ព័ត៌មានទាន់ហេតុការណ៍៖
'

សម្ដេចតេជោ ហ៊ុន សែន ថ្លែង​ប្រសាសន៍សំខាន់ៗ​ក្នុងឱកាស​អញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៧

ខេត្តកំពង់ធំ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​ ក្នុងឱកាសអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត» ... Read More »

នាវាមុជទឹកបរមាណូរុស្ស៊ីបានបង្ហាញខ្លួននៅឆ្នេរសមុទ្រសហរដ្ឋអាមេរិក ធ្វើឱ្យមន្ទីរបញ្ចកោណភ័យស្លន់ស្លោ

នាវាមុជទឹករុស្ស៊ីមួយគ្រឿង ប្រដាប់ដោយអាវុធបរមាណូ ស្រាប់តែបានបង្ហាញខ្លួននៅឆ្នេរសមុទ្រសហរដ្ឋអាមេរិក ហើយបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ក្រសួងការពារជាតិអាមេរិក។ ឧត្តមសេនីយ៍អាមេរិក និងមន្ត្រីការពារជាតិ “មានការភ័យខ្លាច” ចំពោះការលេចចេញភ្លាមៗនៃនាវាមុជទឹកបរមាណូររុស្ស៊ី នៅឯឆ្នេរសមុទ្រនៃប្រទេសនេះ។ ប្រសិនបើពីមុន អ្នកជំនាញជឿថា កងទ័ពជើងទឹករុស្ស៊ី ប្រតិបត្តិការជាចម្បងនៅក្នុងសមុទ្រខ្មៅ និងសមុទ្រមេឌីទែរ៉ាណេ ... Read More »

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖​ ការពង្រឹងប្រៀបការពារជាតិ គឺជាកាតព្វកិច្ចស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីពង្រឹងសមត្ថភាពកងទ័ពបម្រើឱ្យការបំពេញភារកិច្ចថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

ខេត្តស្ទឹងត្រែង៖ លោកឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ បានថ្លែងបញ្ជាក់ថា ក្នុងរយៈកាលកន្លងមកនេះ សន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខសាធារណៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងជីវភាពរស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាជន ត្រូវបានរក្សាការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល ដែលមាន ... Read More »

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ៖ ព្រឹត្តិការណ៍ចំពោះមុខ ៣សំខាន់ៗ ដែលកងកម្លាំងនគរបាលជាតិ ត្រូវធានាសន្តិសុខឱ្យបានជាដាច់ខាត, អង្គរសង្ក្រាន្ដ ម្ចាស់ផ្ទះស៉ីហ្គេម និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ

ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ បានអះអាងថា ព្រឹត្តិការណ៍សំខាន់ៗចំពោះមុខចំនួន៣ ដែលកងកម្លាំងនគរបាលជាតិ ត្រូវធានាឲ្យបានជាដាច់ខាតនូវសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ។ ... Read More »

កងទ័ពកម្ពុជា-ចិននឹងធ្វើសមយុទ្ធរួមទ្រង់ទ្រាយធំក្នុងគោលបំណងការពារសន្តិសុខ និងសង្រ្គោះប្រជាជននៅថ្ងៃទី២៣ខែមីនាខាងមុខ

ភ្នំពេញ ៖ នៅថ្ងៃទី២៣ខែមីនាខាងមុខនេះកងទ័ពកម្ពុជាចំនួន២ ៨៣១នាក់ រួមជាមួយនិងកងទ័ពចិនចំនួន២៥៧នាក់ នឹងធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំក្នុងគោលបំណងការពារសន្តិសុខចំពោះព្រឹត្តិការណ៍ធំៗ និងរបៀបជួយប្រជាពលរដ្ឋ​ដែល​ជួបគ្រោះមហន្តរាយនានាដែលកើតចេញពីយថាហេតុណាមួយនោះ។ នេះបើតាមការបញ្ជាក់របស់​ឧត្តមសេនីយ៍ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ។ លោកឧត្តមសេនីយ៍ទោបញ្ជាក់ថា កងទ័ពកម្ពុជានិងចិន បានឯកភាពគ្នាធ្វើសមយុទ្ធរួមគ្នានៅថ្ងៃទី២៣ ... Read More »

ផឹកស្រវឹង ដកកាំភ្លេីងបាញ់មេឃ១គ្រាប់ផ្អេីលអ្នកលក់រត់ជាន់ជេីងគ្នា​ នៅខណ្ឌពោធិ៍សែនជ័យ​

