ព័ត៌មានទាន់ហេតុការណ៍៖
'

អគ្គលេខាធិការអង្គការ NATO ផ្តល់ “ដំណឹងមិនល្អ” ដល់អ៊ុយក្រែន

សារព័ត៌មាន RT បានដកស្រង់សម្តីអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ដែលបានបញ្ជាក់ថា សមាជិកណាតូបានយល់ព្រមទទួលស្គាល់អ៊ុយក្រែនទៅក្នុងសម្ព័ន្ធភាព ប៉ុន្តែសមាជិកភាពរបស់អង្គការណាតូ មិនមែនជាអាទិភាពដំបូងនៅពេលនេះឡើយសម្រាប់អ៊ុយក្រែន។ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងដំណើរបំពេញទស្សនកិច្ចនៅហុល្លង់នាពេលថ្មីៗនេះ អគ្គលេខាធិការអង្គការណាតូបាននិយាយថា ទោះបីជាទីក្រុងគៀវក្លាយជាសមាជិកណាតូត្រូវបានស្វាគមន៍ក៏ដោយ វាគឺជា “ការរំពឹងទុកដ៏ឆ្ងាយ” ដោយសារតែអាទិភាពកំពូលបច្ចុប្បន្នរបស់ប្លុកគឺត្រូវមានការធានា។ ... Read More »

មន្ទីរសាធារណការរាជធានីភ្នំពេញ ៖ ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សាងសង់បាន ៦២ភាគរយ ហើយនឹងរួចរាល់នៅចុងឆ្នាំនេះ

ភ្នំពេញ៖ មន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ធផលបាន ៦២ភាគរយ ហើយនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ។ ស្ពានខ្សែកាបនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរនៅលើស្ពានព្រះមុនីវង្ស។ នេះជាការបញ្ជាក់ឱ្យដឹង នៅថ្ងៃទី៦ ... Read More »

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានលើក ជាទស្សនផ្ទាល់ខ្លួនថា វិទ្យាសាស្ត្រ និងសាសនា ត្រូវដើរទន្ទឹមគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីជួយអភិវឌ្ឍសង្គមមួយ ឱ្យមានការរីកចម្រើនលូតលាស់ប្រកបដោយគុណធម៌ និងសីលធម៌ខ្ពស់

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ លោក បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ... Read More »

កូរ៉េខាងជើងអះអាងថាបានផលិតដោយជោគជ័យនូវម៉ាស៊ីនរ៉ុក្កែតដ៏មានថាមពលខ្លាំងដែលប្រើសម្រាប់បាញ់បង្ហោះផ្កាយរណប

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមផ្លូវការរបស់កូរ៉េខាងជើង (KCNA) បានផ្សាយនៅថ្ងៃចន្ទទី៦ ខែមីនាថា ប្រទេសកូរ៉េខាងជើងបានអភិវឌ្ឍដោយជោគជ័យនូវម៉ាស៊ីនថាមពលខ្ពស់សម្រាប់ការបាញ់បង្ហោះផ្កាយរណបនាពេលអនាគតទៅកាន់គន្លងតារាវិថី។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង នៅថ្ងៃទី៦ ខែមីនា បានដកស្រង់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) នៅថ្ងៃដដែលនោះថា ប្រទេសកូរ៉េខាងជើងបានបង្កើតដោយជោគជ័យនូវម៉ាស៊ីនរ៉ុក្កែតថាមពលខ្ពស់ ដើម្បីធានាការបញ្ជូនផ្កាយរណបផ្សេងៗគ្នាទៅកាន់គន្លងតារាវិថីនាពេលអនាគត។ យោងតាម ... Read More »

បុរសម្នាក់ចាប់ក្មេងស្រីមិនទាន់គ្រប់អាយុរំលោភបានសម្រេច បងស្រីប្តឹងឱ្យនគរបាលឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ៖ បុរសល្មោភកាមម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺស្រាវជ្រាវ ឃាត់ខ្លួនបានខណៈដែល បុរសម្នាក់នេះចាប់រំលោភសេពសន្ថវ:លើក្មេងស្រីជាអនីតិជន(ក្មេងស្រីមិនគ្រប់អាយុ) កាលពីពេលកន្លងទៅ ហើយបងស្រីជនរងគ្រោះ ដាក់ពាក្យបណ្តឹងទៅនគរបាល។ ការឃាត់ខ្លួនបុរសល្មោភកាមបានកាលពីវេលាម៉ោងជិត ៦ព្រលប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ... Read More »

