ព័ត៌មានទាន់ហេតុការណ៍៖
'

ថ្ងៃបុណ្យទន្លេស្អែកនេះ! លោករដ្ឋមន្ត្រី ថោង ខុន ណែនាំមន្រ្តីជំនាញផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានត្រូវទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវ និងលម្អសោភ័ណភាព ពិសេសគឺកុំដំឡើងថ្លៃសេវាកម្មហួសហេតុពេក

ខេត្តកំពង់ធំ៖ ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃពុធទី​០៨​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ខណៈពិធីបុណ្យទន្លេនឹងឈានមកដល់នៅថ្ងៃស្អែកនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ងួន​រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំចាត់ចែងការងារដែលនៅសេសសល់ចុងក្រោយ ... Read More »

អុីរ៉ង់ចាប់ខ្លួនមនុស្សជាច្រើននាក់ពាក់ព័ន្ធនឹងការបំពុលអាថ៌កំបាំងដល់សិស្ស៥.០០០នាក់

ប្រទេសអុីរ៉ង់បានប្រកាសថាខ្លួនបានចាប់ខ្លួន “មនុស្សជាច្រើននាក់” ពាក់ព័ន្ធនឹងឧប្បត្តិហេតុពុលដ៏អាថ៌កំបាំង ដែលបានប៉ះពាល់ដល់សិស្សជាង 5.000នាក់នៅទូទាំងប្រទេស។ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា ក្រសួងមហាផ្ទៃរបស់ប្រទេសអុីរ៉ង់បានប្រកាសកាលពីថ្ងៃទី៧ ខែមីនាថា ខ្លួនបានចាប់ខ្លួនមនុស្សជាច្រើននាក់ពាក់ព័ន្ធនឹងការបំពុលដ៏អាថ៌កំបាំងជាបន្តបន្ទាប់ ដែលបានប៉ះពាល់ដល់សិស្សានុសិស្សជាង 5.០០០នាក់ ចាប់តាំងពីចុងខែវិច្ឆិកា ឆ្នាំ ... Read More »

កម្ពុជាជំរុញការផ្សព្វផ្សាយ និងការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍នៅលើទីផ្សារអាល្លឺម៉ង់ ក្នុងពិព័រណ៍ទេសចរណ៍ ITB Berlin

អាល្លឺម៉ង់៖ កម្ពុជាបានខិតខំជំរុញការផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍នៅលើទីផ្សារអាល្លឺម៉ង់ ក្នុងពិព័រណ៍ទេសចរណ៍ ITB Berlin 2023 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-៩ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងនៅរសៀលថ្ងៃពុធទី​០៨​ ខែមីនា​ ... Read More »

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​៖ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជិត២៩ម៉ឺននាក់​ នាចុងខែកុម្ភៈ​ និងដើមខែមីនានេះ!

ភ្នំពេញ៖ បើ​តាមការបញ្ជាក់ពី​លោក​ ថោង​ ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃពុធទី​០៨​ ខែមីនា​ ឆ្នាំ​២០២៣នេះថា៖​ កម្ពុជា​ទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជិត២៩ម៉ឺននាក់​ នាចុងខែកុម្ភៈ​ និងដើមខែមីនានេះ!  លោករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថា​៖​ ចុងប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាយោធាចូលនិវត្តន៍ទំនងផឹកស្រាស្រវឹងនិងមានទំនាស់បញ្ហាព្រំប្រទល់របងជាមួយអ្នកជិតខាង បោកគ្រាប់បែករបួសធ្ងន់ស្រាល៦នាក់

 ខេត្តស្វាយរៀង៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាយោធាចូលនិវត្តន៍ម្នាក់ដែលទំនងផឹកស្រាស្រវឹង និងមានទំនាស់បញ្ហាព្រំប្រទល់របងជាមួយអ្នកជិតខាង បានយកគ្រាប់បែកមកបោក បណ្តាលឱ្យរបួសធ្ងន់ស្រាល៦នាក់។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។     សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ... Read More »

យុវជន ៣នាក់ ត្រូវ​មន្រ្តី​នគរបាលស្រុកសំពៅលូន​ នាំខ្លួនមកធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន

ខេត្ត​បាត់ដំបង៖ យុវជនចំនួន​ ០៣នាក់ដែលជា​មុខសញ្ញា​ប្រេីប្រាស់គ្រឿងញៀន​យ៉ាងសកម្មប្រចាំភូមិ​ ត្រូវ​បានកម្លាំងនគរបាលស្រុកសំពៅលូន​ បាននាំខ្លួនមកធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន។ បន្ទាប់​ពី​ក្រុមគ្រួសារ​និយាយ​លែង​ស្ដាប់​ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន​ ឱ្យជួយធ្វេីការណែនាំអប់រំ​ និងកិច្ចសន្យា​មិនឱ្យប្រើប្រាស់គ្រឿងញៀនទៀតនោះទេ។  មន្ត្រី​នគរបាល​ស្រុក​សំពៅ​លូន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០២៣នេះថា៖​ ការនាំខ្លួនយុវជន​ប្រេីប្រាស់គ្រឿងញៀន​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីវេលាម៉ោង​ ... Read More »

គ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវវាងក្រុងកំពង់ឆ្នាំង បណ្ដាលឱ្យរថយន្ត ២គ្រឿងរងការខូចខាត និងមនុស្សម្នាក់របួសធ្ងន់

ខេត្តកំពង់ឆ្នាំង៖ គ្រោះថ្នាក់ចរាចរណ៍ថ្មីមួយទៀតបានកើតឡើងលើផ្លូវខ្វែងទិស ជាចំណុចផ្លូវប្រសព្វរវាងផ្លូវជាតិលេខ៥ ជាផ្លូវវាងក្រុង និងផ្លូវជាតិលេខ៥៣ នៅចំណុចភូមិត្រោកលិច ឃុំស្រែថ្មី ស្រុករលាប្អៀរ បណ្ដាលឱ្យរថយន្ត ២គ្រឿងបានខូចខាតយ៉ាងដំណំ និងមនុស្សម្នាក់បានរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ នឹង១០នាទីព្រលប់ថ្ងៃទី៧ ខែ មីនា ... Read More »

យុវជនម្នាក់​រួមភេទជាមួយអនីតិជនបា​នសម្រេចចំនួន​០២លើក​ ចុងក្រោយ​ម្ដាយ​ខាង​ស្រី​តាមទាន់ចាប់ប្រគល់ឱ្យសមត្ថកិច្ច

ខេត្តបាត់ដំបង៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានទទួលបណ្តឹងពីម្តាយជនរងគ្រោះថាមានករណីរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ជាកូនស្រីរបស់គាត់ ឈ្មោះ ស ល.ហ ភេទស្រី អាយុ១៣ឆ្នាំ កើតថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០០៩ រស់ក្នុងស្រុកថ្មគោល ... Read More »

នេះជាសារឆ្លើយឆ្លងរវាង លោកស្រី ទ្រី ដាណា និងមន្ត្រីក្រសួងវប្បធម៌ មុនពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តែងប្រតិកម្ម !

ភ្នំពេញ ៖ ដើម្បីដឹងការពិត ! សូមបង្ហាញសារឆ្លើយឆ្លងរវាងលោកស្រី ទ្រី ដាណា និងមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មុនពេលសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តែងប្រតិកម្ម។ ខ្លាចបងប្អូនលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នក​ជាសះស្បើយ​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០៨ ខែមីនា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​ ,​ គ្មានឣ្នកជាសះស្បើយ​​​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារ អបអរសាទរទិវាអន្តរជាតិនារី៨ មីនា លើកទី១១២ ឆ្នាំ២០២៣

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារ អបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១១២ ឆ្នាំ២០២៣។ សូមបញ្ជាក់ថា,  ទិវាអន្តរជាតិនារី៨មីនា ឆ្នាំនេះគឺជាគម្រប់ខួបលើក១១២ ... Read More »

ជិះម៉ូតូលឿនពេកជ្រុលទៅបុកជញ្ជាំងផ្ទះពលរដ្ឋស្លាប់ម្នាក់របួសធ្ងន់២នាក់

ភ្នំពេញ​៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុនិង២នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿនជ្រុលទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋ​ កាលពីវេលាម៉ោង៣និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨  ខែមីនា​ ឆ្នាំ២០២៣​ នៅចំណុចគល់ស្ពានអាកាសចោមចៅ​ ផ្លូវជាតិលេខ៤​ ក្នុងភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។      តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះមានគ្នា៣នាក់ជិះម៉ូតូម៉ាកស្គូពី​ ពណ៌ខៀវ​ ... Read More »

