ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសម្នាក់បើករថយន្តបុកបង្គោលស្លាកសញ្ញាប្រាប់ផ្លូវនិងកន្លែងលក់បបរ.ស

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនរេចង្កូតទៅបុករះបង្គោលស្លាកសញ្ញាប្រាប់ផ្លូវ ហើយនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកចូលកន្លែងលក់បបរ.សផ្ទប់នឹងដើមឈើមួយដើម បណ្ដាលឲ្យខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កវិញខូចខាតផ្នែកខាងមុខទាំងស្រុង តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ត្រង់ចំណុចក្បែរនឹងភ្លើងស្តុបពេទ្យចិន ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បើតាមសម្តីបុរសអ្នកបើករថយន្តបានឱ្យដឹងថា ... Read More »

ស្លាប់២នាក់របួសម្នាក់ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅស្រុកស្វាយជ្រំនិងស្រុកចន្ទ្រា

    ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សពីរនាក់បានស្លាប់និងម្នាក់ទៀតរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ពីរកន្លែងផ្សេងគ្នានៅស្រុកស្វាយជ្រុំនិងស្រុកចន្ទ្រា។     យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៣ នៅចំណុចភូមិថ្នា ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅលើផ្លូវកៅស៊ូADB មានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ... Read More »

សម្តេចតេជោ​ ៖ សូមឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត

ភ្នំពេញ៖ សម្តេចតេជោ​ ៖​ យប់នេះខ្ញុំបង្ហើយការងារខ្ញុំនៅរំលងអាធ្រាតទៅហើយតែខ្ញុំមិនទាន់សម្រាកទេ​ ព្រោះនៅមិនអស់ចិត្តរឿងស្តង់ដាពីរ។ ផែង វណ្ណៈត្រូវបានអង្គការក្រៅរដ្ឋាភិបាលដែលភាគច្រើនសុីលុយបរទេសទាមទារឱ្យថ្កោលទោសដោយសារបាននិយាយអាក្រក់ពីស្ត្រីដែលនិយាយព័ត៌មានរហូត ដល់វិទ្យុវីអូឌីស្លាប់ដែលគ្មានពេលចាប់ជាតិ។(ខ្ញុំមិនកាន់ជើងផែង វណ្ណៈទេ) តែអ្វីដែលខ្ញុំមិនអស់ចិត្តគឺប្អូនថ្លៃស្រីខ្ញុំ ក្រោយនាងស្លាប់ត្រូវបានគេប្រមាថច្រើនរាប់ពាន់រាប់មុឺនដងប្រៀបជាមួយការដែល ផែង វណ្ណៈនិយាយដល់នាងជាអ្នកនិយាយព័ត៌មានរបស់វីអូឌី។ ពួកគេមិនគ្រាន់តែប្រមាថប្អូនថ្លៃខ្ញុំទេតែគេថែមទាំងប្រមាថភរិយាខ្ញុំក្រុមគ្រួសារខ្ញុំក្នុងពេលដែលក្រុមគ្រួសារនេះកំពុងបង្ហូរទឹកភ្នែកស្តាយស្រណោះប្អូនស្រី ម្តាយ ជីដូន ម្តាយមីងដែលលាចាកលោកទៅ  ដោយមិនបានលាសូម្បីមួយម៉ាត់។ តើអង្គការទាំង៤០នេះក្តាប់បានរឿងនេះឬទេ?បានជានៅស្ងៀមស្ងាត់ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង?។ ... Read More »

រថយន្តព្រូស ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់០១កង់​ ឯរថយន្តបង្កខ្ទេចពីមុខផ្នែកខាងឆ្វេង

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តម៉ាក​ Toyota Prius មួយគ្រឿងក្នុងល្បឿនលឿន​ រួចរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឱ្យរបាំងថ្មបាក់អស់មួយកង់​ រីឯរថយន្តបានរងការខូចខាតយ៉ាងដំណំ​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០​ និង២០នាទីយប់​ ថ្ងៃទី១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ... Read More »

គណៈបញ្ចាការឯកភាពខណ្ឌចំការមន ឆ្មក់បង្ក្រាបទីតាំងឃ្លាំងមួយកន្លែង​ដែលលួចលាក់បង្កប់ល្បែងស៊ីសង

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣​កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន បានបើកការឆ្មក់បង្ក្រាបទីតាំងឃ្លាំងមួយកន្លែងត្រង់ចំណុចផ្ទះលេខ​១៨​ ផ្លូវលេខ៤៧៤​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ... Read More »