ជិះម៉ូតូលឿនបុកគ្នាចំពីមុខពេញទំហឹងបណ្តាលឱ្យស្លាប់ បុរសម្នាក់នៅកន្លែងកើតហេតុ ម្នាក់ទៀតរត់គេចខ្លួនបាត់

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើត ហេតុ ហើយបុរសម្នាក់ទៀតបានរត់គេចខ្លួនបាត់ ខណៈដែលជិះម៉ូតូលឿនបុកគ្នាចំពីមុខយ៉ាងពេញទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវក្រាលកៅស៊ូលេខ១៤៣ ត្រង់ចំណុចភូមិអង្វែ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ... Read More »

គ្រោះអគ្គិភ័យឆេះផ្ទះ១ខ្នងធ្វើអំពីឈើលើថ្មក្រោមប្រក់ក្បឿងខូចខាតអស់ទាំងស្រុងនៅក្រុងក្រចេះ

ខេត្តក្រចេះ ៖ នៅថ្ងៃទី ៦ ខែ មីនា ឆ្នាំ២០២៣ វេលាម៉ោង ១២:១៥ នាទីថ្ងៃត្រង់ នៅចំណុចក្រោយផ្សារអូរឬស្សី ដែលស្ថិតនៅក្នុងភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្ដក្រចេះ ... Read More »

ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ ទៅទស្សនាទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរវត្ត

ខេត្តសៀមរាប៖ នៅថ្ងៃទី ៦មីនា ២០២៣នេះ អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា នៅវេលាព្រឹកព្រលឹមស្រាងៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករបានមកអង្គុយរង់ចាំទស្សនាទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរ។  ភ្ញៀវទេសចរខ្លះបានអង្គុយរង់ចាំ នៅបរិវេណច្រាំងកសិន្ធុខាងមុខប្រាសាទ ខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្តា ល័យ និងខ្លះទៀតឈរង់ចាំនៅលើរានហាល ក្បែរស្រះនទឹកខាងជើង ... Read More »

មន្ត្រីជាអ្នកនាំពាក្យមកពី៤ខេត្តប្រមាណជិត១០០នាក់ចូលរួមសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន” នៅខេត្តរតនគិរី

ខេត្តរតនគិរី ៖ មន្ត្រីជាអ្នកនាំពាក្យរដ្ឋបាលខេត្តនិងមន្ទីរអង្គភាពជុំវិញខេត្តមកពី៤ខេត្តរួមមាន៖ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះប្រមាណជិត១០០នាក់ចូលរួមសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន”  ។សិក្ខាសាលានេះត្រូវបានអង្គភាពអ្នកនាំពាក្យរាជរដ្ឋា ភិបាលប្រាព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅសាលមហោស្រពរតនៈនៅក្រុងបានលុងខេត្តរតនគិរីក្រោមអធិបតីភាពលោកផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋា ... Read More »

រង់ចាំទស្សនា៣ឆ្នាំ ពេលនេះ ភាពយន្តរឿង«ព្រលឹងល្បុក្កតោ» នឹងចាក់បញ្ចាំងថ្ងៃទី១៦ខែមីនានេះ

ភ្នំពេញ៖ ក្រោយពីទន្ទឹងរង់ចាំទស្សនារយៈពេល៣ឆ្នាំមកពេលនេះ ភាពយន្តរឿង«ព្រលឹងល្បុក្កតោ» បានប្រកាសបញ្ចាំងជាផ្លូវការ នៅថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៣នេះតទៅ។ភាពយន្តនេះប្រមូលផ្តុំសម្តែងដោយគ្រូ និងសិស្សឆ្នើមនៃក្បាច់គុនខ្មែរ និងត្រូវគេរំពឹងថានឹងជួយផ្សព្វផ្សាយក្បាច់គុននេះទៅកាន់ពិភពលោកផងដែរ។  មុននេះមហាជនបានដឹងហើយថាក្បាច់គុនល្បុក្កតោ មានការទទួលស្គាល់ពីអង្គការUNESCO ដោយចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ។  ភាពយន្ត «ព្រលឹងល្បុក្កតោ» ត្រូវបានឧបត្ថម្ភការផលិត ដោយឯកឧត្តម ... Read More »

សោកនាដកម្មផ្លូវដែកនៅក្រិក ៖ ជនរងគ្រោះ៥២នាក់ក្នុងចំណោម៥៧នាក់ត្រូវបានកំណត់អត្តសញ្ញាណ

ប៉ូលិសក្រិកបាននិយាយថា ពួកគេបានកំណត់អត្តសញ្ញាណមនុស្ស៥២នាក់ក្នុងចំណោមមនុស្សយ៉ាងតិច៥៧នាក់ដែលបានស្លាប់នៅក្នុងគ្រោះមហន្តរាយផ្លូវដែកដ៏គួរឱ្យភ័យខ្លាច ដែលបានកើតឡើងនៅយប់ថ្ងៃទី ២៨ ខែកុម្ភៈ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ប៉ូលិសក្រិកបាននិយាយថា ពួកគេបានកំណត់អត្តសញ្ញាណមនុស្សចំនួន៥២នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់រថភ្លើងកាលពីយប់ថ្ងៃទី ២៨ ខែកុម្ភៈ នៅទីក្រុង Katerini ដែលបានសម្លាប់មនុស្សយ៉ាងតិច៥៧នាក់ ... Read More »

អាក់ខោនហ្វេសប៊ុកមួយឈ្មោះ Sok Vanna ចុះផ្សាយព័ត៌មានមិនពិត បំផ្លើសចោទប្រកាន់មកលើសមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់

ភ្នំពេញ ៖ យោងតាមសេចក្តីបកស្រាយបំភ្លឺរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងអាក់ខោនហ្វេសប៊ុកមួយឈ្មោះ Sok Vanna បានផុសថា “លោកប៉ូលិសចរាចរណ៍នៅកែងស្តុបពេទ្យព្រះកុសម:(ផ្លូវសហព័ន្ធរុស្សុីបត់ក្រោមស្ពានមកព្រលានយន្តហោះ)កំពូលឈ្លើយសម្ដីនិយាយដូចបាតផ្សារ…”  ជាការចុះផ្សាយព័ត៌មានមិនពិត បំផ្លើសចោទប្រកាន់មកលើសមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់ ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី០៤ ខែមីនា ... Read More »

ភ្លើងឆេះជំរំជនភៀសខ្លួនក្នុងប្រទេសបង់ក្លាដែស មនុស្សរាប់ពាន់នាក់បានបាត់បង់ផ្ទះសម្បែង

អគ្គិភ័យដ៏ធំមួយបានផ្ទុះឡើងនៅជំរំជនភៀសខ្លួន Balukhali ក្នុងប្រទេសបង់ក្លាដែសកាលពីថ្ងៃទី៥ ខែមីនាដោយបានបញ្ជូនមនុស្សរាប់ពាន់នាក់ស្ថិតនៅក្នុងស្ថានភាព គ្មានផ្ទះសម្បែង ត្រូវដេកកណ្តាលវាល។ យោងតាមមន្ត្រីប៉ូលិសបង់ក្លាដែស លោក Mohammad Mahfuzul Islam បាននិយាយថា អគ្គិភ័យបានឆាបឆេះនៅជំរំBalukhali ក្នុងសង្កាត់ Cox’s ... Read More »

តម្លៃ​ស្វាយកែវ​រមៀត ហាក់​​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ​ នាចុងខែ​កុម្ភៈ ដល់ដើមខែមីនានេះ!

ភ្នំពេញ៖​ បេី​តាមការបញ្ជាក់ពី​លោក អ៊ុ សុភា ប្រធា​ន​សហគមន៍កសិកម្ម​សាមគ្គី​តំបែរ​ ស្ថិតនៅ​ខេត្ត​ត្បូងឃ្មុំ បានប្រាប់កាលពីថ្ងៃទី០៥​ ខែមីនាម្សិលមិញនេះ​ថា​៖​ តម្លៃ​ស្វាយកែវ​រមៀត ហាក់​​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ នាចុងខែ​កុម្ភៈ ដល់ដើមខែមីនានេះ​ ពោល​មាន​តម្លៃ​ពី៩០០ទៅ១០០០ ក្នុងមួយ​គីឡូក្រាម​។ លោក​ ... Read More »

យន្តហោះអាមេរិកមានបញ្ហាកាប៊ីនពោរពេញដោយផ្សែង ធ្វើឱ្យអ្នកដំណើរចលាចល

កាលពីថ្ងៃទី៥ ខែមីនា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines (សហរដ្ឋអាមេរិក) ត្រូវចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ José Martí ក្នុងទីក្រុង Havana ប្រទេសគុយបា។ កាលពីថ្ងៃទី៥ ខែមីនា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ... Read More »

បិសាចក្រហមរងភាពអាម៉ាស់ខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្តក្រោមដៃហង្សក្រហម

