូវការ របស់លោក បានសន្យាជាមួយប្រជាពលរដ្ឋ បង្ក្រាបរឿងគ្រឿងញៀន លួច ឆក់ ... Read More »

ឃាត់ខ្លួនបុរសម្នាក់ដែលយកកៅអីដែកវាយទៅលើជនរងគ្រោះនៅក្នុងកម្មវិធីមង្គលការមួយ

ខេត្តកំពង់ធំ ៖ សមត្ថកិច្ចនគរបាលក្រុងស្ទឹងសែននៅរសៀលថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០២៣ បានបញ្ជូនជន សង្ស័យម្នាក់ទៅស្នងការនគរបាលខេត្តកំពង់ធំ បន្ទាប់ពីបានប្រើអំពើហិង្សាដោយយកកៅអីដែកវាយទៅលើជន រងគ្រោះក្នុងកម្មវិធីមង្គលការមួយ។ គួររំលឹកថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ... Read More »

ថាយក​ចិញ្ចើម​ផ្លូវ​ធ្វើ​អាជីវកម្ម​ហើយ​! ហេតុអ្វី​បានជា​ថ្លៃ​ផ្ញើ​ម៉ូតូ​​មួយគ្រឿង​ថ្លៃម្ល៉េះ ទីតាំងរបងតុលាការ​ខេត្តតាកែវ

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ​ទូរទៅ​ ក៏ដូចជា​មន្រ្តី​រាជការ​ផ្សេងៗ​ទៀតនៅក្នុងទីរួមខេត្តតាកែវ​ កាលពីថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៣ថ្មីៗនេះ​ បាន​ដាក់​ច​ម្ង​ល់​ថា៖ ទីតាំងខាងមុខរបងរបស់សាលាដំបូង​ខេត្តតាកែវ តើ​​ហេតុ​អ្វី​បានជា​តម្លៃផ្ញើ​ម៉ូតូ​មួយ​គ្រឿង​ៗ ថ្លៃ​ដល់​ទៅ​២០០០​រៀល? ហើយ​តើ​លុយ​ដែល​បាន​មក​ពី​ការ​ផ្ញើ​ម៉ូតូ​នោះ​យក​ទៅ​ណា? ទាំង​ដែល​កន្លែង​ផ្ញើ​ជាប់​របង​សាលាដំបូង​នេះ មិនមែន​ជា​កន្លែង​ដេញថ្លៃ​ភាស៊ី​សោះ​។ បេីតាមការ​បញ្ជាក់ពី​សន្តិសុខ​ដែល​យាម​នៅ​កន្លែង​ផ្ញើ​ម៉ូតូ​ខាងលេីនេះ​ ... Read More »

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីណែនាំស្តីពី ជំនួយការមេធាវី

ភ្នំពេញ ៖ កន្លងមក គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យឃើញថា ការកំណត់អំពី លក្ខខណ្ឌនៃការចេញប័ណ្ណសម្គាល់ខ្លួនជំនួយការមេធាវីនៅពុំទាន់ច្បាស់លាស់ នាំឱ្យមាន ការតវ៉ា យោបល់ និងសំណូមពរផ្សេងៗគ្នាពីសហភាតាលើការចេញប័ណ្ណសម្គាល់ខ្លួនជំនួយការ មេធាវីនេះ។ លើសពីនេះ ក៏នៅមានជំនួយការមេធាវីមួយចំនួនតូចបានយកប័ណ្ណសម្គាល់ខ្លួន ជំនួយការមេធាវីនេះ ... Read More »

រូបសំណាក Messi ត្រូវបានសង់ក្បែររូប Maradona, Pele នៅសារមន្ទីរ CONMEBOL

Lionel Messi បានដើរចេញពីស្រមោលរបស់ Diego Maradona ដោយដឹកនាំអាហ្សង់ទីនឈ្នះពាន World Cup កាលពីឆ្នាំមុន ហើយរូបសំណាករបស់ខ្សែប្រយុទ្ធដ៏តូចម្នាក់រូបនេះនឹងឈរក្បែរអ្នកស្នងតំណែងមុនរបស់គាត់ និងលោក Pele ដ៏អស្ចារ្យរបស់ប្រេស៊ីលនៅឯសារមន្ទីររបស់សហព័ន្ធបាល់ទាត់តំបន់អាមេរិកខាងត្បូងហៅកាត់ថា CONMEBOL ។ ... Read More »

