ព័ត៌មានទាន់ហេតុការណ៍៖

Stefano Pioliក្លាយទៅជាគ្រូបង្វឹកទី៩ក្នុងរយះពេល៦ឆ្នាំរបស់Inter Milan

ចែករំលែក៖

លោក Stefano Pioliត្រូវបានក្លិបInter Milanតែងតាំងជាគ្រូបង្វឹកថ្មីហើយគាត់ក្លាយទៅជាគ្រូបង្វឹកទី៩ក្នុងរយះពេល៦ឆ្នាំចុងក្រោយនេះ។

គ្រូបង្វឹកវ័យ៥១ឆ្នាំ Stefano Pioli ធ្លាប់បានដឹកនាំក្លិបចំនួន១០នៅក្នុងក្របខណ្ឌ័អ៊ីតាលី Serie AនិងSerie B។ ពេលនេះគាត់បានមកជំនួសតំណែងរបស់លោក Frank de Boerគ្រូបង្វឹកសញ្ជាតិហុល្លង់ ដែលត្រូវបានបណ្តេញចេញពីតំណែង។

សេចក្តីថ្លែងការណ៍មួយរបស់ក្លិបInter Milanបានឲ្យដឹងថា “Inter Milanមានក្តីរីករាយសូម ប្រកាសថាលោក Stefano Pioliក្លាយទៅជាគ្រូបង្វឹកថ្មីរបស់ក្លិប ហើយគាត់មានកិច្ចសន្យារហូតដល់ ថ្ងៃទី៣០ខែមិថុនាឆ្នំា២០១៨។”

ក្នុងរដូវកាលឆ្នាំ 2014-15លោក Stefano Pioliបានដឹកនាំក្រុម Lazioឲ្យទទួលចំណាត់ថ្នាក់លេខ ៣នៅក្នុងក្របខណ្ឌ័អ៊ីតាលីSerie A។ ប៉ុន្តែគាត់ត្រូវបានបណ្តេញចេញពីតំណែងវិញក្រោយដឹកនាំ ក្រុមLazioប្រកួតចាញ់ក្លិបAS Romaដោយលទ្ធផល4-1កាលពីរដូវកាលចាស់ ៕

Stefano Pioli


ចែករំលែក៖