ព័ត៌មានទាន់ហេតុការណ៍៖
'

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ!

ភ្នំពេញ​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​ នៅយប់ថ្ងៃ​អាទិត្យ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​នេះ​ បានបង្ហាញពី​កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។  របាយការណ៍​ដដែល​ ​បានបញ្ជាក់ថា​ ណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩នេះ​ មានដូចខាងក្រោម​៖ -លើប្រជាជនអាយុពី ... Read More »

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖​ សមត្ថកិច្ចកម្ពុជា ទទួលបណ្តឹង ២ករណីថែមទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិវៀតណាម ៣នាក់

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា៖​ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០២ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិវៀតណាមចំនួន ០៣នាក់​ ,នេះបេី​គិតចាប់ពីម៉ោង ៣៖០០នាទី នាថ្ងៃទី១៧ ដល់វេលាម៉ោង ... Read More »

សូមបេីកបរមានការប្រុងប្រយ័ត្នលើផ្លូវល្បឿនលឿន! ខណៈ​បុរសជនជាតិចិនស្លាប់ម្នាក់​ និងស្ត្រីម្នាក់ទៀតរបួសធ្ងន់ ដោយសារក្រឡាប់រថយន្ដ

ខេត្តព្រះសីហនុ៖​ នេះបេី​តាមការបញ្ជាក់ពី​មន្ត្រីអាជ្ញាធរមូលដ្ឋាន ឃុំស្ទឹងឆាយ​ បានឱ្យដឹងនៅរសៀលថ្ងៃ​អាទិត្យ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ថា៖​ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​ បណ្ដាលឱ្យ​បុរសជនជាតិចិនម្នាក់ស្លាប់​ និងស្ត្រីម្នាក់ទៀតបានរបួសធ្ងន់ ដោយសារក្រឡាប់រថយន្តលើផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ។  ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី ១៩ខែកុម្ភៈឆ្នាំ២០២៣​ ស្ថិតនៅ​ត្រង់ចន្លោះគីឡូម៉ែត្រលេខ ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​១៤​នាក់​ ក្នុង​បទល្មើស​គ្រឿងញៀន​ចំនួន​៨​ករណីទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​១៩​ ខែកុម្ភៈ​​ ឆ្នាំ២០២៣

​ភ្នំពេញ​៖​ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅយប់ថ្ងៃ​អាទិត្យ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ជនសង្ស័យ​ចំនួន​១៤​នាក់​(​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​៧ករណី​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​១៩​ ខែកុម្ភៈ​នេះ​ ។​ ​របាយការណ៍ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​១៤​នាក់​ ... Read More »

សមត្ថកិច្ច​ស្រុក​ស្វាយ​ទាប​ ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់មកសាកសួរបន្ទាប់ពីផ្ទុះក្នុងបណ្ដាញសង្គមហ្វេសប៊ុកបើករថយន្ត ដោយសភាពរេចង្កូតចុះឡើងពេញផ្លូវ

ខេត្តស្វាយរៀង៖ សមត្ថកិច្ចអធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប​ ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់មកសាកសួរបន្ទាប់ពីផ្ទុះក្នុងបណ្ដាញសង្គមហ្វេសប៊ុកបើករថយន្ត ដោយសភាពរេចង្កូតចុះឡើងពេញផ្លូវ នៅក្នុងស្រុកស្វាយទាប។ សមត្ថកិច្ចនគរបាលបានបញ្ជាក់ថាក្រុម​ការងារ​និង​ប្រតិកម្ម​រហ័ស​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប​ មាន​កិត្តិយស​សូម​ធ្វើការ​ឆ្លើយ​តប​ចំពោះ  ផេកសារព័ត៌មាន ដែលបានធ្វើការចុះផ្សាយនៅ ថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ២០២៣​ វេលាម៉ោង​ ០៨:​៣០នាទី  មានរថយន្តមួយគ្រឿងម៉ាក ... Read More »

យានយន្ត ៤៩០គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យនៅទូទាំងប្រទេសនាថ្ងៃទី១៩ ខែកុម្ភៈនេះ!

ភ្នំពេញ៖ បើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែង​ឱ្យ​ដឹង​ថា​ មានយានយន្តសរុបចំនួន ៤៩០គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ... Read More »

លោកលីធុជ ៖ សមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជាដែលសម្រេចបានរយៈពេល ៤៤ឆ្នាំកន្លងទៅ ចាប់ផ្តើមតាំងពីការដណ្តើមជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត

ខេត្តស្វាយរៀង៖ លោកលី ធុជ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុងបាវិតបានថ្លែងថា អំពីសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជាដែលសម្រេចបានរយៈពេល ៤៤ឆ្នាំកន្លងទៅ ចាប់ផ្តើមតាំងពីការដណ្តើមជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការបង្រួបបង្រួមជាតិ ខ្មែរតែមួយ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ... Read More »

អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយគ្រូ បង្រៀននិងគ្រូពេទ្យនៅស្រុកឱរ៉ាល់និងស្រុកថ្ពង៩០០នាក់

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី ១៩ ខែកុម្ភៈ  ឆ្នាំ ២០២៣ លោកហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ប្រចាំភូមិភាគ ... Read More »

កម្លាំងទាហានសុីរីថ្កោលទោសយ៉ាងខ្លាំងដល់ការវាយប្រហារតាមដែនអាកាសនៅក្នុងរដ្ឋធានី ដាម៉ាកាស

កម្លាំងទាហានស៊ីរី បានប្រកាសថា មានមនុស្ស៥នាក់ស្លាប់ក្នុងនោះមានទាហានម្នាក់ និង១៥នាក់រងរបួស ក្នុងការវាយប្រហារដោយកាំជ្រួចមីស៊ីលតាមដែនអាកាសពីប្រទេសអុីស្រាអែល នៅថ្ងៃទី១៩ ខែកុម្ភៈ ក្នុងរដ្ឋធានី ដាម៉ាកាស ។ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ... Read More »

សព ឯកឧត្តម ខូយ សុខា ស្អែកម៉ោង ០៧:០០នាទីព្រឹក ដង្ហែឆ្ពោះទៅកាន់ទីបញ្ចុះសពស្ថិតនៅចំណុចទួលតាពេវ ភូមិផ្លូវពោធិវង្ស ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តពោធិ៍សាត់ ឱ្យបានជ្រាបថា នៅថ្ងៃ ចន្ទ ទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ រដ្ឋបាលខេត្តពោធិ៍សាត់ បានសហការជាមួយអគ្គលេខា ធិការដ្ឋានរដ្ឋសភា ... Read More »

ស្ត្រីចំណាស់ម្នាក់សង្ស័យស្រវឹងស្រាដើររអិលជើងលង់ទឹកបៀស្លាប់

    ខេត្តស្វាយរៀង៖  មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានខណៈដែលប្រទះឃើញស្ត្រីម្នាក់ស្លាប់ហើមអណ្ដែតនៅក្នុងទឹកបៀដែលគេសង្ស័យថាប្រហែលជាគាត់ស្រវឹងស្រាដើរមិនប្រយត្ន័រអិលជើងធ្លាក់ចូលក្នុងទឹកបៀបណ្តាលឱ្យលង់ទឹកស្លាប់។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៣នៅក្នុងភូមិចុងអូរ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។    យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីដែលស្លាប់មានឈ្មោះហង់ សាន អាយុ៧៨ឆ្នាំ ... Read More »

ស្លាប់កើនឡើងដល់ជាង៤៦ពាន់នាក់ក្នុងការរញ្ជួយដីនៅប្រទេសទួរគី និងស៊ីរី

យោងតាមការអាប់ដេតចុងក្រោយនេះ ចំនួនអ្នកស្លាប់នៅក្នុងការរញ្ជួយដីដែលបានវាយប្រហារព្រំដែននៃប្រទេសទួរគី និងស៊ីរីកាលពីថ្ងៃទី៦ ខែកុម្ភៈ បានកើនឡើងលើសពី៤៦ពាន់នាក់។ មន្ត្រីទួរគីបាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះភាគច្រើនត្រូវបានគេរំពឹងថានឹងបញ្ចប់នៅថ្ងៃទី១៩ ខែកុម្ភៈ។ យោងតាមព័ត៌មានពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនិងសង្គ្រោះបន្ទាន់របស់ប្រទេសទួរគី (AFAD) ការរញ្ជួយដីប្រហែល 5.600 ត្រូវបានកត់ត្រារហូតមកដល់ពេលនេះ។ សោកនាដកម្មដែលបានកើតឡើងបានប៉ះពាល់ដល់មនុស្ស១៣លាននាក់។ ដើម្បីរួមចំណែកដល់ការស្តារឡើងវិញក្រោយគ្រោះរញ្ជួយដី ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តមុនីរស្មីព្រៃត្បែង ស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តមុនីរស្មីព្រៃត្បែង ស្ថិតនៅភូមិព្រៃត្បែង ... Read More »

