ព័ត៌មានទាន់ហេតុការណ៍៖

Roma រកឃើញគ្រូបង្វឹកថ្មីមកជំនួសតំណែងលោក Luciano Spalletti ហើយ

ចែករំលែក៖

ក្លិប Roma បានប្រកាសតែងតាំងគ្រូបង្វឹកថ្មីហើយគឺលោក Eusebio Di Francesco ដែលជាអតីតអ្នកដឹកនាំក្រុម Sassuolo នៅក្នុងក្របខ័ណ្ឌងអ៊ីតាលី Serie A ដូចគ្នា។

លោក Eusebio Di Francesco មានវ័យ៤៧ឆ្នាំនិងធ្លាប់បានលេងបាល់ឲ្យក្រុម Roma ៤រដូវកាលចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០១។ ពេលនេះគាត់បានចុហត្ថលេខា ធ្វើជាគ្រូបង្វឹករយៈពេល២ឆ្នាំវិញម្តងជាមួយនឹងក្រុមRomaដើម្បីមកជំនួសតំណែងរបស់លោក Luciano Spalletti ដែលបានចាកចេញពីក្លិប ។

លោក Luciano Spalletti បានដឹកនាំក្រុមRoma ឲ្យលំដាប់លេខ២កាលពីរដូវ កាលចាស់ហើយពេលនេះគាត់បានផ្លាស់ទៅដឹកនាំក្រុម Inter Milan វិញ ៕​ ដេវីត


ចែករំលែក៖