ឆេះរថយន្តហ៊ីយ៉ាន់ដាយពាក់ផ្លាកលេខ ស្វាយរៀង 3A-7899 បណ្តាលមកពីផ្សារធុងប្រេង

ខេត្តព្រៃវែង ៖ នៅវេលាម៉ោង ៩:៤០នាទីព្រឹក សមត្ថកិច្ចទទួលបានព័ត៌មានថា មានករណីអគ្គិភ័យឆាបឆេះ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងរបស់ឈ្មោះ សុខ សីឡា ភេទប្រុស អាយុ ៦៣ឆ្នាំ នៅក្រុងបាវិត ខេត្តស្វាយរៀង ។ ... Read More »

លោក ហ៊ុយ វណ្ណៈ លើកពីភាពរឹងមាំរបស់ស្ត្រីម្នាក់ ជាភរិយាលោក យឹម​សុីណន ប្អូនស្រីមានបញ្ញា ដោះស្រាយបាននូវបញ្ហារបស់ប្តី ដល់សម្តេចទន់ចិត្ត សន្តោសប្រណី

ភ្នំពេញ ៖ “ភាពខ្លាំងរបស់ស្ត្រី មិនមែនគ្រាន់តែ សមត្ថភាពដែលអាចដោះស្រាយបញ្ហា មុនពេលខ្លួនបរាជ័យនោះទ វាក៏ជាសមត្ថភាពដោះស្រាយបញ្ហា ក្រោយពេលខ្លួនបរាជ័យផងដែរ។” នេះជាទ្រឹស្តីមួយដ៏សាមញ្ញ ហើយស្ត្រីភាគច្រើន  ជោគជ័យការងារ សុភមង្គល ជាដើម។  សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី២៩ ... Read More »

មន្ទីរពាណិជ្ជកម្មខេត្ត​បន្ទាយមានជ័យ​ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ​និងជំរុញអនុវត្តគោលនយោបាយជាតិ​ស្តីពី​ដំឡូងមី ២០២០-២០២៥​

ខេត្តបន្ទាយមានជ័យ៖ មន្ទីរពាណិជ្ជកម្មខេត្ត​ នៅថ្ងៃទី២៩ខែមីនាឆ្នាំ២០២៣នេះបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ​និងជំរុញអនុវត្តគោលនយោបាយជាតិ​ស្តីពី​ដំឡូងមី ២០២០-២០២៥​ ដែលប្រារព្ធ​ធ្វើឡើងក្រោមអធិបតីភាពលោក អប់ រ៉ាឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម​ លោក ឃ្លោក​ នួយ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ តំណាងដ៏ខ្ពង់ខ្ពស់​លោក អ៊ុំ​ ... Read More »

៣៧ថ្ងៃទៀតឈានដល់ព្រឹត្តិការណ៍ SEA GAMES (05-05-2023)

ភ្នំពេញ ៖ សកម្មភាពអ៊ុតកៅស៊ូលើស្ពានខ្សែកាបឫស្សីកែវឆ្លងទន្លេសាប ។​ តាមផែនការ គម្រោងនេះ​ នឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ ហើយ៣៧ថ្ងៃទៀតឈានដល់ព្រឹត្តិការណ៍ SEA GAMES (05-05-2023)។ នេះជាការលើកឡើង ... Read More »

គិតត្រឹមថ្ងៃទី២៩ខែមីនាឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានខ្សែកាប្លិ៍កោះពេជ្រ-កោះនរា សម្រេចលទ្ធផលបាន ៦៥%