ថ្ងៃនេះ ជាថ្ងៃទីពីរនៃការប្រឡងថ្នាក់ជាតិ ជ្រើសរើសនិស្សិតចូលសិក្សានៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល

ភ្នំពេញ ៖ ថ្ងៃអាទិត្យ ទី១៩ កុម្ភៈ ឆ្នាំ២០២៣ ជាថ្ងៃទីពីរ នៃការប្រឡងថ្នាក់ជាតិជ្រើសរើសនិស្សិតចូលសិក្សានៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ដែលមានក្រុមការងារ អង្គភាពប្រឆាំងអំពើពុករលួយបានតាមដានដោយយកចិត្តទុកដាក់ ប្រកបដោយតម្លាភាពមានន័យថា អ្នកចេះ គឺជាប់ ខណៈដែលពឹងលើសមត្ថភាពខ្លួនឯងផ្ទាល់ជាអ្នកតម្រង់ទិសដៅ គោលបំណងរបស់ខ្លួន។  ... Read More »

លោក ឃឹម ហ្វីណង់ ៖ «#ជ្រូកគូលែន»៖ប្រែក្លាយសក្តានុពលម្ហូបអាហារប្រចាំតំបន់ឱ្យទៅជាកម្លាំងជំរុញសេដ្ឋកិច្ចមូលដ្ឋាន ផ្លាស់ប្តូរជីវភាពសហគមន៍ និងបង្កើនភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍

ខេត្តសៀមរាប ៖ «#ជ្រូកគូលែន»៖ប្រែក្លាយសក្តានុពលម្ហូបអាហារប្រចាំតំបន់ឱ្យទៅជាកម្លាំងជំរុញសេដ្ឋកិច្ចមូលដ្ឋាន ផ្លាស់ប្តូរជីវភាពសហគមន៍ និងបង្កើនភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍។ នេះជាការថ្លែង របស់ លោក ឃឹម ហ្វីណង់ អភិបាលរង ខេត្តសៀមរាប ។  លោកលើកឡើងថា, កសិដ្ឋានបន្សុទ្ធពូជ«ជ្រូកគូលែន»នៃគម្រោងកសិដ្ឋានចិញ្ចឹមសត្វ ... Read More »

អាមេរិក កូរ៉េខាងត្បូង ជប៉ុន បង្ហាញក្តីបារម្ភក្រោយកូរ៉េខាងជើងបាញ់មីស៊ីលអន្តរទ្វីប

រដ្ឋមន្ត្រីការបរទេសប្រទេសទាំង ៣ គឺកូរ៉េខាងត្បូង អាមេរិក និងជប៉ុន នៅថ្ងៃទី១៩ខែកុម្ភៈ បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ក្រោយពេលកូរ៉េខាងជើងទើបតែបាញ់សាកល្បងមីស៊ីលអន្តរទ្វីប (ICBM) ។ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ... Read More »

🔥អគ្គិភ័យហក់ត្របាក់ផ្ទះប្រជាពលរដ្ឋ អស់មួយខ្នងព្រមទាំងទ្រព្យសម្បត្តិមួយចំនួន រួមទាំងរថយន្ត១គ្រឿងសរុបទឹកប្រាក់ខ្ទង់៣មុឺនដុល្លារ

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃអាទិត្យ ១៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនិងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១០៖២០នាទី ធ្វើឲ្យផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យហក់ត្របាក់ ... Read More »

ខ្សែបម្រើ Pedri របស់ Barcelona រងរបួសសរសៃពួរអវត្តមានក្នុងជំនួបជាមួយ Cadiz រាត្រីនេះ