ភ្នំពេញ​៖​ ជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ៣គ្រឿងមកអង្គុយផឹកស្រាបៀរនៅក្នុងរោងលក់ទឹកត្នោតជូមួយកន្លែងខណៈស្រវឹងដកកាំភ្លេីងរួចសុំម្ចាស់ហាងបាញ់មួយគ្រាប់រួចឡេីងជិះម៉ូតូគេចខ្លួនបាត់។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៥០នាទីរសៀល​ ថ្ងៃទី៩​ ខែមីនា​ ឆ្នាំ២០២៣​ នៅភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។  តាមសម្តីម្ចាស់ហាងឈ្មោះ ភិន​ ណាត​ ភេទប្រុសអាយុ៤៥ឆ្នាំ​ បានឲ្យដឹងថា​ មុនពេលកេីតហេតុជនសង្ស័យមានគ្នា៤នាក់ស្លៀកពាក់ស៊ីវិលជិះម៉ូតូ៣គ្រឿងមិនចាំស្លាកលេខមកអង្គុយផឹកនៅហាងរបស់គាត់​ ... Read More »

ផលិតផលសហគមន៍តំបន់ការពារធម្មជាតិបានតាំងបង្ហាញក្នុងពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំប្រារព្ធពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣នៅខេត្តកំពង់ធំក្រោមប្រធានបទ«ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងទៅអនាគត» ក្រសួងបរិស្ថានបានចូលរួមរៀបចំ និងសម្របសម្រួលនូវការដាក់តាំងបង្ហាញ សមិទ្ធផលការងារ និងផលិតផលសហគមន៍តំបន់ការពារធម្មជាតិ ជូនសាធារណជនបានទស្សនា នៅតាមស្តង់ពិព័រណ៍ ចាប់ពីថ្ងៃទី ៨ ... Read More »

Arsenal ហ៊ានដាក់តម្លៃមហាសាលដើម្បីនាំយក Moises Caicedo ពីBrighton

យោងតាមការចេញផ្សាយរបស់ Football Insider បានឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal ស្ថិតក្នុងចំណោមក្រុមនៅ Premier League នៅតែតាមទិញយកតារារបស់ក្លិប Brighton កីឡាករ Moises Caicedoទោះបីជាគាត់ចុះកុងត្រាថ្មីក៏ដោយ។ គេជឿថា ... Read More »

អាជ្ញាធរជាតិអប្សរា ៖ ខ្លោងទ្វារតាកាវបង្ហាញសម្រស់ និងភាពរឹងមាំ ត្រចះត្រចង់ឡើងវិញ ហើយប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ដោយសុខសុវត្ថិភាព

ខេត្តសៀមរាប៖ ស្ថាបត្យកម្ម អ្នកបុរាណវិទូនិងក្រុមជាងគ្រប់ផ្នែក ដែលបានចូលរួមជួសជុលសំណង់ខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ បានបង្ហាញអារម្មណ៍រីករាយ បន្ទាប់ពីឃើញខ្លោងទ្វារបុរាណមួយនេះ បង្ហាញសម្រស់ដ៏ល្អឯក ព្រមទាំងមានភាពរឹងមាំយូរអង្វែងតទៅទៀត។ អ្នកស្រីហាន ម៉ាច អាយុ៦៦ឆ្នាំជាអ្នកភូមិស្រះស្រង់ខាង ជើងដែលបានចូលរួមជួសជុលប្រាសាទជាច្រើននៅតំបន់អង្គរជាមួយអាជ្ញាធរជាតិអប្សរាជាង២០ឆ្នាំមកហើយ ក្នុងចំណោមកម្មករជាច្រើនទៀត ដែលបានទៅជួសជុលខ្លោងទ្វារតាកាវមានប្រសាសន៍ថា កាលពីដំបូង ... Read More »

រដ្ឋមន្ត្រីក្រសួងធនធានទឹក ៖​ ណែនាំគ្រប់មន្ទីរធនធានទឹករាជធានី-ខេត្ត​ ឱ្យរឹតបន្តឹងការប្រើប្រាស់ទឹក នៅតាមប្រព័ន្ធធារាសាស្ត្រដែលនៅសេសសល់ពីការស្រោចស្រពដំណាំស្រូវប្រាំង