ជនជាតិចិនបេីករថយន្ត BMW រេចង្កូតបុកបង្គោលសុវត្ថិភាពបណ្ដាលឱ្យអ្នកជិះជាជនជាតិចិនម្នាក់ខ្ទាតចេញពីរថយន្តស្លាប់

ខេត្តព្រះសីហន ៖ សមត្ថកិច្ចបានឲ្យដឹងថា កាលពីម៉ោងជិត១១យប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងលើផ្លូវល្បឿនលឿន ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៦-៩៧ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់។ ហេតុការណ៍នេះកើតឡើងដោយរថយន្ត១គ្រឿងម៉ាក BMW ... Read More »

🔴ប្រជាពលរដ្ឋចំនួន១១២នាក់ចាញ់បោកមេខ្យល់ថា នាំទៅធ្វើការនៅប្រទេសកូរ៉េ ហើយក្នុងម្នាក់ៗត្រូវចំណាយលុយជិត១.០០០ដុល្លារ

ភ្នំពេញ ៖ កាលពីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋចំនួន១១២នាក់បានចាញ់បោកមេខ្យល់ ដោយនិយាយថា នាំទៅធ្វើការនៅប្រទេសកូរ៉េ ហើយក្នុងម្នាក់ៗត្រូវចំណាយលុយជិត១០០០ដុល្លារនោះ ពេលនេះត្រូវបានប្រជាពលរដ្ឋនាំគ្នាតវ៉ា និងឃាត់ខ្លួនមេខ្យល់បានម្នាក់យកទៅសួរនាំ នៅចំណុចផ្ទះសំណាក់ «នាគទេព» ដែលស្ថិតនៅភូមិត្រពាំងល្វា១ ... Read More »

លោកស៊ូ ម៉ុល ៖ សូម​បងប្អូន​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច​ ដូច​ជា​​ភ្លើង​អគ្គិស​នី ​​ភ្លើងចង្ក្រាននិង​ភ្លើងទៀន​ធូប​ជាដើម ​ព្រោះ​រដូវ​នេះ​ជា​រដូវរំហើយ​ងាយ​បង្ក​គ្រោះ​អគ្គិ​ភ័យ​ជាយថាហេតុខ្លាំង​ណាស់​!

ខេត្តស្វាយរៀង៖ លោកស៊ូ ម៉ុល ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុករមាសហែកបានថ្លែងថា សូម​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច​ ដូច​ជា​​ភ្លើង​អគ្គិស​នី ​​ភ្លើងចង្ក្រាន និង​ភ្លើងទៀន​ធូប​ជាដើម ​ព្រោះ​រដូវ​នេះ​ជា​រដូវរំហើយ​ងាយ​បង្ក​គ្រោះ​អគ្គិ​ភ័យ​ជាយថាហេតុខ្លាំង​ណាស់​ ។     ការថ្លែងបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី៨ខែមីនាឆ្នាំ២០២៣ បន្ទាប់ពីលោក និងក្រុមការងារចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកមកចែកជូនដល់គ្រួសាររងគ្រោះ២គ្រួសារដោយភ្លើងឆេះផ្ទះ ... Read More »

លំហូរសាច់ប្រាក់របស់ក្រុមហ៊ុនTwitterអាចមានភាពវិជ្ជមានវិញនៅត្រីមាសក្រោយ

​​នាយកប្រតិបត្តិ Twitter លោក Elon Musk បាននិយាយថា ក្រុមហ៊ុនបណ្តាញសង្គមដ៏ធំមួយនេះនឹងមានលំហូរសាច់ប្រាក់ល្អប្រសើឡើងវិញនៅត្រីមាសក្រោយ បន្ទាប់ពីពួកគេបានកាត់បន្ថយការចំណាយជាច្រើនកន្លងមក។ ​នៅក្នុងសន្និសីទវិនិយោគគិន Morgan Stanley ដែលត្រូវបានផ្សាយតាមអុីនធើណេតលោក Elon Musk បានថ្លែងថា ... Read More »

ដកតំណែងលោក ឈឺន សុធន ចេញពីអភិបាល នៃគណៈអភិបាលស្រុកបសេដ្ឋ

ខេត្តកំពង់ស្ពឺ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នេះ បានចេញអនុក្រឹត្យផ្ទេរភារកិច្ចលោក ឈឺន សុធន ចេញពីអភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ។ នេះបើយោងតាមអនុក្រឹត្យ ដែលផ្សព្វផ្សាយនៅថ្ងៃទី០៧ ... Read More »

រថយន្តបែនដឹកដីបុករថយន្តស៊េរីទំនេីប Range Rover ពេញទំហឹងរងការខូចខាតយ៉ាងដំណំ​ និង បណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តបែនដឹកដីវ៉ាជែងមិនប្រយ័ត្នក៏ជ្រុលចង្កូត បុករថយន្តស៊េរីទំនេីបមួយគ្រឿងពេញទំហឹង អូសជាង៥០ម៉ែត្រ បណ្ដាលឲ្យម្ចាស់រថយន្តស៊េរីទំនេីប រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី០៧ខែមីនាឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ... Read More »

លោក ស៊ី ជីនពីង រិះគន់សហរដ្ឋអាមេរិកចំពោះការដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ប្រទេសចិន

ប្រធានាធិបតី Xi Jinping បានចោទប្រកាន់លោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិកថា បានព្យាយាមទប់ស្កាត់និងរារាំងការអភិវឌ្ឍរបស់ប្រទេសចិន។ នៅក្នុងសុន្ទរកថានាពេលថ្មីៗនេះ ប្រធានាធិបតីចិនលោក Xi Jinping បានរិះគន់យ៉ាងចំៗទៅលើសហរដ្ឋអាមេរិកថាជាអ្នកដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិចដើម្បីទប់ស្កាត់ប្រទេសចិន។ លោក Xi បានធ្វើការចោទប្រកាន់នេះ ក្នុងអំឡុងពេលនៃកិច្ចប្រជុំមួយកាលពីថ្ងៃទី ៦ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន សូមក្រាបបង្គំទូលថ្វាយព្រះពរជូន សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣

ភ្នំពេញ ៖ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយ និងអំណរសាទរយ៉ាងកក់ក្តៅជាទីបំផុត នៃខួបអនុស្សាវរីយ៍លើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣នេះ ទូលព្រះបង្គំជាខ្ញុំ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង ... Read More »

ហេតុអ្វីត្រូវការពិនិត្យរកមើល ជំងឺបេះដូងពីកំណើត?

ភ្នំពេញ ៖ ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំងឺដែលសំបូរជាងគេក្នុងចំណោមភាពមិនប្រក្រតីពីកំណើត ដែលមានអត្រាប្រហែល ១% លើពិភពលោក។ ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង មានចែកចេញជាប្រភេទស្រាល ដែលមិនប៉ះពាល់ទៅដល់ការលូតលាស់របស់ទារក និងកុមារ ដែលប្រភេទនេះមានចំនួនច្រើន ដែលអាចវិវត្តទៅជាសះស្បើយ ដោយខ្លួនឯង រឺបន្ទាប់ពីធ្វើការវះកាត់។ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣

ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមប្រសិទ្ធពរបវរមហាប្រសើរជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ... Read More »

អគ្គលេខាធិការអង្គការសហប្រជាជាតិកំពុងធ្វើដំណើរទៅកាន់អ៊ុយក្រែន

អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា អគ្គលេខាធិការកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន។ យោងតាម CNN នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យបាននិយាយថា លោក Guterres ស្ថិតនៅក្នុងប្រទេសប៉ូឡូញ ហើយនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក ... Read More »

បង្រ្កាបបានពីរករណីក្នុងថ្ងៃតែមួយនៅស្រុក​គិរីវង់​៖ ករណីទី១គប់កញ្ចក់រថយន្តនិងករណីទី២ផឹកស្រាស្រវឹងជោកជាំយកដំបងវាយទៅលើអ្នកជិះម៉ូតូ

ខេត្ត​តាកែវ ៖ នៅថ្ងៃ​ទី០៧ ខែមីនា ឆ្នាំ២០២៣នេះនៅវេលាម៉ោង១៨និង២០នាទី នៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ មានករណីប៉ុនប៉ងបង្កឱ្យមានរបួសស្នាម និងជេរប្រមាថមកលើសមត្ថកិច្ច ។ ក្រោយមកលោកវរសេនីយ៍ឯក យុគ សារ៉ាត់ ... Read More »

អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២

ភ្នំពេញ ៖ នាព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ... Read More »

