ព័ត៌មានទាន់ហេតុការណ៍៖
'

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ តាមរយៈការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា បានបង្ហាញថា វិស័យអចលនទ្រព្យនឹងនៅតែបន្តដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច

ភ្នំពេញ ៖ តាមរយៈការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា បានបង្ហាញថា វិស័យអចលនទ្រព្យនឹងនៅតែបន្តដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ នេះជាការប្រសាសន៍ លោក បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើកសម្ពោធលក់ជាផ្លូវការនៃ “គម្រោងមានជ័យ រ៉េស៊ីដិនស៍ (Meanchey Residence)” ... Read More »

ស្លាប់កើនឡើងជិត ៤៥.៥០០ នាក់ដោយសារការរញ្ជួយដី ជនរងគ្រោះកាន់តែច្រើនត្រូវបានជួយសង្គ្រោះបន្ទាប់ពី ១១ ថ្ងៃ

យោងតាមប្រព័ន្ធផ្សព្វផ្សាយទួរគី គ្រោះមហន្តរាយរញ្ជួយដីកាលពីថ្ងៃទី៦ ខែកុម្ភៈ បានសម្លាប់មនុស្សជិត ៤៥.៥០០នាក់ ទាំងនៅក្នុងប្រទេសទួរគី និងស៊ីរី។ ទិន្នន័យដកស្រង់ដោយទូរទស្សន៍ TRT World ពីអាជ្ញាធរទួរគី និងរដ្ឋាភិបាលស៊ីរីបានប្រកាសនៅព្រឹកនេះ (ថ្ងៃទី ១៨ ខែកុម្ភៈ) ... Read More »

🔴មន្ត្រីរាជការរង់ចាំ ការស៊ើបអង្កេតបញ្ហាក្នុងរឿងអាស្រូវគ្រួសារ បក្ខពួកនិយម និងអំពើពុករលួយ សាច់ញាតិរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ អ្វីដែលត្រូវបានមន្ត្រីលើកឡើងថា, ពុករលួយ បក្ខពួកនិយម ខណៈមាន មា-មីង និងក្មួយ បានល្បីឈ្មោះកាលពីដើមឆ្នាំ២០២៣នេះ ក្នុងរឿងអាស្រូវគ្រួសារ បក្ខពួកនិយម និងអំពើពុករលួយក្រោមដំបូលអំណាចរដ្ឋមន្ដ្រី ដែលជាឪពុក និងបងថ្លៃនៅក្រសួងអភិវឌ្ឍន៍ជនបទ ។ ប៉ុន្តែកន្លងទៅនេះខាងក្រសួងអភិវឌ្ឍន៍ជនបទ ... Read More »

🔥ផ្ទុះកំប៉ុងហ្គាសបណ្ដាលឱ្យឆាបឆេះផ្ទះមួយខ្នងគ្មានសល់

ភ្នំពេញ​៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៨​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ នៅចំណុចផ្លូបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។  ម្ចាស់ផ្ទះឈ្មោះ ថន ចាន់សុរ៉ាវី ភេទស្រីអាយុអាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រនិងរើសអេតចាយ។  សម្ភារៈខូចខាត៖លុយចំនួន២.០០០ដុល្លារ​ មាស២ជី​ ... Read More »

អ្នកគាំទ្រម្នាក់ត្រូវបានកាត់ទោសពីបទវាយដំលើអ្នកចាំទី Aaron Ramsdale របស់ក្រុមកាំភ្លើងធំ Arsenal

បុរស​ម្នាក់​ត្រូវ​បាន​ហាមប្រាម​មិន​ឱ្យមើលការប្រកួត​បាល់ទាត់​រយៈពេល​៤​ឆ្នាំ​បន្ទាប់​ពី​គាត់​បាន​វាយ​ប្រហារ​អ្នក​ចាំទី Aaron Ramsdale របស់​ក្រុម Arsenal នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​ភាគ​ខាង​ជើង​ទីក្រុង​ឡុង។ Ramsdale វ័យ២៤ឆ្នាំត្រូវបានទាត់ចំពីក្រោយ បន្ទាប់ពីក្រុមកាំភ្លើងធំបានយកឈ្នះក្រុម Spurs ក្នុងលទ្ធផល ២–០ នៅកីឡដ្ឋាន Tottenham Hotspur កាលពីខែមករា។ ... Read More »