ភ្នំពេញ​៖​ ដើម្បីទុកទឹកសម្រាប់ប្រើប្រាស់​ ក្នុងជីវភាពប្រចាំថ្ងៃ​ និងទុកសម្រាប់ស្រោចស្រពស្រូវដើមរដូវវស្សា ខណៈធាតុអាកាសក្នុងរដូវប្រាំងឆ្នាំ២០២៣នេះ​ នឹងមានការប្រែប្រួលខ្លាំងដែលអាចនាំទៅដល់ឱ្យមានការរាំងស្ងួតនោះ។ លោក​ លឹម​ គានហោ​ រដ្ឋមន្ត្រីក្រសួងធនធានទឹក​ និងឧតុនិយម​ បានធ្វើការណែនាំដល់គ្រប់មន្ទីរធនធានទឹកនិងឧតុនិយមរាជធានី-ខេត្ត​ ឱ្យរឹតបន្តឹងការប្រើប្រាស់ទឹក នៅតាមប្រព័ន្ធធារាសាស្ត្រដែលនៅសេសសល់ពីការស្រោចស្រពដំណាំស្រូវប្រាំងលើកទី១​ ដែលធ្វើបានរហូតដល់ជិត៧សែនហិកតា​ ... Read More »

នាថ្ងៃទី​០៨​ មីនា​ម្សិលមិញ​! កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស ៤៥នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យដឹងនៅថ្ងៃទី០៩ ខែមីនា​ ឆ្នាំ២០២៣​នេះថា៖​ កម្លាំងសមត្ថកិច្ច​ជំនាញ​ នៅទូទាំងប្រទេសកម្ពុជា​ បានឃាត់ខ្លួនជនសង្ស័យចំនួន​​ ៤៥នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន​ កាលពីថ្ងៃទី០៨ ... Read More »

ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល ​៖​ ផ្លូវ ៥០សេមានប្រវែង ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពាន ៣៣០០ម៉ែត្រ ហើយវានឹងក្លាយជាស្ពានវែងជាងគេមួយនៅកម្ពុជា​ តាមតម្លៃប៉ាន់ស្មានក្នុងការកសាងនេះគឺ ២៥០លានដុល្លារអាមេរិក

ខេត្ត​កំពង់​ឆ្នាំង​៖​ លោក​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានថ្លែងឱ្យដឹងថា៖ ផ្លូវ ៥០សេនេះ មានប្រវែង ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពាន ៣៣០០ម៉ែត្រ ហើយវានឹងក្លាយជាស្ពានវែងជាងគេមួយនៅប្រទេសកម្ពុជា។ ទឹកប្រាក់ទាំងអស់ ... Read More »

នាវាមុជទឹកដើរដោយថាមពលបរមាណូ នឹងរួមចំណែកក្នុងធានាសន្តិភាព ស្ថិរភាពក្នុងតំបន់

សារព័ត៌មាន AFP នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋមន្ត្រីការពារជាតិអូស្រា្តលី លោក Richard Marles បាននិយាយនៅថ្ងៃទី ៩ខែមីនាថា វត្តមាននាវាមុជទឹកនុយក្លេអ៊ែរក្នុងប្រទេសអូស្ត្រាលី នឹងរួមចំណែកដល់ការធានាបាននូវសន្តិភាព និងស្ថិរភាពនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ... Read More »

នគរបាលស្រុកមោងឫស្សី​ បង្រ្កាប​ និងឃាត់ខ្លួនមុខសញ្ញាគ្រឿង​ញៀនម្នាក់

ខេត្តបាត់ដំបង​៖​ មុខសញ្ញាគ្រឿង​ញៀនយ៉ាងសកម្មម្នាក់​ នៅស្រុកមោងឫស្សី​ ត្រូវ​បានកម្លាំងជំនាញស្រុក​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។  តាមប្រភពព័ត៌មានពី​មន្រ្តីនគរបាល​ស្រុកមោងឫស្សី​ បានឱ្យដឹងនៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩​ ខែមីនា​ ឆ្នាំ​២០២៣នេះថា៖​ ការឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនរូបនេះ​ បានធ្វេីឡេីង​កាលពីព្រលប់ថ្ងៃទី០៨​ ខែមីនា​ម្សិលមិញនេះ​ ស្ថិតនៅចំណុចក្រុម ... Read More »