រយៈពេល២ថ្ងៃ នៅស្រុករមាសហែកភ្លើងឆេះ២កន្លែងផ្សេងគ្នា

ខេត្តស្វាយរៀង៖ ក្នុងរយៈពេល២ថ្ងៃនៅស្រុករមាសហែកភ្លើងឆេះ២កន្លែងផ្សេងគ្នាដោយមូលហេតុ ម្ចាស់ផ្ទះផ្សារដែកបែកផ្កាភ្លើងឆេះគំនរអេតចាយនិងដុតភ្លើងចង្រ្កានដាំបាយ ហើយដើរចេញមកខាងក្រៅផ្ទះ។ យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាករណីទី១កាលពីថ្ងៃទី៧ ខែមីនាឆ្នាំ២០២៣ វេលាម៉ោង ៤ និង ១៥នាទីល្ងាច មានករណីអគ្គីភ័យឆេះរោងអេតចាយដែលមានទំហំ៥ម៉ែត្រគុណនិង៧ម៉ែត្រ របស់ម្ចាស់ឈ្មោះ ជា លាភ ភេទប្រុស ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចដែកទ្រនាប់ជើងម៉ាស៊ីន រោងចក្រ

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចដែកទ្រនាប់ជើងម៉ាស៊ីន របស់រោងចក្រមកសាកសួរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២៥នាទី យប់ថ្ងៃទី៦ខែមីនាឆ្នាំ២០២៣ នៅត្រង់ចំណុចរោងចក្រផលិតសំបកកង់រថយន្តយីហោដៃលិន ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ កែ ប្រុស  អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រសៃលុន ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយ ការងារគ្រប់គ្រងហត្ថពលកម្មបរទេស សំដៅយ៉ាងណាគ្រប់គ្រងជនបរទេស រស់នៅក្នុងភូមិសាស្រ្ត ភ្នំពេញ ឱ្យបានល្អ ជៀសវាងពួកគាត់ប្រព្រឹត្តបទល្មើសខុសច្បាប់ផ្សេងៗ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការកោះអញ្ជើញម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ ,អាផាតម៉ិន និងម្ចាស់ខុនដូ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប្រមាណ ៤០០នាក់ មកប្រជុំ ដើម្បីផ្សព្វផ្សាយលើ ការងារគ្រប់គ្រងហត្ថពលកម្មបរទេស សំដៅយ៉ាងណាគ្រប់គ្រងជនបរទេសដែលរស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឲ្យបានល្អ ជៀសវាងពួកគាត់ប្រព្រឹត្តបទល្មើសខុសច្បាប់ផ្សេងៗ នៅតាមទីតាំងដែលពួកគាត់ស្នាក់នៅ។ ... Read More »

លោក សំ នីតូ បានថ្លែងថា គ្រប់ក្រសួង មន្ទីរ អង្គភាពនានា វត្តមានស្ត្រីបានចូលរួមចំណែកក្នុងកិច្ចការងារអភិវឌ្ឍន៍សង្គមជាតិ ក្នុងយុគសម័យឌីជីថលយ៉ាងសកម្ម

ខេត្តស្វាយរៀង៖ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានថ្លែងថា គ្រប់ក្រសួង មន្ទីរ អង្គភាពនានា វត្តមានស្ត្រីបានចូលរួមចំណែកក្នុងកិច្ចការងារអភិវឌ្ឍន៍សង្គមជាតិ ក្នុងយុគសម័យឌីជីថលយ៉ាងសកម្ម និងទទួលបានផ្លែផ្កាគួរជាទីមោទនៈ។ ការលើកឡើងបែបនេះរបស់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានធ្វើឡើង នៅក្នុងពិធីអបអរសាទរ ... Read More »

មន្រ្តីការពារជាតិអាមេរិកបំពេញទស្សនកិច្ចនៅអ៉ីរ៉ាក់

រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) នៅថ្ងៃអង្គារនេះ បានបំពេញទស្សនកិច្ចដោយមិនប្រកាសឱ្យដឹងជាមុននៅប្រទេសអ៉ី រ៉ាក់ ខណៈដែលសល់ត្រឹម២សប្តាហ៍ទៀតប៉ុណ្ណោះគឺដល់គម្រប់ខួប២០ឆ្នាំ ក្រោយការឈ្លានពានដឹកនាំដោយសហរដ្ឋអាមេរិកបានផ្តួលរំលំ​អតីតមេដឹកនាំអ៉ីរ៉ាក់ លោក សាដាម ហ៊ូសេន (Saddam ... Read More »