ក្រុមរបស់គាត់បានប្រកាសថា ខ្សែបម្រើ Pedri របស់ Barcelona បានរងរបួសសរសៃពួររបស់គាត់ក្នុងការបញ្ចប់ក្នុងលទ្ធផលស្មើ ២–២ ជាមួយនឹងក្រុម Manchester United ក្នុងការប្រកួតក្របខ័ណ្ឌ Europa League កាលពីដើមសប្តាហ៍នេះជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះនឹងអវត្តមានរហូតដល់៤សប្តាហ៍។ ... Read More »

អាមេរិក៖ រុស្ស៉ីប្រព្រឹត្ត«ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» នៅក្នុងសង្គ្រាមអ៊ុយក្រែន

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បាននិយាយថា រដ្ឋបាលលោកប្រធានាធិបតី ... Read More »

ប្រធានក្រុមតោខៀវ Cesar Azpilicueta ស្ថិតក្នុងមន្ទីរពេទ្យបន្ទាប់ពីរបួសក្បាល

អ្នកចាត់ការក្រុម Chelsea លោក Graham Potter និយាយថា ប្រធានក្រុម Cesar Azpilicueta បានដឹងខ្លួន និងនិយាយរួចហើយនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីទទួលរងរបួសក្បាលអំឡុងពេលចាញ់ Southampton ក្នុងផ្ទះកាលពីថ្ងៃសៅរ៍ម្សិលមិញ។ កីឡាករ ... Read More »

បញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការគណបក្សប្រជាជនក្រុងបាវិតដែលមានទំហំ​២០ម៉ែត្រគុណនឹង២៦ម៉ែត្រ

ខេត្តស្វាយរៀង៖ លោក​ លី​ ធុជ​ សមាជិកគណៈកម្មាធិការកណ្តាល​ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងបាវិតតំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និង លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង ... Read More »

Arsenal ឡើងឈរកំពូលតារាង Premier League វិញក្រោយ Man City បានត្រឹមស្មើ

ក្រុមកាំភ្លើងធំ Arsenal រកបាន២គ្រាប់ក្នុងម៉ោងបន្ថែម៩០បូកដើម្បីឈ្នះការស៊ុតបាល់បញ្ចូលទីសរុប៦គ្រាប់នៅទឹកដីក្រុម Aston Villa ហើយត្រឡប់ទៅឈរកំពូលតារាង Premier League វិញ ក្រោយពីក្រុមមេឃខៀវ Man City បានត្រឹមស្មើក្នុងទឹកដីក្រុម Nottingham Forest ... Read More »

ក្រសួងសុខាភិបាល ៖ ថ្ងៃនេះកូវីដ-១៩ មានករណីឆ្លងថ្មី ០២នាក់ , ករណីជាសះស្បើយ គ្មាន ,ករណីស្លាប់ គ្មាន

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣៖ -ករណីឆ្លងថ្មី ០២នាក់ -ករណីជាសះស្បើយគ្មាន ... Read More »

លោកឃួង ស្រេង ៖ សម្តេចតេជោ ហ៊ុន សែន ដើរជួរមុខជានិច្ចក្នុងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋនិងមានមហិច្ឆតាប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជាតែងតែដើរជួរមុខក្នុងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះទេ មហិច្ឆតារបស់សម្តេចគឺចង់ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ នេះជាការលើកឡើងរបស់លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជានិងជាប្រធាន​គណៈកម្មាធិកា​រគណបក្ស​ប្រជាជនកម្ពុជារាជធានីភ្នំពេញ ... Read More »

FA ប្រកាស​សាកល្បង​កាមេរ៉ា​សម្រាប់ជាជំនួយរបស់​អាជ្ញាកណ្តាល​

អាជ្ញាកណ្តាលក្នុងលីកមូលដ្ឋានរបស់អង់គ្លេសចំនួន៤ត្រូវបានកំណត់ឱ្យពាក់កាមេរ៉ាដែលគេហៅថា bodycams នៅក្នុងអ្វីដែលសមាគមកីឡាបាល់ទាត់អះអាងថា ជាការសាកល្បងលើកដំបូងនៅក្នុងពិភពលោក។ ការសាកល្បងចាប់ផ្តើមនៅចុងសប្តាហ៍នេះនៅការប្រកួតរបស់ក្រុមMiddlesbrough មុនពេលត្រូវបានបន្តទៅក្រុម Liverpool, Worcester និង Essex។ នាយកប្រតិបត្តិរបស់ FA លោក Mark Bullingham ... Read More »