តារាតឺន្នីសឆ្នើមAndy Murray រំពឹងថា ព្រឹត្តិការណ៍ Wimbledon នឹងអនុញ្ញាតឱ្យកីឡាកររុស្ស៊ី និងបេឡារូសចូលរួម

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Andy Murray បាននិយាយថាគាត់រំពឹងថា ព្រឹត្តិការណ៍កីឡាតឺន្នីស Wimbledon នឹងអនុញ្ញាតឱ្យជនជាតិរុស្ស៊ីនិងបេឡារូសចូលរួមប្រកួតក្នុងរដូវក្តៅនេះ ហើយគាត់នឹងមិនខកបំណងទេប្រសិនបើដូច្នោះ។ អតីតកីឡាករលំដាប់លេខ១ពិភពលោករបស់អង់គ្លេសរូបនេះ បានបរិច្ចាគប្រាក់រង្វាន់ជាង៥០០,០០០ ផោនកាលពីឆ្នាំ២០២២ របស់គាត់ដើម្បីជួយកុមារអ៊ុយក្រែន ដែលរងគ្រោះដោយការឈ្លានពានរបស់រុស្ស៊ី។ គាត់ធ្លាប់បាននិយាយថា គាត់មិនគាំទ្រចំពោះការហាមឃាត់កាលពីឆ្នាំមុន ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស នៅក្រុងបាវិត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៩នាទីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នៅចំណុចកាស៊ីណូពិភពថ្មី ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង។ យោងតាម សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឱ្យដឹងថាជនសង្ស័យ៤នាក់មាន ៖ ១.ឈ្មោះ យ៉ាង ... Read More »

ចោរចូលប្លន់នារីម៉ាស្សាម្នាក់ដោយប្រើកាំបិតភ្ជង់យកទូរស័ព្ទ និងប្រាក់មួយចំនួនដល់ក្នុងបន្ទប់ រួចគេចខ្លួនដោយសុវត្ថិភាព

ខេត្តបាត់ដំបង ៖ កាលពីយប់ថ្ងៃទី០៨ មីនា ឆ្នាំ២០២៣នេះ នារីប្រកបរបរម៉ាស្សាម្នាក់ត្រូវចោរប្រើកាំបិតភ្ជង់ប្លន់យកទូរស័ព្ទ និងប្រាក់មួយចំនួនដល់ក្នុងបន្ទប់ រួចគេចខ្លួនដោយសុវត្ថិភាព នៅចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលគេសង្ស័យជាមុខសញ្ញាដដែលៗ ដែលធ្លាប់ប្រើកាំបិតភ្ជង់ប្លន់នារី០២នាក់នៅក្បែរនោះ កាលពីសប្ដាហ៍មុននេះ ។ ... Read More »

បុរសម្នាក់ជិះម៉ូតូសុខៗត្រូវសត្វគោរត់ឆ្លងផ្លូវបណ្តាលឱ្យបុករបួសធ្ងន់ផ្អើលទាំងយប់

ខេត្តស្វាយរៀង៖ បុរសម្នាក់ជិះម៉ូតូសុខៗត្រូវសត្វគោឆ្លងផ្លូវបណ្តាលឱ្យបុករងរបួសធ្ងន់ផ្អើលអ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ១៣ ក្រាលកៅស៊ូ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៥និង៣៦នៅចំណុចភូមិចុងអូរ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសរងគ្រោះមានឈ្មោ មុី ភារុន  ... Read More »

ក្រិក ៖ សេវាកម្មផ្លូវដែកនឹងដំណើរការឡើងវិញនៅចុងខែមីនា

ក្រោយពេលបានរៀបចំនិងដំឡើងប្រព័ន្ធស្តង់ដារសុវត្ថិភាពរួចរាល់ សេវាកម្មដឹកជញ្ជូនផ្លូវដែកនៅក្នុងប្រទេសក្រិកនឹងដំណើរការឡើងវិញនៅចុងខែមីនានេះ។ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក George Gerapetritis បាននិយាយថា ប្រទេសក្រិកអាចបន្តការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវដែកឡើងវិញនៅចុងខែមីនាខាងមុខនេះ ... Read More »

នគរបាលសហព័ន្ធអូស្រ្តាលីប្រចាំតំបន់អាស៊ី វាយតម្លៃខ្ពស់ចំពោះក្រុមការងារ TCT កម្ពុជា​ ធ្វើជាគំរូដែលអាចយកទៅបង្កើតនៅប្រទេសដទៃផ្សេងទៀតនៅពេលខាងមុខ!