    ភ្នំពេញ ៖ បច្ចុប្បន្នភាពស្ពានខ្សែកាប្លិ៍កោះពេជ្រ-កោះនរា សម្រេចលទ្ធផលបាន ៦៥%ហើយ បើតាមផែនការគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣។     សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមីនាឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានខ្សែកាប្លិ៍កោះពេជ្រ-កោះនរា សម្រេចលទ្ធផលបាន៦៥%ហើយ ... Read More »

បុរសម្នាក់រលាកភ្លើងបណ្តាលមកពីអ្នកទិញបារីហេីយកេះដែកកេះក្បែរដបសាំងបង្កជាអគ្គិភ័យ​

ខេត្តព្រះសីហនុ៖  ប្រភពព័ត៌មានពីមន្ត្រីនគរបាលក្រុងព្រះសីហនុ​បានឱ្យដឹងថា​ បុរសម្នាក់បានរលាកភ្លើងរងរបួសធ្ងន់ក្នុងហេតុការណ៍អគ្គិភ័យឆេះផ្ទះពលរដ្ឋលក់ដូរអីវ៉ាន់និងលក់សាំងដបមួយកន្លែង នៅម្តុំជិតស្ថានីយរថភ្លើងក្រុងព្រះសីហនុ វេលាម៉ោងជិត១០ព្រឹកថ្ងៃទី២៩ខែមីនា ឆ្នាំ ២០២៣ ហើយករណីនេះសមត្ថកិច្ចបានធ្វើអន្តរាគមន៍ជួយពន្លត់ទាន់ពេលមិនឆេះរាលដាលបន្ត។    សមត្ថកិច្ចប្រាប់ថា ម្ចាស់ផ្ទះឈ្មោះ ម៉ៅ ម៉ាឡៃ ភេទស្រី  អាយុ៧០ឆ្នាំ ... Read More »

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងផ្ដល់ឋានៈ និងបុព្វសិទ្ធិ ដល់អគ្គលេខាធិការ អគ្គលេខាធិការរងព្រឹទ្ធសភា ចំនួន៣រូប

ភ្នំពេញ ៖ ក្នុងព្រះរាជក្រឹត្យដែលមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត”  ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថាអគ្គលេខាធិការ មានបុព្វសិទ្ធិស្មើរដ្ឋមន្ដ្រី និងអគ្គលេខាធិការរង មានបុព្វសិទ្ធិស្មើរដ្ឋលេខាធិការ។ សូមបញ្ជាក់ថា, ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ ... Read More »

កម្ពុជា​គ្រោង​នឹង​ប្រ​កាស​អំបិល ​«​កំពត កែប​»​ ចំនួន ៣​ ប្រភេទ​ ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ (GI) នៅ​ចុងខែ​មេសា​ខាងមុខ

ភ្នំពេញ ៖ អំបិល​កំពត​-​កែប នឹង​ក្លាយជា​ផលិតផល GI នា​ខែក្រោយ​ ដែលជាមោទនភាពរបស់ជាតិ ហើយធ្វើប្រជាពលរដ្ឋ ទទួលបានការធានានូវតម្លៃ គុណភាព និងមានទីផ្សារ ។  សូមបញ្ជាក់ថា : កម្ពុជា​គ្រោង​នឹង​ប្រ​កាស​អំបិល ... Read More »

គ្រូ​បង្វឹក​ជប៉ុន​ទាមទារ​ឲ្យ​មាន​ការ​គ្រប់​គ្រងក្រុម​បន្ទាប់​ពីចាញ់​កូឡុំប៊ី​ក្នុងការប្រកួតមិត្តភាព

គ្រូបង្វឹកជប៉ុនលោក Hajime Moriyasu បាននិយាយថា គាត់ចង់បង្កើតក្រុមដែលអាចគ្រប់គ្រងការប្រកួតបន្ទាប់ពីក្រុមរបស់គាត់បានទម្លាក់ការនាំមុខមុនដើម្បីចាញ់ ២–១ លើកូឡុំប៊ីក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃអង្គារ ថ្ងៃទី២៨ មីនា។ ខ្សែបម្រើស្លាបរបស់ Brighton កីឡាករ Kaoru Mitoma បានជួយឱ្យជប៉ុននាំមុខមុន ... Read More »

