ព័ត៌មានទាន់ហេតុការណ៍៖
'

លោកឧត្តមសេនីយ៍ទោ ស ថេង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅអនុវត្តបន្ត

ខេត្តពោធិ៍សាត់៖នៅព្រឹកថ្ងៃចន្ទទី១៩ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ។ កិច្ចប្រជុំនេះមានការចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង ... Read More »

ក្រសួងព័ត៌មាន បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងកំណត់ទិសដៅឆ្នាំ២០២៦ ផ្ដោតលើការបន្តពង្រឹងប្រសិទ្ធភាពស្ថាប័ន

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ ក្រោមមូលបទ «ការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការពង្រឹងសមត្ថភាពស្ថាប័ន ក្នុងរចនាសម្ព័ន្ធថ្មី»។ សន្និបាតនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យឡើងវិញនូវសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក ជាពិសេសការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយ និងការគ្រប់គ្រងព័ត៌មានក្នុងយុគសម័យឌីជីថល។ ទន្ទឹមនឹងនេះ អង្គសន្និបាតក៏បានលើកយកបញ្ហាប្រឈមនានាមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សូមបញ្ជាក់ថា ... Read More »

សមត្ថកិច្ចនគរបាលស្រុកមោងឫស្សីឃាត់ខ្លួនបុរសម្នាក់អនុវត្តតាមច្បាប់ក្នុងករណីហិង្សាបណ្តាល​ឱ្យស្លាប់ជនរងគ្រោះ

ខេត្តបាត់ដំបង , កាលពីថ្ងៃទី១៨ខែ​មករាឆ្នាំ២០២៦​ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោក ​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ​ និងការ​បញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​លោក​ វរសេនីយ៍ឯក​ ស​គឹម​ឡុង​អធិ​ការនគរបាលស្រុកមោងