ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋបាលខេត្តព្រះសីហនុឱ្យក្រុមហ៊ុន បុរី វីអាយភី ផ្តល់ទិន្នន័យទំហំសាច់ប្រាក់ដែលនៅសល់របស់អតិថិជនទាំង១.៧០០ផ្ទះត្រូវបង់ឱ្យក្រុមហ៊ុនឱ្យបានច្បាស់លាស់ឱ្យមករដ្ឋបាលខេត្ត

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុបានបន្តដឹកនាំកិច្ចប្រជុំសម្របសម្រួលករណីវិវាទរវាងប្រជាពលរដ្ឋជាអតិថិជន ម្ចាស់បំណុល និងក្រុមហ៊ុន បុរី វីអាយភី ជាលើកទី៣ ដោយមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ ... Read More »

សម្តេចតេជោ ប្រកាសថា ៖ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ៉ឹង កន្ថាផាវី និងរដ្ឋមន្ត្រីវប្បធម៌ លោកស្រី ភឿង សកុណា នឹងត្រូវរក្សាការងារដដែលនៅអាណត្តិទី៧

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា  បានប្រកាសថា : រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ៉ឹង កន្ថាផាវី និងរដ្ឋមន្ត្រីវប្បធម៌ លោកស្រី ភឿង សកុណា ... Read More »

សម្តេចតេជោ ហ៊ុន​ សែន​ ថ្លែង​ប្រសាសន៍សំខាន់ៗ​ ក្នុងឱកាសអញ្ជើញប្រារព្ធទិវានារី អន្តរជាតិ ៨មីនា ខួបលើកទី១១២

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍សំខាន់ៗក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធពិធីអបអរសាទរទិវានារី អន្តរជាតិ ៨មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព។ សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ... Read More »

ខ្សែការពារបែលហ្សិក Alderweireld ប្រកាសចូលនិវត្តន៍ពីកាតព្វកិច្ចជម្រើសជាតិ

ខ្សែការពារ Toby Alderweireld របស់ក្រុមបែលហ្ស៊ិកបានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិហើយ បន្ទាប់ពីអាជីពជាអន្តរជាតិមានរយៈពេល១៣ឆ្នាំជាមួយនឹង១២៧ប្រកួត។ Alderweireld វ័យ៣៤ឆ្នាំគឺជាផ្នែកមួយនៃក្រុមជម្រើសជាតិដែលបានផ្តួលប្រេស៊ីលដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup 2018 ប៉ុន្តែបានបញ្ចប់ដោយកំណត់ត្រាទាបនៅពេលដែលបែលហ្ស៊ិកបានធ្លាក់ចេញពីវគ្គចែកពូលនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​​ គ្មានអ្នកឆ្លងថ្មី​​ ,​ អ្នក​ជាសះស្បើយ​ ០២នាក់ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០៧ ខែមីនា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​ ,​ ឣ្នកជាសះស្បើយ​​​​ ០២នាក់​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធពិធី​អបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១១២

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវា​អន្តរជាតិ​នារី ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព។ ពិធីអបអរសាទរទិវាអន្តរជាតិនារី ... Read More »

ថ្ងៃនេះ ! សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនចុះហត្ថលេខាលើកលែងទោសដល់អ្នកនយោបាយដែលមានទោសព្រហ្មទណ្ឌនោះឡើយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តចឈប់ចុះហត្ថលេខាស្នើសុំការលើកលែងទោសដល់អ្នកនយោបាយដែលមានទោសព្រហ្មទណ្ឌនោះឡើយ។ សម្តេចតេជោ ហ៊ុនសែន បានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ... Read More »

លោករដ្ឋមន្ដ្រី ឌិត ទីណា ណែនាំឱ្យអគ្គនាយកដ្ឋានទាំង៥ ត្រូវស្វែងយល់ពីរបៀបធ្វើការជាមួយអង្គការWTO ឱ្យបានល្អ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ

 ភ្នំពេញ៖​ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឱ្យអគ្គនាយកដ្ឋានទាំង៥ ត្រូវស្វែងយល់ពីរបៀបធ្វើការជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ឱ្យបានល្អ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។  ការលើកឡើង​បែបនេះ​របស់លោករដ្ឋមន្ត្រី ឌិត​ ... Read More »

សមត្ថកិច្ច​កោះរ៉ុងសន្លឹម ចុះបិទលេខទូរស័ព្ទ Hot line តាមខ្នងផ្ទះងាយស្រួលដល់ប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ច រាល់មានបញ្ហាផ្សេងៗកើតឡើង

ខេត្តព្រះសីហនុ៖ ដើម្បីភាពងាយស្រួលដល់ប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ច រាល់មានបញ្ហាផ្សេងៗកើតឡើង ស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម និងប្រជាការពារភូមិកោះរ៉ុងសន្លឹម បានចុះបិទ លេខទូរស័ព្ទ Hot line តាមខ្នងផ្ទះ។  សូមជម្រាបថា​ ជារៀង​រាល់​យប់​កម្លាំងចម្រុះរបស់អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង​ ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លើកយកចំណុចសំខាន់ចំនួន ១០ដូចខាងក្រោម ៖ ១- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ធ្វើរដ្ឋមន្ត្រីសេដ្ឋកិច្ចហិរញ្ញវត្ថុឡុងចុងតាំងពីឆ្នាំ១៩៩៤ ... Read More »

ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ មានជនខិលខូចលួចបង្កើតផេកហ្វេសប៊ុកក្លែងក្លាយ ដោយប្រើប្រាស់រូបភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជានិម្មិតសញ្ញា

ខេត្ត​បន្ទាយមានជ័យ​៖​ សេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន ពិសេសអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមទាំងអស់ មេត្តាជ្រាបថា ថ្មីៗនេះ មានជនខិលខូចមួយចំនួនបានបង្កើត ទំព័រហ្វេសប៊ុក (Facebook Page) ក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ ភូ សុផល ... Read More »

រថយន្តដឹកស្រាបៀរកម្ពុជា​ ក្រឡាប់ធ្លាក់ផ្លូវបណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅស្រុកបាកាន

ខេត្តពោធិ៍សាត់៖ រថយន្តដឹកស្រាបៀរកម្ពុជាមួយគ្រឿង បានរេចង្កូតក្រឡាប់ធ្លាក់ចេញពីផ្លូវ បណ្តាលឱ្យអ្នកបើកបរស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ រងរបួសធ្ងន់ ឧបទ្ទវហេតុនេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៩៥-១៩៦ ស្ថិតនៅភូមិក្ដីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ... Read More »

លោក អូន ខន អភិបាលស្រុកកំពង់ត្រាចអញ្ជើញ​ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តការងាររបស់អនុសាខាកាកបាទ​ក្រហមកម្ពុជាស្រុក​

ខេត្តកំពត៖ នៅរសៀលថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣ លោក អូន ខន អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាក​បាទក្រហមកម្ពុជាស្រុក បានអញ្ជើញ​ជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តការងាររបស់អនុសាខាកាកបាទ​ក្រហមកម្ពុជាស្រុក​ ក្រោមអធិបតីភាពលោក អ៊ុម ស៊ីណាត ប្រធានក្រុម​ប្រឹក្សាស្រុក។ ... Read More »

គួរឱ្យរន្ធត់ណាស់! រថយន្តឡិចស៊ីសបុករះម៉ូតូ២គ្រឿងបណ្តាលឱ្យរងរបួសធ្ងន់ស្រាល៣នាក់នៅស្រុកស្វាយទាប

    ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សបីនាក់ដែរបានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងបើកបុករះម៉ូតូពីរគ្រឿងដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងថ្ងៃរសៀល។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី០៦ខែមីនាឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៣និង១៣៤ស្ថិតក្នុងភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។     យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឱ្យដឹងថា ... Read More »

ព្រះរាជសាររបស់សម្តេចម៉ែ ក្នុងឱកាសអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣

ភ្នំពេញ​៖​ ព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣។ -សូមក្រាបថ្វាយបង្គំសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ... Read More »

ឥណ្ឌូណេស៊ីប្រកាសអាទិភាពសេដ្ឋកិច្ចចំនួន៣ក្នុងឆ្នាំជាប្រធានអាស៊ានឆ្នាំ២០២៣

កាលពីថ្ងៃទី៦ ខែមីនា ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ២០២៣ បានប្រកាសគោលដៅសេដ្ឋកិច្ចអាទិភាពចំនួនបី (PED) ក្នុងវិស័យហិរញ្ញវត្ថុ រួមទាំងការកសាងឡើងវិញសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្លែងនៅក្នុងព្រឹត្តិការណ៍ “អាស៊ានដ៏សំខាន់ ចំណុចស្នូលនៃកំណើន” ដែលរៀបចំដោយធនាគារកណ្តាលឥណ្ឌូណេស៊ី ... Read More »

ឥណ្ឌាទទួលបានផលប្រយោជន៍ពីទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ី

ទំនាក់ទំនងពាណិជ្ជកម្មរបស់ឥណ្ឌាជាមួយរុស្ស៊ីកំពុងឈានដល់កម្រិតខ្ពស់ថ្មី ដោយប្រទេសអាស៊ីខាងត្បូងមួយនេះបានទិញប្រេងឆៅពីរុស្ស៊ីច្រើនជាងពេលមុនៗទៅទៀត។ យោងតាមការសិក្សារបស់ The Economist ទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចនិងការដាក់កម្រិតលើតម្លៃប្រេងឆៅក៏ដោយ ក៏ការលក់ទំនិញរបស់រុស្ស៊ីនៅមានកម្រិតខ្ពស់នៅឡើយ ភាគច្រើនដោយសារតែតម្រូវការពីប្រទេសចិន និងឥណ្ឌា។ យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឥណ្ឌា រុស្ស៊ីនឹងក្លាយជាប្រភពនាំចូលធំជាងគេទីបួនសម្រាប់ប្រទេសអាស៊ីខាងត្បូងនៅឆ្នាំ 2022។ ចាប់ពីខែមេសាដល់ខែធ្នូ ឆ្នាំ ... Read More »

Update ! ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនឃាតកបាញ់សម្លាប់ប្រពន្ធមានកូនក្នុងផ្ទៃ៤ខែជាបណ្តោះអាសន្នពីបទឃាតកម្ម

ភ្នំពេញ ៖ លោក រ័ត្ន ស៊ីថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ បានចេញដីកាសម្រេចឃុំខ្លួនជនត្រូវចោទជាឃាតកបាញ់សម្លាប់ប្រពន្ធ ដាក់ពន្ធនាគារមណ្ឌលអប់រំកែប្រែទី១ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទិននឹងជនរងគ្រោះ ព្រមទាំងពីបទកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងបទរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ... Read More »

ក្រសួង​ធនធាន​ទឹក ​៖​ អាចមានភ្លៀងតិចតួចដោយអន្លើ និងចុះត្រជាក់បន្ថែមនាពេលយប់និងព្រឹក​ ចាប់ពីថ្ងៃទី៨-១៥ ខែមីនា ឆ្នាំ២០២៣

ភ្នំពេញ​៖​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០៧​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានចេញ​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី៨ – ១៥ ខែមីនា ឆ្នាំ២០២៣ ... Read More »

រថយន្តទំនេីបNISSAN NAVARA បុករបាំងថ្មពុះចែកទ្រូងផ្លូវនៅមុខវត្តស្ទឹងមានជ័យ​ ក្រឡាប់ផ្ងារជេីង​ទាំងកណ្ដាលអធ្រាត្រ

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តស៊េរីទំនេីបមួយបាំងកន្លះ​ ម៉ាក​ Nissan navara យ៉ាងលឿន​រួចជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឱ្យក្រឡាប់ផ្ងារជេីងម្ខាង តែសំណាងដែរដែលមិនបង្កគ្រោះថ្នាក់ដល់មនុស្ស​ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២​និង២០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី០៧​ ខែមីនា​ ឆ្នាំ២០២៣​ នៅចំណុចមុខវត្តស្ទឹងមានជ័យ​ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត(ផ្លូវ២១៧)​ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង៤០០គ្រឿង សម្រាប់ដឹក ពលរដ្ឋទៅស្រុកកំណើតដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន ៤០០ គ្រឿង សម្រាប់ដឹកពលរដ្ឋដោយមិនគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិនាពេលខាងមុខ។ នេះ បើតាមការបញ្ជាក់របស់  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានជម្រាបជូន សម្ដេចតេជោ ហ៊ុន ... Read More »

ស្ត្រីពលករខ្មែរម្នាក់ត្រូវគេប្រទះឃើញស្លាប់ក្បែរព្រំដែនក្នុងទឹកដីកម្ពុជា, ជនដៃដល់ជាមេខ្យល់ជនជាតិថៃ

ខេត្តបន្ទាយមានជ័យ៖ សេចក្ដីរាយការណ៍ពីបន្ទាត់ព្រំដែនកម្ពុជា-ថៃបានឱ្យដឹងថា ស្ត្រីម្នាក់ជាពលករខ្មែរដែលពលរដ្ឋប្រទះឃើញស្លាប់ក្បែរព្រំដែនក្នុងទឹកងដីកម្ពុជានោះត្រូវបានសមត្ថកិច្ចចាប់បានជនដៃដល់ម្នាក់ហើយជាជនជាតិថៃនិងជាមេខ្យល់រស់នៅស្រុកថៃជាប់ជាយដែនកម្ពុជា។ សមត្ថកិច្ចព្រំដែនបានបង្ហើបថា ការដែលឃាត់ខ្លួនជនសង្ស័យគឺភាគីសមត្ថកិច្ចថៃជាអ្នកឃាត់ខ្លួនធ្វើឡើងកាលពីរសៀលម៉ោង៣ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នៅភូមិណាំគៀង ឃុំប៉ារ៉ៃ ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ។ ជនសង្ស័យមានឈ្មោះ ហុង ខាវសិរីវេត (ហៅហុង)ភេទប្រុស ... Read More »

សម្ដេចតេជោ ហ៊ុន សែន​ អនុញ្ញាតឱ្យអគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investement Group សាងសង់អាកាសយានដ្ឋាន​សៀមរាប-អង្គរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ​៖​ នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាតឲ្យលោក Liu minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan ... Read More »

គួរយល់ដឹង អំពីមូលហេតុសំខាន់ៗនៃជំងឺទល់លាមករ៉ាំរ៉ៃ!

ភ្នំពេញ ការទល់លាមក ឬ ការពិបាកបន្ទោរបង់ គឺជាបញ្ហាដែលមនុស្សជាច្រើនតែងតែបានជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃស្ទើរគ្រប់ៗគ្នា ។ បញ្ហាមួយនេះអាចជាការរំខានដល់សុខភាពទាំងផ្លូវកាយ និងផ្នែកអារម្មណ៍ផងដែរ ។   ជំងឺទល់លាមក អាចជាបញ្ហាដែលអ្នកជំងឺតែងតែគិតថាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ក៏ប៉ុន្តែការពិតដែលនៅពីខាងក្រោយបញ្ហាមួយនេះគឺមានកក្តា និងមូលហេតុជាច្រើនទៀតដែលមានពេលខ្លះត្រូវទាមទារការពិគ្រោះ និងពិនិត្យរុករកឫសគល់ដែលបង្កអោយមានជាជំងឺនេះកើតឡើងមកបាន ឧទាហរណ៍ដូចជា ... Read More »

តំណាងអយ្យការ ! បញ្ចប់ដំណើរការបើកការស៊ើបសួរសំណុំរឿងប្ដីបាញ់សម្លាប់ប្រពន្ធដែលមានកូនក្នុងផ្ទៃ៤ខែ នៅខណ្ឌដង្កោ និងចោទប្រកាន់៤បទល្មើស

ភ្នំពេញ ៖ មន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ  បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា នីតិវិធីបន្តតំណាងអយ្យការ លោក ហេង ផេង បានធ្វើសេចក្តីសន្និដ្ឋានបញ្ជូនរឿងទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចលើសំណុំរឿងជនត្រូវចោទ ដែលបាញ់សម្លាប់ប្រពន្ធ មានផ្ទៃពោះ៤ខែ ក្នុងថ្លុកឈាម។ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ... Read More »

នាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌា បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ ចាប់ពីថ្ងៃទី០៦-១១ ខែមីនានេះ!

ខេត្តព្រះសីហនុ៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ នាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌាចំនួន ០១គ្រឿង នៅវេលាម៉ោង ១១​ និង៣០នាទីព្រឹកថ្ងៃទី៦ ខែមីនាឆ្នាំ ២០២៣នេះ​ បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ហើយនាវានេះ​ បានឈប់ស្នាក់នៅចាប់ពីថ្ងៃទី០៦​ ដល់ថ្ងៃទី១១​ ខែមីនាឆ្នាំ២០២៣ ... Read More »

យុវជនសង្គមស៊ីវិលថ្លែងការណ៍ប្រឆាំងដាច់ខាត ចំពោះបុគ្គលណាធ្វើសកម្មភាពនាំឱ្យវិនាសដល់កម្ពុជា

ភ្នំពេញ ៖ យើងខ្ញុំទាំងអស់គ្នាជាយុវជន អង្គការ សង្គមស៊ីវិល ពិតជាមានមោទនៈភាព ចំពោះការខិតខំប្រឹងប្រែងឥតឈប់ ឈរទាំងយប់ទាំងថ្ងៃ ដើម្បីបុព្វហេតុជាតិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ... Read More »

តោះ​! មកស្គាល់​ខ្នងផ្សារ​ ,ខ្នងភ្នំសំពៅ​​ និងរ៉ៃអារ៉ែង ស្ថិតក្នុងតំបន់អារ៉ែងនៃជួរភ្នំក្រវាញ!

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅថ្ងៃចន្ទទី​០៦​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញពី​ជួរភ្នំ​មួយចំនួន​ដែល​អ្នកទេសចរ​ចូលចិត្ត​ដេីរកម្សាន្ត​ មានដូចជា​៖​ ខ្នងផ្សារ​ ,ខ្នងភ្នំសំពៅ​ ឧទ្យានជាតិ​ជួរភ្នំ​ក្រវ៉ាញ​ និងរ៉ៃអារ៉ែង ស្ថិតក្នុងតំបន់អារ៉ែងនៃជួរភ្នំក្រវាញ!  ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ និន្នាការថ្មីនៃវិស័យទេសចរណ៍ធម្មជាតិបានក្លាយជាទិសដៅពេញនិយមកាន់តែច្រើនដោយការជ្រើសរើសទេសចរណ៍ប្រកបដោយនិរន្តរភាព ... Read More »

ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅវៀតណាម

ភ្នំពេញ ៖ នៅថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែងទាំងស្រុង

ភ្នំពេញ​៖​ រោងចក្រកាត់ដេរមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣រសៀល​ ថ្ងៃទី៦​ ខែមីនា​ ឆ្នាំ២០២៣​  នៅរោងចក្រយីហោ​ តុងហ្វាង​ ភូមិត្រពាំងជ្រៃ​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុខណៈកម្មករកំពុងធ្វេីការស្រាប់តែឆ្លងចរន្តអគ្គិសនីចេញពីម៉ាស៊ីនម៉ូទ័រ​ តុកាត់​ ភ្លាមនោះក្រុមកម្មករក៏នាំគ្នារត់ចេញមកខាងក្រៅ​នឹងអ្នកខ្លះយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់តែភ្លេីងបានឆាបឆេះកាន់តែខ្លាំងឡេីងៗមិនអាចគ្រប់គ្រងបានក៏រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។  ក្រោយពីទទួលបានព័ត៌មានភ្លាមក្រុមរថយន្តពន្លត់អគ្គិភ័យជាច្រេីនអង្គភាពបានចុះមកអន្តរាគមន៍បាញ់ពន្លត់ជៀសវាងរាលដាលដល់រោងចក្រដែលនៅជាប់ៗគ្នានោះទៀត។  ... Read More »