ក្រសួងទេសចរណ៍ ៖ ប្រជាពលរដ្ឋ ជាង៦ម៉ឺននាក់ បានចុះចាប់ត្រីបឹងត្រពាំងក្រម

ខេត្តត្បូងឃ្មុំ ៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់ថា, ជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈនេះ បន្ទាប់ពីបងប្អូនប្រជាកសិករយើងបានប្រមូលផលកសិកម្មរួចរាល់អស់ហើយនោះ បន្ទាប់មកបងប្អូនប្រជាពលរដ្ឋតែងតែធ្វើប្រារព្ធពិធី ចាប់ត្រី នៅរមណីយ៍ដ្ឋានបឹងត្រពាំងក្រម ស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ... Read More »

លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖​ សូមអញ្ជើញចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោ បន្តកិច្ចការបម្រើជាតិ និងប្រជាជន

ភ្នំពេញ៖ សូមអញ្ជើញចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោ បន្តកិច្ចការបម្រើជាតិ និងប្រជាជន ។ នេះជាប្រសាសន៍ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល​ ។  លោក ... Read More »

តារាកំប្លែងនាយ ក្តឹប ទទួលមរណភាពហើយព្រោះតែជំងឺរាំរ៉ៃក្នុងវ័យ៦៣ឆ្នាំ

ភ្នំពេញ៖ បានក្លាយជាដំណឹងដ៏ តក់ស្លុតបំផុតសម្រាប់ក្រុមគ្រួសារព្រមទាំងទស្សនិកជន និងសិល្បកររួមអាជីពក្រោយពីគេទទួលបានដំណឹងថា តារាកំប្លែងជើងចាស់នាយ ក្តឹប បានទទួលមរណភាពហើយ នាវេលាម៉ោង៩និង ៤៥នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ក្នុងនោះក៏មានការផ្ញើសារចូលរួមរំលែកទុក្ខគ្រប់ៗគ្នាជាមួយក្រុមគ្រួសារផងដែរ ក្រោយពីបាត់បង់សិល្បករដែលមានស្នាដៃ និងប្រជាប្រិយដែលបានចំណាយពេលវេលាស្ទើរពេញមួយជីវិតដើម្បីសិល្បៈ។    ដំណឹងនេះបានធ្វើឡើងបន្ទាប់ពីហ្វេសប៊ុកកូនស្រីតារាកំប្លែងនាយ ... Read More »

បើកបររថយន្តTACOMAដឹកបងប្អូនមកពីកម្មវិធីបង្កក់ក្មួយនៅឡែមដល់ផ្លូវកោងរេចង្កូតក្រឡាប់រងរបួស១៦នាក់

ខេត្តប៉ៃលិន៖  បើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលជំនាញស្រុកសាលាក្រៅបានឱ្យដឹងថា នៅវេលាម៉ោង០៦និង៤០នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តមួយគ្រឿងបើកបរក្មុងទិសដៅពីត្បូងទៅជើងលើផ្លូវកៅស៊ូ១កន្លែង ពេលមកដល់ផ្លូវកោងកំពង់ឡីស្រាប់តែរេចង្កូតក្រឡាប់៣ត្រឡប់ដោយខ្លួនឯង) ស្ថិតនៅក្នុងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យរងរបួសមនុស្សប្រុសស្រីចាស់ក្មេងចំនួន១៦នាក់ ហើយ ក្នុងចំណោម១៦នាក់នោះរងរបួសធ្ងន់ ... Read More »

យានយន្ត ៦០៧គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេសនាថ្ងៃទី១៨ ខែកុម្ភៈ !

ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានថ្លែង​ថា៖​ កម្លាំងនគរបាលទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៦០៧គ្រឿង​តាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងនោះមានម៉ូតូ ... Read More »