ក្រុមហង្សក្រហមLiverpool បានធ្វើឲ្យក្រុមបិសាចក្រហម Manchester United រងភាពអាម៉ាស់យ៉ាងខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ដោយក្រុមហង្សក្រហមបានសំពងបិសាចក្រហមរហូតដល់ទៅ៧-០។ ការប្រកួតបាល់ទាត់ក្របខ័ណ្ឌអង់គ្លេសPremier League យប់មិញនៅក្នុងកីឡដ្ឋាន Anfield កីឡាករ Cody Gakpo, Darwin Nunez និង ... Read More »

លោករដ្ឋមន្ដ្រី ឌិត ទីណា ៖ ទីផ្សារអង្ករ «ផ្ការំដួល» ដែលកម្ពុជានឹងជំរុញការនាំចេញទៅកាន់ទីផ្សារប្រទេសបារាំងនាពេលខាងមុខ!

ភ្នំពេញ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ បានធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានចូលរួមពិព័រណ៍កសិកម្មអន្តរជាតិ នៅសាធារណរដ្ឋបារាំង​ បានថ្លែង​ថា៖​ ចំពោះទីផ្សារអង្ករ «ផ្ការំដួល» ... Read More »

ស្លាប់ម្នាក់របួស២នាក់ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងយប់តែមួយ

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់និងរងរបួសធ្ងន់២នាក់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ពីរកន្លែងផ្សេងគ្នាក្នុងយប់ថ្ងៃតែមួយនៅស្រុកស្វាយទាបនិងក្រុងបាវិត។     យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ករណីទីមួយបានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ នៅលើផ្លូវលំស្ថិតនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង មានម៉ូតូម៉ាកអុិចសង់ទ័រ ពណ៌ខ្មៅ អត់ស្លាកលេខបើកបរដោយឈ្មោះពិន ... Read More »

អាជ្ញាធរជាតិអប្សរាធ្វើការជួសជុលកម្រាលថ្មភក់ជ្រុងនិរតី នៅជាន់លើបង្អស់ របស់ប្រាសាទប្រែរូប

ខេត្តសៀមរាប ៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ អោយដឹងថា, អាជ្ញាធរជាតិអប្សរាធ្វើការជួសជុលកម្រាលថ្មភក់ជ្រុងនិរតី នៅជាន់លើបង្អស់ របស់ប្រាសាទប្រែរូប។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបន្តថា, ក្រុមអ្នកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ ... Read More »

សម្តេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​ប្រសាសន៍សំខាន់ៗ​ក្នុងពិធីប្រគល់សញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជិត២ពាន់នាក់

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទទី០៦ ខែមីនា ឆ្នាំ២០២៣នេះ​ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត២ពាន់នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វា រាជធានីភ្នំពេញ។ ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់វិញ្ញាបនបត្រ សញ្ញាបត្រ ជូនសិក្ខាកាម និងនិស្សិត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុប ១,៧២៨នាក់ នារី ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នក​ជាសះស្បើយ​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៦ ខែមីនា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​ ,​ គ្មានឣ្នកជាសះស្បើយ​​​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង អញ្ជើញជាអធិបតីភាពក្នុងពិធី បើកសន្និបាតសុខាភិបាលលើកទី ៤២

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធី  បើកសន្និបាតសុខាភិបាលលើកទី ៤២ ដោយមានការអញ្ជើញចូលរួមពី លោកស្រីវេជ្ជបណ្ឌិត Li ... Read More »

សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា ឆ្លងកាត់គ្រោះវាល ៣ធំៗជាទុក្ខលំបាករបស់ប្រជាជន ខណៈបច្ចុប្បន្នកម្ពុជាកំពុងមានតម្រូវការនាំចេញទៅកាន់ទីផ្សារបរទេស

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា បានធ្លាប់គ្រោះឆ្លងកាត់វាល៣ ក្នុងនោះមាន វាលទី១ គឺវាលសង្គ្រាម វាលទី២ គឺវាលអត់ឃ្លាន ... Read More »

សម្តេចតេជោ ហ៊ុន សែន រីករាយនៅពេលដែលឃើញ យុវជនប្រឆាំងចាប់ផ្តើមចូលរួមជាមួយ នឹងរដ្ឋាភិបាល

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានសំដែងនូវការពេញចិត្តចំពោះយុវជនដែលធ្លាប់តែប្រឆាំងរដ្ឋាភិបាលនៅពេលនេះបានចុះចូលជាមួយនឹងរដ្ឋាភិបាលវិញ។ ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ... Read More »