មេដឹកនាំកូរ៉េខាងជើងនាំកូនស្រីទៅទស្សនាការប្រកួតបាល់ទាត់

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា មេដឹកនាំគីម ជុងអ៊ុន បាននាំកូនស្រីរបស់គាត់គឺកុមារី Kim Ju-ae ទៅទស្សនាការប្រកួតបាល់ទាត់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈថា លោក គីម ជុងអ៊ុន បាននាំកូនស្រី ... Read More »

លោក Conte នឹងខកខានដឹកនាំការប្រកួត Tottenham ជាមួយ West Ham ដោយសារហេតុផលសុខភាព

អ្នកចាត់ការក្រុមមាន់ខ្នាយមាស Tottenham Hotspur លោក Antonio Conte នឹងខកខានការប្រកួតក្នុងផ្ទះនៃក្របខ័ណ្ឌ Premier League របស់ក្រុមរបស់គាត់ជាមួយនឹងក្រុម West Ham United នៅថ្ងៃអាទិត្យស្អែកនេះ ខណៈដែលគាត់បន្តព្យាបាលឲ្យជាសះស្បើយពីការវះកាត់ថង់ទឹកប្រមាត់។ ... Read More »

បុរសម្នាក់បើករថយន្តបុកតូបលក់អីវ៉ាន់នឹងបង្គោលខ្សែភ្លើងបាក់អស់មួយដើម

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តយ៉ាងលឿនបានរេចង្កូត ទៅបុករះតូបលក់ដូរនៅលើចិញ្ចើមផ្លូវ ហើយរថយន្តបន្តទៅបុកផ្ទប់នឹងបង្គោលភ្លើង បណ្តាលឲ្យបាក់មួយដើម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

រថយន្ត Ford បើកបុកជាមួយម៉ូតូត្រង់ចំណុចផ្លូវបំបែកជាបួន អូសជាច្រើនម៉ែត្របណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់នឹងមានស្ត្រីម្នាក់រួមដំណើរជាមួយបើករថយន្តFordមួយគ្រឿងបុកជាមួយម៉ូតូពេញទំហឹងបណ្ដាលឲ្យកិនអូសជាច្រើនម៉ែត្រ និងរងរបួសធ្ងន់បុរស ម្នាក់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ និង ៤០ នាទីយប់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវបេតុងបែកជាបួន ចំណុចបុរីភ្នំពេញថ្មី២ ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៤៤%

ភ្នំពេញ ៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ បុគ្គលិក VOD យ៉ាងតិច ៨នាក់ បានដាក់ចូលក្របខណ្ឌ

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើ facebook ផ្លូវការ ថា, បុគ្គលិក VOD ... Read More »

លំដាប់អ្នកវិនិយោគធំៗនៅកម្ពជា ៣រូប សុទ្ធតែទទួលបានអាវជម្រើសជាតិជាអនុស្សាវរីយ៍អមដោយលេខ និងឈ្មោះពីនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងពិធី Football Gala Dinner

ភ្នំពេញ ៖ លំដាប់អ្នកវិនិយោគធំៗនៅកម្ពជា ៣រូប សុទ្ធតែទទួលបានអាវជម្រើសជាតិជាអនុស្សាវរីយ៍អមដោយលេខ និងឈ្មោះពីនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងពិធី Football Gala Dinner។  សូមបញ្ជាក់ថា, ជនជាតិខ្មែរ ៣រូបរួមមាន ... Read More »

តោះស្វែងយល់ ! អាថ៌កំបាំងនៃភាពកម្សោយការស្តាប់!

ភ្នំពេញ ៖ ខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital បានបញ្ជាក់ថា , ការបាត់បង់ការស្តាប់ វាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សយើង ជាពិសេសចំពោះការប្រាស្រ័យទាក់ទងគ្នា និងអាចនាំទៅរកភាពឯកោនៅក្នុងសង្គម បាក់ទឹកចិត្ត និងការព្រួយបារម្ភ។ ការបាត់បង់ការស្តាប់មានទំនាក់ទំនងនឹងបញ្ហាសុខភាពជាច្រើន រួមមានដូចជា៖ ១- ... Read More »

ភាគីចិនលើកទឹកចិត្តឱ្យសហគ្រាសរបស់ខ្លួន បង្កើនការវិនិយោគលើវិស័យថាមពល នៅក្នុងប្រទេសកម្ពុជា

  ភ្នំពេញ ៖ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្លូវការថា, ក្នុងចំណោមភូមិទាំងអស់នៅកម្ពុជា មានជាង៩៨ភាគរយហើយ ដែលមានថាមពលអគ្គិសនីប្រើប្រាស់ នេះបើតាមអាជ្ញាធរអគ្គិសនីកម្ពុជា។ ជាមួយគ្នានេះ ភាគីចិនក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគរបស់ខ្លួន បង្កើនការវិនិយោគលើវិស័យថាមពលនេះ ... Read More »

ទូក ង វែងជាងគេលើពិភពលោក “កម្ពោជិកបុត្តាខេមរាតរី” ត្រូវបានរំកិលដាក់តាំងតម្កល់ក្នុងរោងថ្មីហើយ!

ខេត្តព្រៃវែង ៖ បន្ទាប់ពីធ្វើការសាងសង់អស់ជាច្រើនខែ ថ្ងៃនេះរោងតម្កល់ទូក ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងបានរំកិលទូកង វែងជាងគេលើពិភពលោក “កម្ពោជិកបុត្តាខេមរាតរី” ដាក់តាំងបង្ហាញជាផ្លូវការក្នុងរោងថ្មីដ៏ស្រស់ស្អាតនេះហើយ ក្រោមអធិបតីភាព លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ... Read More »

រថយន្ត៣គ្រឿងបុកតកន្ទុយគ្នាបណ្តាលឱ្យរងការខូចខាតនិងស្ទះចរាចរណ៍យ៉ាងខ្លាំង

ភ្នំពេញ​៖ រថយន្តចំនួន៣គ្រឿងបានបុកតកន្ទុយគ្នាបណ្តាលឲ្យរងការខូចខាតនិងស្ទះចរាចរណ៍យ៉ាងខ្លាំង តែមិនមានមនុស្សរងរបួសនោះទេ​។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី១៧​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ នៅតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងភូមិក្រាំងដូនតី​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញរថយន្តម៉ាកឡិចស៊ីសRX 330 ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2BE-3959​ ... Read More »

នៅថ្ងៃទី២២ ខែកុម្ភៈ ! គ.ជ.ប នឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធពីវិធានការសន្តិសុខ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានចេញសេចក្តីជូនដំណឹង ពីកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពី វិធានការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី (ការបោះឆ្នោតឡើងវិញ) ... Read More »

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្តីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានចេញអនុក្រឹត្យស្តីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន។  រាជរដ្ឋាភិបាលសម្រេច : មាត្រា១ ... Read More »

រថយន្តឃ្លុបដឹកទំនិញបុកកិនម៉ូតូក្មេងស្រីម្នាក់អូសជិត១០០ម៉ែត្របណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ​៖ ក្មេងស្រីម្នាក់បានរងរបួសធ្ងន់ធ្ងរហេីយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខណៈជិះម៉ូតូត្រូវបានរថយន្តឃ្លុបដឹកទំនិញបេីកបុកកិនអូសជាច្រេីនម៉ែត្រកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៧​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ នៅចំណុចជាប់របងវត្តព្រៃស្ពឺ​ខាងកេីត​ ផ្លូវបេតុង​ ភូមិព្រៃស្ពឺ​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។  ក្មេងស្រីរងគ្រោះឈ្មោះ ម៉ៅ​ ស្រីឡែន​ ភេទស្រីអាយុ១៥ឆ្នាំ​ ស្នាក់ភូមិព្រៃស្ពឺ​ សង្កាត់ចោមចៅទី២​ ... Read More »

🔴អុញនោះ! សាច់ជ្រូក និងសរីរាង្គជ្រូកបង្កក មានផ្ទុកជំងឺប៉េស្រ្តអាហ្រិក (ASFV) ជិត២តោន ត្រូវបានរកឃេីញ​ និងយកទៅដុតបំផ្លាញចោល

ភ្នំពេញ៖ មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ​ បានដុតបំផ្លាញចោលសាច់ជ្រូក និងសរីរាង្គជ្រូកបង្កកសរុប ១,៧៦០គីឡូក្រាម​ នៅទីលានចាក់សំរាម ... Read More »

ក្រសួងអប់រំ ៖ អត្ថន័យពិសេសពីមេដាយស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា

ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្លូវការ បញ្ជាក់ពី មេដាយស៊ីហ្គេមឆ្នាំ២០២៣ ផលិតនៅប្រទេសសិង្ហបុរី ដែលធ្វើពីដែកពិសេសបំផុត។ រូបរាងមេដាយល្អប្រណីតគួរឱ្យចាប់អារម្មណ៍ និងល្អឯកមួយ។ ក្រសួងអប់រំយុវជននិងកីឡា បានលើកឡើងថា, ... Read More »

រដ្ឋអាជ្ញាអេស្ប៉ាញស៊ើបអង្កេតការបង់ប្រាក់របស់ក្លិប Barcelona ដល់អតីតមន្ត្រីអាជ្ញាកណ្តាល