ភ្នំពេញ៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​០៩​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឱ្យលោក Peter Sykora មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលីប្រចាំតំបន់អាស៊ី ... Read More »

TikTok ប្រាប់ទៅប្រទេសនៅអឺរ៉ុបកុំឱ្យភ័យខ្លាចរឿងទិន្នន័យឯកជន

​TikTok បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងថ្មីមួយដើម្បី កុំឲ្យមេដឹកនាំប្រទេសនៅអឺរ៉ុបមានការព្រួយបារម្ភលើសុវត្ថិភាពទិន្នន័យ ខណៈដែលរដ្ឋាភិបាលប្រទេសក្នុងតំបន់អឺរ៉ុបកំពុងតែពិចារណាបិទកម្មវិធីចែករំលែកវីដេអូរបស់ក្រុមហ៊ុនចិនមួយនេះ។ ​ក្តីបារម្ភរបស់ប្រទេសនៅអឺរ៉ុបបានកើតឡើងក្រោយពេលដែលក្រុមឃ្លាំមើលអ៊ីនធើណេតឆេកចេញការព្រមានថា កម្មវិធីTikTok អាចទាញយកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដែលនេះគឺជាការគម្រាមកំហែងខ្លាំងមួយទាក់ទងនឹងសុវត្ថិភាពរបស់ប្រទេសនីមួយៗ។ ​មហាអំណាចលោកខាងលិច រួមទាំងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះកម្មវិធីTikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance។ ពួកគេព្រួយបារម្ភថាទីក្រុងប៉េកាំងអាចចូលប្រើទិន្នន័យអ្នកប្រើប្រាស់ពីជុំវិញពិភពលោក។ ​ដើម្បីធានាដល់សុវត្ថិភាពរបស់អ្នកប្រើប្រាស់ ... Read More »

អគ្គស្នងការរងនគរបាលជាតិ ៖​ ប្រធានអង្គភាព និងមន្ដ្រី ត្រូវពង្រឹងសមត្ថភាពបន្ដទៀត និងហ្វឹកហ្វឺនជាប្រចាំ ប្រមូលផ្ដុំកម្លាំងនៅអង្គភាព ព្រមទាំងរក្សាសាមគ្គីភាពផ្ទៃក្នុង ព្រោះជោគជ័យកន្លងមក គឺកើតចេញពីការសាមគ្គីភាព

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញជាតំណាងរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួបសំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំង និងផ្ដាំផ្ញើការងារចាំបាច់មួយចំនួន ដល់កងកម្លាំងនៅអង្គភាពអន្ដរាគមន៍ពិសេស កាលពីរសៀលថ្ងៃទី០៨ ខែមីនា ... Read More »

ផលិតផលខ្មែរជាង៥០០មុខ ត្រូវបាននាំមកបង្ហាញ-ដាក់លក់ក្នុងឱកាសបុណ្យទន្លេ

ខេត្តកំពង់ធំ៖​ ក្រសួង​ទេសចរណ៍​ នៅថ្ងៃទី០៩​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ នាឱកាសរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ គឺមានផលិតផលខ្មែរជាង៥០០មុខ ត្រូវបាននាំមកបង្ហាញ ផ្សព្វផ្សាយ និងដាក់លក់ក្នុងឱកាសបុណ្យទន្លេនេះ ... Read More »

លោក ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធក្រោមឱវាទ ត្រូវបន្ដពង្រឹង អនុវត្តគោលនយោបាយភូមិ.ឃុំ – សង្កាត់ មានសុវត្ថិភាព នឹងការផ្តល់ សេវាសាធារណៈឱ្យកាន់តែប្រសើរ ក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣នេះ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធនីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរ ពាក់ព័ន្ធក្រោមឱវាទ ត្រូវបន្ដពង្រឹង អនុវត្តគោលនយោបាយភូមិ,ឃុំ,សង្កាត់ មានសុវត្ថិភាព នឹងការផ្តល់ សេវាសាធារណៈឱ្យកាន់តែល្អ ប្រសើរ ក្នុងដំណើរឆ្ពោះទៅកាន់ការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិ ... Read More »

គម្រោងជំនួយចិន​ ដំណាក់កាលទី៣​ នៃប្រតិបត្តិការបោសសម្អាតមីន​ ក្នុងភូមិសាស្រ្ដខេត្តចំនួន០៣​ រយៈពេល៣ឆ្នាំ​(២០២៣-២០២៥) មានថវិកាសរុបចំនួន១៣.២លានដុល្លារអាមេរិក

ខេត្តសៀមរាប៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក WANG Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនកម្ពុជា​ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ​ បានអញ្ជើញជា​អធិបតីភាព​ក្នុងពិធីប្រកាសបើកការដ្ឋានប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ... Read More »

សំរាមគរពេញទីក្រុង ចរាចរណ៍ត្រូវរំខានដោយសារបាតុកម្មទ្រង់ទ្រាយធំនៅបារាំង

ថ្ងៃនេះ (ថ្ងៃទី ៩ ខែមីនា) នៅប្រទេសបារាំង ចរាចរណ៍ផ្លូវដែក ផ្លូវថ្នល់ និងផ្លូវអាកាសនៅតែបន្តរំខាន ដោយមានគំនរសំរាមជាច្រើននៅទីក្រុងប៉ារីស ខណៈដែលបាតុកម្មប្រឆាំងនឹងផែនការកំណែទម្រង់ប្រាក់សោធននិវត្តន៍របស់ប្រធានាធិបតី Emmanuel Macron បានឈានចូលដល់ថ្ងៃទីបីជាប់ៗគ្នា។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ការស្ទង់មតិបង្ហាញថា ... Read More »

គ្រូបង្វឹក Club Bruges មិនប្រាកដអំពីអនាគតបន្ទាប់ពីដឹកនាំក្រុមបរាជ័យនៅ Champions League

លោក Scott Parker បាននិយាយថា គាត់មិនប្រាកដទេថា គាត់នឹងនៅតែជាគ្រូបង្វឹកក្លិប Club Bruges បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុម Benfica កាលពីថ្ងៃអង្គារដែលបានទម្លាក់ក្រុមបែលហ្ស៊ិកមួយនេះចេញពីក្របខ័ណ្ឌ Champions League ត្រឹមវគ្គ១៦ក្រុម។ អតីតអ្នកចាត់ការក្លិប Bournemouth ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នក​ជាសះស្បើយ​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩ ខែមីនា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​ ,​ គ្មានឣ្នកជាសះស្បើយ​​​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​   សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៨ ... Read More »

អធិការនគរបាលខណ្ឌឬស្សីកែវ ៖ គិតពីខែមករា ដល់ថ្ងៃ៧ ខែមីនា ឆ្នាំ២០២៣ បានទទួលអត្តសញ្ញាណប័ណ្ណពីការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញ ចែកជូនពលរដ្ឋបាន ២.៧៥១នាក់

ភ្នំពេញ៖ បណ្តាប៉ុស្តិ៍រដ្ឋបាលនគរបាលទាំង៧ សហការជាមួយរដ្ឋបាលសង្កាត់ ក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ បានចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរៀងៗខ្លួន ទៅដល់ខ្នងផ្ទះ។ នេះបើតាមការបញ្ជាក់របស់លោកវរសេនីយ៌ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ ។ លោកអធិការនគរបាលខណ្ឌ បានបន្តថា គិតពីថ្ងៃទី០១ ... Read More »

ចាប់តាំងពីដើមឆ្នាំ២០២៣មក ការបាញ់ប្រហារទ្រង់ទ្រាយធំជាង ១០០លើកបានកើតឡើងនៅ សហរដ្ឋអាមេរិក

នៅថ្ងៃទី ៨ ខែមីនា អង្គការមិនរកប្រាក់ចំណេញ Gun Violence Archive (GVA) ដែលតាមដានការបាញ់ប្រហារទ្រង់ទ្រាយធំនៅសហរដ្ឋអាមេរិក បាននិយាយថា ក្នុងរយៈពេលត្រឹមតែ ៦៤ថ្ងៃដំបូងនៃឆ្នាំ2023 ចំនួននៃការបាញ់ប្រហារដ៏ធំបានកើនឡើងដល់១០០ករណី។ តួលេខគួរឱ្យព្រួយបារម្ភទាំងនេះបានគូសបញ្ជាក់ពីភាពបន្ទាន់នៃការសម្រេចចិត្តពីស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីសម្រាលបញ្ហាដែលបានញាំញីសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ។ ... Read More »