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវបំបែកជាបួនបណ្តាលឱ្យរថយន្តមួយគ្រឿងខូចខ្ទេចមួយកំណាត់មុខ

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តយ៉ាងលឿនដល់ភ្លើងស្តុបផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅប៉ះជាមួយរថយន្តដឹកទំនិញធុនធំដែលកំពុងបើកឆ្លងភ្លើងស្តុបចំពីមុខខាងឆ្វេងពេញទំហឹង បណ្តាលឱ្យរថយន្តFord Raptor ខ្ទេចមួយកំណាត់មុខ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១០និង៣០នាទីយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយកែងផ្លូវសម្តេចជាស៊ីម ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ... Read More »

ការតវ៉ាទ្រង់ទ្រាយធំ ធ្វើឱ្យអុីស្រាអែលមិនអាចរកអ្នកបើកយន្តហោះឱ្យលោកនាយករដ្ឋមន្ត្រីបានទេ

រដ្ឋាភិបាលអុីស្រាអែលត្រូវស្វែងរកក្រុមហ៊ុនអាកាសចរណ៍មួយផ្សេងទៀតដើម្បីនាំនាយករដ្ឋមន្ត្រី Benjamin Netanyahu ទៅកាន់ទីក្រុងរ៉ូម ប្រទេសអុីតាលី បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេស EL Al មិនអាចស្វែងរកអ្នកបើកយន្តហោះ ឬអ្នកបម្រើលើយន្តហោះណាមួយសម្រាប់ជើងហោះហើរនាពេលខាងមុខ។ យោងតាមកាសែត Jerusalem Post រដ្ឋមន្ត្រីដឹកជញ្ជូនអុីស្រាអែល Miri ... Read More »

បុរសម្នាក់បើករថយន្តជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវធ្វើឱ្យខ្ទាតចេញក្រៅជួរអស់មួយកង់

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យខ្ទាតចេញពីជួរមួយកង់ ចំណែករថយន្ដខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើនៅវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី០៦ខែមីនាឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ត្រង់ចំណុចភ្លើងស្តុបអូរតែលស ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។     ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកHILUX REVO ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខរដ្ឋ10 ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ ប្រទេសដែលគាំទ្ររដ្ឋប្រហាររបស់ លន់ នល់ នៅឆ្នាំ១៩៧០ សុទ្ធតែចូលរួមចំណែកដុតកម្លោចកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ប្រទេសទាំងឡាយដែលគាំទ្ររដ្ឋប្រហាររបស់ លន់ នល់ នៅឆ្នាំ១៩៧០ សុទ្ធតែចូលរួមចំណែកដុតកម្លោចកម្ពុជា ដោយបង្កើតឱ្យមានសង្រ្គាមឆាបឆេះនៅទូទាំងប្រទេសកម្ពុជា។ សម្តេចតេជោ ... Read More »

បារាំងបន្តប្រឈមមុខនឹងការធ្វើកូដកម្មទ្រង់ទ្រាយធំប្រឆាំងនឹងកំណែទម្រង់សោធននិវត្តន៍

តាមគម្រោងនឹងមានកូដកម្មរហូតដល់ជាង២៦០កន្លែងត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅទូទាំងប្រទេសជាមួយនឹងទីក្រុងតូចៗ និងមធ្យម ហើយវិស័យដឹកជញ្ជូន ថាមពល និងសេវាសាធារណៈនឹងរងផលប៉ះពាល់ជាខ្លាំង។ សហជីពបារាំងកំពុងរៀបចំធ្វើកូដកម្មទ្រង់ទ្រាយធំចាប់ពីថ្ងៃទី ៧ ខែមីនា ដើម្បីតវ៉ាប្រឆាំងនឹងវិធានការកំណែទម្រង់ប្រាក់សោធននិវត្តន៍របស់រដ្ឋាភិបាល។ កូដកម្មនោះនឹងធ្វើឱ្យប្រទេសបារាំងត្រូវ«ជាប់គាំង»។ បន្ទាប់ពីកូដកម្មរយៈពេលប្រាំថ្ងៃជាប់ៗគ្នាចាប់តាំងពីដើមឆ្នាំ 2023មក កូដកម្មនៅសប្តាហ៍នេះត្រូវបានគេរំពឹងថានឹងបង្ហាញពីដំណាក់កាលថ្មីមួយក្នុងការតវ៉ាប្រឆាំងនឹងការផ្លាស់ប្តូរថ្មីដែលបានប្រកាសដោយរដ្ឋាភិបាល។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Journal ... Read More »