ក្លិបបានប្រកាសថា ព្រះរាជអាជ្ញាអេស្ប៉ាញកំពុងស៊ើបអង្កេតជុំវិញការបង់ប្រាក់ចំនួន១.៤លានអឺរ៉ូ (១.៥០លានដុល្លារ) ក្នុងការបង់ប្រាក់ដែលក្លិបបាល់ទាត់យក្ស Barcelona បានធ្វើក្នុងរយៈពេល៣ឆ្នាំទៅឱ្យក្រុមហ៊ុនមួយដែលគ្រប់គ្រងដោយមន្ត្រីជាន់ខ្ពស់នៃស្ថាប័នអាជ្ញាកណ្តាលរបស់ប្រទេសអេស្ប៉ាញ។ សារព័ត៌មានអេស្ប៉ាញ Cadena SER បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ក្លិបបាល់ទាត់បានធ្វើការទូទាត់រវាងឆ្នាំ២០១៦ និងឆ្នាំ២០១៨ដល់ក្រុមហ៊ុនមួយរបស់ Jose Maria Enríquez ... Read More »

កងយោធពលខេមរភូមិន្ទ បន្តអនុវត្តផែនការកែទម្រង់កាន់តែស៊ីជម្រៅ ដើម្បី​បង្កើន​​​ថាមពល​ក្នុងវិស័យការពារជាតិ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានបង្ហាញឆន្ទៈក្នុងការប្តេជ្ញាបន្តអនុវត្តផែនការកែទម្រង់កងទ័ពឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយ​ចក្ខុវិស័យវែងឆ្ងាយ ដើម្បី​បង្កើន​​​ថាមពល​ក្នុងវិស័យការពារជាតិ។ ការបង្ហាញឆន្ទៈបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលា ស្តីពីវឌ្ឍនភាពការងារបុគ្គលិករយៈពេល៥ឆ្នាំ (២០១៩-២០២៣) និងទិសដៅអនុវត្តបន្ត (២០២៣-២០២៧) ដែលប្រារព្ធធ្វើឡើងនៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ... Read More »

ស្វែងយល់ផ្លាកសញ្ញាចរាចរណ៍ បង្ហាញទិសដៅខេត្ត-ក្រុង

ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់សញ្ញាបង្ហាញទិសដៅខេត្ត ក្រុង (គ្មានរង្វង់មូល ) DIRECTION SIGH TO CITIES OR PROVINCES ( AT ... Read More »

ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ មានអញ្ញាតជន​ យករូបភាពនិងឈ្មោះ​ថ្នាក់ដឹកនាំស្នងការទៅបង្កេីតជាគណនីហ្វេសប៊ុកក្លែងក្លាយ​ក្នុងបណ្តា​ញទំ​នាក់ទំនងសង្គម

ខេត្តបាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅរសៀលថ្ងៃ​សុក្រ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីប្រកាសព័ត៌មាន​ របស់អ្នកនាំពាក្យនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ ចំពោះអញ្ញាតជន​ ដែល​យករូបភាពនិងឈ្មោះ​ថ្នាក់ដឹកនាំស្នងការទៅបង្កេីតជាគណនីហ្វេសប៊ុកក្លែងក្លាយ​ក្នុងបណ្តា​ញទំ​នាក់ទំនងសង្គម។  ជាក់ស្ដែង​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានបញ្ជាក់ថា​ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជនអ្នកសារ ព័ត៌មាន ពិសេសបងប្អូនដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបានជ្រាបថា ថ្មីៗនេះមានជនមិន ... Read More »

ក្រសួងកិច្ចការនារី មានគោលជំហរប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ ឯកពន្ធភាព និងច្បាប់ជាតិដែលមានជាធរមាន សំដៅការពារតម្លៃគ្រួសារ និងតម្លៃស្ត្រីដែលជាភរិយាស្របច្បាប់

ភ្នំពេញ ៖ ក្រសួងកិច្ចការនារី សូមគូសបញ្ជាក់សាជាថ្មីថា ក្រសួងមានគោលជំហរប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ ឯកពន្ធភាព និងច្បាប់ជាតិដែលមានជាធរមាន សំដៅការពារតម្លៃគ្រួសារ និងតម្លៃស្ត្រីដែលជាភរិយាស្របច្បាប់ និងមិនគាំទ្រនូវរាល់អំពើទាំងឡាយណា ដែលនាំឱ្យបែកបាក់ អាប់ឱនកិត្តិយស បំផ្លាញសេចក្ដីថ្លៃថ្នូរ សុភមង្គល និងភាពសុខដុមរមនារបស់គ្រួសារ ... Read More »

អាមេរិកបានប្រកាសគាំទ្រអ៊ុយក្រែនក្នុងការវាយប្រហារលើគោលដៅយោធានៅគ្រីមៀគ្រប់គ្រងដោយរុស្ស៊ី

អនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Victoria Nuland បាននិយាយកាលពីថ្ងៃទី១៦ខែកុម្ភៈថា សហរដ្ឋអាមេរិកគាំទ្រការវាយប្រហាររបស់អ៊ុយក្រែនលើទីតាំងយោធានៅលើឧបទ្វីបគ្រីមៀ។ លោកស្រីVictoria Nuland បាននិយាយអំពីទីតាំងយោធារុស្ស៊ីនៅ Crimea ថា៖ «ទាំងនោះគឺជាគោលដៅស្របច្បាប់។ អ៊ុយក្រែនកំពុងវាយប្រហារពួកគេ ហើយយើងគាំទ្ររឿងនេះ»។ លោកស្រី Nuland ... Read More »

ក្រសួងពាណិជ្ជកម្មប្រកាសថានឹងពង្រឹងវិធានការច្បាប់ចំពោះមុខទំនិញប៉ះពាល់សុខភាពសិស្សតាមការណែនាំរបស់ក្រសួងអប់រំ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសថា នឹងសហការដើម្បីធ្វើឲ្យមានភាពប្រាកដប្រជាថាទំនិញដែលដាក់លក់តាមសាលារៀនពិតជាត្រូវបានអនុវត្តតាមការស្នើសុំរបស់ក្រសួងអប់រំ។ មន្ត្រីក្រសួងពាណិជ្ជកម្មអះអាងថានឹងចុះស្រាវជ្រាវ ត្រួតពិនិត្យមុខទំនិញអាហារប៉ះពាល់​សុខភាពនិងចាត់វិធានការផ្លូវការច្បាប់ ចំពោះអាជីវករ ​និងអ្នកផលិតផលិតផលណា ដែលចែកចាយលក់ ទំនិញអាហារប៉ះពាល់សុខភាពក្មេងៗ តាមសាលារៀន។ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថ្លែងថា ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកលក់ចំណីអាហារនៅតាមសាលារៀនរដ្ឋនិងឯកជននានាដើម្បីសុវត្ថិភាព ចំណីអាហារដល់សិស្សសាលា។ មួយរយៈកន្លងមកក្រសួងពាណិជ្ជកម្មបានធ្វើកិច្ចការជាច្រើនដើម្បីធានាបានសុខមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសប៉ុន្តែលើកនេះត្រូវធ្វើថែមទៀតដើម្បីសុខមាលភាពរបស់សិស្សសាលានិងធានាបានថានៅតាមសាលារៀនមិនមានលក់អាហារដែលក្រសួងអប់រំយុវជននិងកីឡាបានហាមឃាត់នោះទេ។ លោក ... Read More »

លោក ឃួង ស្រេង ស្នើសុំឱ្យមន្ត្រីបក្សប្រជាជន សាងអំពើល្អគ្រប់ពេល ដើម្បីទាញយកបេះដូងពលរដ្ឋឱ្យស្រលាញ់ និងអាណិតបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជានិងជាប្រធាន​គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ បានសូមឱ្យមន្ត្រីគណបក្សប្រជាជនកម្ពុជា សាងអំពើល្អឱ្យបានគ្រប់ពេលវេលា ដើម្បីទាញយកបេះដូងប្រជាពលរដ្ឋ អោយពួកគាត់មានទំនុកចិត្ត  អាណិតនិងស្រលាញ់យើងរហូតឈានដល់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយើងបន្តដឹកនាំប្រទេសជាតិបន្តទៀត។   ការស្នើសុំរបស់លោក ឃួង ស្រេង ... Read More »

រថយន្តព្រូស២គ្រឿងពន្លះគ្នារបួសបុរសម្នាក់ទាំងយប់នៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងរថយន្តPrius២គ្រឿង បុកបញ្ច្រាសទិសគ្នាយ៉ាងពេញ ទំហឹងបណ្ដាលឱ្យបុរសម្នាក់រងរបួសបង្កការ ភ្ញាក់ផ្អើលដល់ អ្នកភូមិនិងអ្នកធ្វើដំណើរព្រមទាំងសមត្ថកិច្ចមកអន្តរាគមន៍ទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ ៣១៦ A នៅ ភូមិបុស្ស ឃុំមេសរថ្ងក ស្រុកចន្រ្ទា ... Read More »