សូមប្រុងប្រយ័ត្ន​ចំពោះ​ចរន្ត​អគ្គិសនី​ ខណៈ​តាអាចារ្យម្នាក់​ លើក​មេក្រូ​ជិត​ខ្សែភ្លើងបណ្តាល​ឱ្យឆ្លង​ចរន្ត​ឆក់​ស្លាប់​

ខេត្ត​បាត់ដំបង​៖​ លោកតាអាចារ្យម្នាក់​ បានស្លាប់​និង​របួសស្រាល​ម្នាក់​ ដោយសារ​លើក​មេក្រូ​ជិត​បណ្តាញ​អគ្គិសនី​បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​។ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅយប់ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣។  របាយការណ៍​ដដែល​បន្តថា​ មាន​ករណី​ឆក់​ខ្សែភ្លើង​ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​របួសស្រាល​ម្នាក់​ កាលពីថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ម្សិលមិញ​​ ... Read More »

ក្មេងទំនើងមួយក្រុមដេញកាប់ម៉ូតូគេធ្វើឱ្យខូចខាត ត្រូវជនរងគ្រោះដាក់ពាក្យបណ្ដឹង នគរបាលក្រុងប៉ៃលិនចុះឃាត់ខ្លួន

ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលា ម៉ោង១៥និង៣០នាទី កម្លាំងផែននគរបាលយុត្តិធម៌ នៃដ្ឋានអធិការនគរបាលក្រុងប៉ៃលិន បានទទួលពាក្យបណ្តឹង០១ករណី ពីបទធ្វើឱ្យខូចខាតដោយចេតនា(កាប់ម៉ូតូបង្កឡើងដោយក្រុមក្មេងទំនើង)នៅចំណុចមុខហាង១៩៩៣ ស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដូចខាងក្រោម៖ ... Read More »

ចាប់ឃាត់ខ្លួនបានហើយ ! ក្រុមចោរឆក់តាមដងផ្លូវសាធារណៈ នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ ក្រោយធ្វេីសកម្មភាពឆក់បានរយ:ពេល ៦ថ្ងៃ ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ កាលពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៣ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២១:០០នាទី កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ... Read More »

ឃាត់ខ្លួន​ជនជាតិ​អង់គ្លេសម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម​ (បាញ់សម្លាប់មនុស្ស)​

ភ្នំពេញ​៖​ យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រលប់​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះថា៖​ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម​ (បាញ់សម្លាប់)​ ត្រូវបានកម្លាំងចំរុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការស្រាវជ្រាវឃាត់ខ្លូន។  របាយការណ៍​ដដែល​បន្តថា​ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន​ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ កាលពីយប់ថ្ងៃទី១៤ ... Read More »

អគ្គនាយកដ្ឋានពន្ធដារ សូមបញ្ជាក់ថា ការអនុវត្តភារកិច្ចរបស់មន្ត្រីពន្ធដារគឺត្រូវអនុលោមតាមច្បាប់និងបទប្បញ្ញត្តិ ស្តីពីពន្ធដារជាធរមាន

ភ្នំពេញ ៖ នាពេលថ្មីៗនេះ មានគណនីបណ្តាញសង្គមហ្វេសប៊ុក (Facebook) បានផ្សព្វផ្សាយរូបភាពនៃការចុះត្រួតពិនិត្យការ ប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២ របស់សាខាពន្ធដារខេត្តស្វាយរៀង ដោយ បានលើកឡើងថា ”(ស្វាយរៀង) ភូមិពភ្លា សង្កាត់សង្ឃ ក្រុងស្វាយរៀង ខេត្តស្វាយរៀងប្លែកទៀតហើយ ... Read More »

លោក ឃួង ស្រេង ផ្ដល់ប័ណ្ណកម្មសិទ្ធជូន ពលរដ្ឋរស់នៅ អគារបុរីកីឡា ១.២០០គ្រួសារ ដោយមិនបង់ពន្ធប្រថាប់ត្រាលើកពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ជាបន្ទុករបស់រដ្ឋទាំងស្រុង

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ដល់ប័ណ្ណកម្មសិទ្ធលើចំណែកឯកជន ជូនពលរដ្ឋរស់នៅ អគារបុរីកីឡា១.២០០គ្រួសារ ដោយមិនបង់ពន្ធប្រថាប់ត្រាលើកពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ជាបន្ទុករបស់រដ្ឋទាំងស្រុង ។ ដូចអ្វីដែលជាការរំពឹងទុក ពេលនេះបានក្លាយជាការណ៍ពិតហើយ ដោយប្រជាពលរដ្ឋរស់នៅក្នុងអគារបុរីកីឡាប្រមាណជាង ១.២០០ ... Read More »

ក្រសួងអប់រំ ចេញសេចក្ដីណែនាំស្ដីពី ការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន

ភ្នំពេញ ៖ ក្នុងទិសដៅលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំជាបន្តបន្ទាប់ដូចជា សេចក្ដីណែនាំលេខ ៣៦៧៣ អយក.សណន ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០៤ ... Read More »

យានយន្ត ១៨១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យទូទាំងប្រទេសនាថ្ងៃទី១៦ ខែកុម្ភៈ​នេះ!

ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែង​ថា៖​ កម្លាំងនគរបាល​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានត្រួតពិនិត្យ និងផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក លេីយានយន្តសរុបចំនួន ១៨១គ្រឿង នាថ្ងៃទី១៦ ខែកុម្ភៈ ... Read More »

លោក ហ៊ុន ម៉ានិត សូមប្រកាសថ្ងៃនេះថា ខេត្តកំពង់ចាម អស់មីន

ខេត្តកំពង់ចាម ៖ ឥទ្ធិពលសង្គ្រាមត្រជាក់ និងការប្រកួតប្រជែងប្រទេសមហាអំណាច បានធ្វើឱ្យកម្ពុជាធ្លាក់ចូលភ្លើងសង្គ្រាមជាច្រើនទស្សវត្ស និងបានបន្សល់ទុកនូវគ្រាប់មីន និងសំណល់ជាតិផ្ទុះជាច្រើនពាសពេញដី ដែលបានក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរសម្រាប់រាជរដ្ឋាភិបាល និងប្រជាជន។ បញ្ហាមីន និងសំណល់ជាតិផ្ទុះបានបង្កឱ្យបាត់បង់ដីស្រែចម្ការ មានមនុស្សស្លាប់ របួស ពិការ និងខូចខាតសម្ភារៈជាបន្តបន្ទាប់។ ... Read More »

Man Utd ត្រូវប្រឈមនឹងម្ចាស់ផ្ទះ Barcelona ជើងទី១ Europa Leagueវគ្គ១៦ក្រុមចុងក្រោយ

ក្រុមយក្សនៅអង់គ្លេស Manchester United នឹងត្រូវធ្វើការធ្ងន់ដោយត្រូវប៉ះក្រុមខ្លាំងនៅអេស្ប៉ាញ Barcelona ក្នុងការប្រកួតក្របខ័ណ្ឌ Europa League វគ្គ១៦ក្រុមចុងក្រោយជើងទី១ ដើម្បីប្រជែងយកកៅអីទៅកាន់វគ្គ៨ក្រុមបន្តទៀត។ លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុម ... Read More »

សេចក្ដីជូនដំណឹងស្ដីពី៖​ ការរៀបចំពិព័រណ៍ STYLE Bangkok ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃឡង់ដ៍

ភ្នំពេញ៖​ ក្រសួង​ពាណិជ្ជកម្ម​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្ដីជូនដំណឹងស្ដីពី៖​ ការរៀបចំពិព័រណ៍ STYLE Bangkok ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃឡង់ដ៍។  ជាក់ស្ដែង​នៅក្នុង​សេចក្តីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់ថា​៖​ ក្រសួងពាណិជ្ជកម្ម ... Read More »

ឃាត់ខ្លួនមុខ​សញ្ញា​គ្រឿងញៀន​ ២នាក់ នៅខេត្តព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖ យោងតាម​ប្រភព​ព័ត៌មាន​ពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំង​សមត្ថកិច្ចជំនាញ​ បានចុះបង្ក្រាបករណីគ្រឿងញៀន ១ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ រួមនិង​ចាប់យកវត្ថុតាងគ្រឿងញៀនជាច្រេីនកញ្ចប់ផងដែរ។  ជនសង្ស័យទាំង ២នាក់នេះទី១,ឈ្មោះ ចាន់ នុន ... Read More »

ពលរដ្ឋចាស់ក្មេងនៅភូមិក្រាំងអាត់ឃុំ-ស្រុកកំពង់សិលា២៤នាក់ បានពុលចំណីអាហារ

ខេត្តព្រះសីហនុ៖  មានករណីពុលចំណីអាហារមួយបានកើតឡើងក្នុងភូមិ ក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៣ ។ មកដល់ព្រឹកថ្ងៃ ១៦ ខែកុម្ភៈ អ្នកជំងឺបានធូរស្រាលច្រើនហើយ ហើយអាចចាកចេញទៅផ្ទះបាន ជាបណ្ដើរៗហើយ។ យ៉ាងណាក៏ដោយពលរដ្ឋចាស់,ក្មេង២៤នាក់ ... Read More »

លោក ម៉ៅ ធនិន ៖​ ក្នុងមួយខែៗ​ ចេកអំបូងលឿងដែលកំពុងដាំដុះនៅក្នុងខេត្តកំពត ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារចិនបានជាង ២ពាន់តោន

ភ្នំពេញ​៖​ លោក ម៉ៅ ធនិន អភិបាល​ នៃ​គណៈអភិបាលខេត្តកំពតបានឱ្យដឹងក្នុងសន្និសីទសារព័ត៌មាន​ស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពត» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា៖ ចេកអំបូងលឿងដែលកំពុងដាំដុះនៅក្នុងខេត្តកំពត ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារចិនបានជាង ... Read More »

ប្រមុខការពារជាតិប្រកាសថា កងទ័ពកម្ពុជា-ចិននឹងធ្វើសមយុទ្ធនាគមាសរួមគ្នាថ្ងៃទី២០ខែមីនាខាងមុខនេះ

ភ្នំពេញ៖ ប្រមុខការពារជាតិកម្ពុជាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីបានថ្លែងថា កងទ័ពកម្ពុជា និងចិន នឹងធ្វើសមយុទ្ធរួមគ្នាឡើងវិញ នៅថ្ងៃទី២០ ខែ មីនា ឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ពីអាក់ខានមួយរយៈដោយសារបញ្ហាមេរោគកូវីដ១៩។ សម្ដេចពិជ័យសេនាបានថ្លែងយ៉ាងដូច្នេះប្រាប់អ្នកកាសែតបន្ទាប់ពីអញ្ជើញចូលរួមជាអធិបតីភាព ... Read More »

កងការពារព្រំដែនគោកលេខ៤០៣ បន្តចាត់កម្លាំងល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ស្រុកអន្លង់វែង៖ កងការពារព្រំដែនគោកលេខ ៤០៣ យោធភូមិភាគទី៤ នាថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ ២០២៣នេះ បានបន្តចាត់តាំងកម្លាំងដើរល្បាតសហការត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវ។  ក្នុងការចុះដើរល្បាតនេះ​ គឺគ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកចំនួន ១០ចំណុចសំខាន់ៗ ដូចខាងក្រោម :  ១- ... Read More »

ការខូចខាតពីការរញ្ជួយដីនៅទួរគីមានលើសពី៥០ពាន់លានដុល្លារ

ជាង១០ថ្ងៃបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយបានបណ្តាលឱ្យមានគ្រោះមហន្តរាយដ៏សាហាវនៅក្នុងប្រទេសទួរគី និងស៊ីរី រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកំពុងងាកទៅរកកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញបន្តិចម្តងៗ ស្តារឡើងវិញយ៉ាងឆាប់រហ័សនូវផលវិបាកនិងការផ្តល់ជំនួយមនុស្សធម៌។ ការរញ្ជួយដីនេះត្រូវបានគេចាត់ទុកថាជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតនៅក្នុងប្រទេសទួរគីក្នុងរយៈពេលជិតមួយសតវត្ស ដោយបានបំផ្លាញអគាររាប់ម៉ឺនខ្នង បង្កើតជាទិដ្ឋភាពនៃការបំផ្លិចបំផ្លាញ ដែលមិនធ្លាប់មានពីមុនមក។ ខណៈពេលដែលប្រតិបត្តិការជួយសង្គ្រោះត្រូវបានផ្អាកនៅក្នុងទីតាំងមួយចំនួន ហើយឧបករណ៍ជីកកកាយត្រូវបានដាក់ពង្រាយដើម្បីបោសសម្អាតកម្ទេចថ្ម ក្តីសង្ឃឹមក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតកំពុងក្លាយជាការអស់សង្ឃឹមសម្រាប់មនុស្សជាច្រើន។ មន្ត្រីទួរគីបានប៉ាន់ប្រមាណថាការខូចខាតដំបូងពីការរញ្ជួយដីមានដល់ទៅ ៥0 ពាន់លានដុល្លារ ... Read More »

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ សមត្ថកិច្ចកម្ពុជា បានទទួលបណ្តឹង ២ករណីថែមទៀត ស្នើឱ្យជួយសង្គ្រោះជនជាតិចិន ២នាក់

ភ្នំពេញ៖ បើតាម​ការបញ្ជាក់​ពី​លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​ដឹង​នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំង​សមត្ថកិច្ចកម្ពុជា​ បានទទួលសំណើចំនួន ០២ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិចិនចំនួន ០២នាក់​ គិតចាប់ពីម៉ោង ... Read More »

កិច្ចប្រជុំដំបូងស្តីពីការរៀបចំឯកសារក្របខ័ណ្ឌថ្នាក់ជាតិសម្រាប់ឆ្នាំ ២០២៤-២០២៩ ដើម្បីសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)

ភ្នំពេញ ៖ ក្រសួងរ៉ែនិងថាមពលបានរៀបចំកិច្ចប្រជុំដំបូងស្តីពីការរៀបចំឯកសារក្របខ័ណ្ឌថ្នាក់ជាតិ (Country’s Programme Framework-CPF) សម្រាប់ឆ្នាំ ២០២៤-២០២៩ ដើម្បីសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដោយមានវត្តមានចូលរួមពី លោក លោកស្រីដែលជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងរ៉ែនិងថាមពល ក្រសួងឧស្សាហកម្ម ... Read More »

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល សាលប្រជុំ និងគម្រោង វារីវប្បកម្មអាងបង្កាត់ពូជ និងភ្ញាស់ត្រីក្រោមមូលនិធិសម្ដេចពិជ័យសេនា

 ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ ស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ ។ អគាររដ្ឋបាលថ្មី សាងសង់លើដីទំហំ ១ម៉ឺន ២ពាន់ម៉ែតក្រឡា ... Read More »

រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន​ ​៤១ បានបង្ហាញ​ឆន្ទៈ​នៅក្នុង​ការធ្វើ​កិច្ចសន្យា​កសិកម្ម​ជាមួយ​សហគមន៍​កសិក​ម្ម​

ភ្នំពេញ​៖​ លោក យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានថ្លែង​បញ្ជាក់ថា​ រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន​ ​៤១ បានបង្ហាញ​ឆន្ទៈ​នៅក្នុង​ការធ្វើ​កិច្ចសន្យា​កសិកម្ម​ជាមួយ​សហគមន៍​កសិក​ម្ម​ដើម្បី​អាច​ធានាបាន​ប្រភេទ​ស្រូវ​តាម​ការចង់បាន និង​មាន​ប្រភព​នៃ​ការដាំដុះ​ច្បាស់លាស់ ខណៈ​អ្នកជំនាញ​ក្នុង​វិស័យ​ស្រូវ​អង្ករ​អះអាងថា កិច្ចសន្យា​កសិកម្ម​គឺជា​ចំណែក​មួយ​ក្នុងការ​លើកកម្ពស់​សម​ត្ថ​ភាព​នាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឱ្យបាន​កាន់តែច្រើន​។​  ​រដ្ឋលេខាធិការ​ក្រសួងកសិកម្មរូបនេះ​ ... Read More »

Alcaraz ចង់បានចំណាត់ថ្នាក់កំពូលពិភពលោកពី Djokovic មកវិញ

រយៈពេលជិត៤ខែនៅក្រៅទីលានបានធ្វើឱ្យកីឡាករវាយតឺន្នីស Carlos Alcaraz បាត់បង់ចំណាត់ថ្នាក់លេខ១ពិភពលោកទៅ Novak Djokovicហើយខណៈដែលកីឡាករអេស្ប៉ាញរូបនេះរៀបចំសម្រាប់ការវិលត្រឡប់របស់គាត់ទៅកាន់តុលាការក្នុងព្រឹត្តិការណ៍ Argentina Open នៅពេលក្រោយគាត់និយាយថាគាត់ប្តេជ្ញាថានឹងយកវាមកវិញ។ Alcaraz បានឡើងដល់កំពូលនៃចំណាត់ថ្នាក់ ATP ក្នុងខែកញ្ញា បន្ទាប់ពីបានឈ្នះជើងឯក Grand ... Read More »

ស្លាប់ និងរបួស៣នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៥

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចបុរសម្នាក់បានស្លាប់បាត់បង់ជីវិត និងចំនួន២នាក់ទៀត បានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍៣លើកនៅស្រុកបាកាន ។មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹង នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ... Read More »

ទូតបួនប្រទេស នឹងជំរុញអ្នកវិនិយោគទុនរបស់ខ្លួន ឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឯកអគ្គរាជទូត រដ្ឋទូត នៃប្រទេសចំនួន៤ (ក្រុមប្រទេស Nordic) ... Read More »