អាជ្ញាធរឃាត់មនុស្សប្រុសស្រី៤នាក់យកទៅសួរនាំអប់រំក្រោយដើររៃអង្គាសបច្ច័យតាមទីសាធារណៈ

ភ្នំពេញ ៖ បុរស២នាក់និងស្ត្រីវ័យចំណាស់២នាក់ទៀតត្រូវបានអាជ្ញាធរធ្វេីការឃាត់ខ្លួនយកទៅសួរនាំក្រោយពី ដើររៃអង្គាសបច្ច័យតាមដងផ្លូវ ទីសាធារណៈ ទីប្រជុំជន មុខរោងចក្រ ជាលក្ខណៈអាជីព ខុសប្រក្រតី បម្រើប្រយោជន៍ផ្ទាល់ខ្លួន។ ការឃាត់ខ្លួនជនក្លែងបន្លំខាងលេីធ្វេីឡេីងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅភូមិថ្មគោល២ ... Read More »

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល អំពាវនាវឱ្យ ក្រុមគ្រូពេទ្យប្រកាន់ ភ្ជាប់ក្រម សីលធម៌ វិជ្ជាជីវៈ ដើម្បីធ្វើយ៉ាងណាឱ្យ ប្រជាពលរដ្ឋពេញចិត្តពេញថ្លើម នឹងសេវាកម្មរបស់វិស័យសុខាភិបាលនេះ

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានតម្រង់ទិសឲ្យក្រុមគ្រូពេទ្យប្រកាន់ ភ្ជាប់ក្រម សីលធម៌ វិជ្ជាជីវៈ ដើម្បីធ្វើយ៉ាងណាអោយប្រជាពលរដ្ឋពេញចិត្តពេញថ្លើមនឹងសេវាកម្មរបស់វិស័យសុខាភិបាលរបស់យើង។     លោកបានអំពាវនាវបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ ២០២២និងលើកទិសដៅការងារឆ្នាំ២០២៣របស់មន្ទីរសុខាភិបាល ... Read More »

គណបក្សប្រជាធិបតេយ្យរបស់លោកស្រី អោងសាន ស៊ូជី ត្រូវបានរំលាយ

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា គណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា បានប្រកាសថា គណបក្សរបស់លោកស្រី អោងសាន ស៊ូជី នឹងត្រូវបានរំលាយចោល ដោយសារតែបរាជ័យក្នុងការ ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតឡើងវិញ ... Read More »

ឃាត់ខ្លួនបុរសម្នាក់ពីបទគំរាមកំហែងបង្ហោះរូបភាព និងវីដេអូអាសអាភាសជាសាធារណៈ

ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២៨ ខែមីនា នៅវេលាម៉ោង៨ និង៣០នាទីយប់ បុរសអាយុ៣០ឆ្នាំម្នាក់ត្រូវបានឃាត់ខ្លួនដោយមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌ និងក្រុមការងារអង្គភាពការពារកុមារ (CPU) បន្ទាប់ពីបានតាមដាន និងស៊ើបអង្កេតជននេះពីបទគំរាមកំហែងចែកចាយរូបភាពអាស អាភាសរបស់ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់។ បទល្មើសដែលបានចោទឡើង គឺបានកើតឡើងនៅក្នុងខេត្តបន្ទាយមានជ័យ ... Read More »

ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយ USAID បើកវគ្គបណ្តុះបណ្តាលស្តីពីការផ្លាស់ប្តូរឥរិយាបថសង្គម និង ការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយ USAID នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានរៀបចំ វគ្គបណ្តុះបណ្តាលស្តីពីការផ្លាស់ប្តូរឥរិយាបថសង្គម និង ការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ។ វគ្គបណ្តុះបណ្តាលនេះរៀបចំធ្វើឡើងនៅកាំបូឌាយ៉ាណា ដែលមានការអញ្ជើញចួលរួមពីអ្នកសារព័ត៌មាន៤៣នាក់ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នក​ជាសះស្បើយ​​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ពុធទី២៩​ ខែមីនា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​ ​,​ គ្មានឣ្នកជាសះស្បើយ​​​​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

សេចក្តី​ជូនដំណឹង​ ស្ដីពីការនាំចូល នាំចេញឱសថ ឧបករណ៍បរិក្ខារពេទ្យ និងផលិតផលសុខាភិបាលផ្សេងទៀតតាមអនឡាញប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window)

ភ្នំពេញ ៖ រដ្ឋមន្ត្រី ក្រសួងសុខាភិបាល សូមជម្រាបមក ប្រធានគ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានផលិតវត្ថុធាតុដើម គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាង និងគ្រឹះស្ថានផ្សេងៗទៀតឱ្យបានជ្រាបថា ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពក្នុងការនាំចូល ... Read More »

ហ្វាំងឡង់ជាប្រទេសដែលមានសុភមង្គលបំផុតក្នុងពិភពលោកជាលើកទី៦ជាប់គ្នា

យោងតាមរបាយការណ៍សុភមង្គលពិភពលោកឆ្នាំ 2023 ដែលបានចេញផ្សាយថ្មីៗនេះ ហ្វាំងឡង់ជាប់ជាប្រទេសដែលមានសុភមង្គលបំផុតនៅលើពិភពលោកម្តងទៀត។ នៅពីក្រោយប្រទេសហ្វាំងឡង់ ប្រទេសជិតខាង Nordic ក៏ស្ថិតនៅក្នុងប្រទេសដែលមានសុភមង្គលបំផុតទាំង 10 ក្នុងឆ្នាំ 2023នេះដែរ។ ពិសេសគឺប្រទេសដាណឺម៉ាក (ទី 2) និងអុីស្លង់ ... Read More »

បើកម៉ូតូមិនប្រកាន់ស្តាំបុករថយន្តបណ្ដាលឱ្យស្លាប់នៅស្រុកខ្សាច់កណ្ដាល

ខេត្តកណ្ដាល៖ យុវជនម្នាក់ បើកម៉ូតូមិនប្រកាន់ស្ដាំ បណ្ដាលឱ្យបុកជាមួយរថយន្តមួយគ្រឿងបើកនៅខាងមុខពេញមួយទំហឹង ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅចន្លោះគីឡូមែត្រ(៤១.៤២) ស្ថិតក្នុងភូមិព្រៃបាំង ឃុំសុីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល  ។ ... Read More »

មនុស្សស្លាប់ ៣នាក់ និង១១នាក់របួសធ្ងន់ស្រាល​ ខណៈ​យានយន្តល្មើសចំនួន ១៩១គ្រឿង ត្រូវបានផាកពិន័យនៅទូទាំងប្រទេសនាថ្ងៃទី២៨​ ខែមីនា​ម្សិលមិញនេះ​!

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ បណ្តាលឱ្យមនុស្សស្លាប់ ៣នាក់ របួសធ្ងន់ ៥នាក់ និងស្រាល ៦នាក់។ ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអញ្ជើញដឹកនាំក្រុមការងារចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីដែលរៀបចំឡើងនៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានអញ្ជើញដឹកនាំក្រុមការងារនាំយកថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល) ព្រមទាំងភេសជ្ជៈចម្រុះសរុប១០០កេស ទៅចូលរួមឧបត្ថម្ភក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ... Read More »

បំបែកសំណុំរឿងក្មេងទំនើងគប់កញ្ចក់រថយន្តនៅស្រុកព្រះស្តេច ឃាត់ខ្លួនជនសង្ស័យ ២នាក់

ខេត្តព្រៃវែង៖ កាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោងជាង ៩យប់ មានក្មេងទំនើង ២នាក់ បានយកដុំឥដ្ឋគប់កញ្ចក់រថយន្តម៉ាក FUSO សណ្ដោងរ៉ឺម៉ក ពាក់ផ្លាកលេខ ... Read More »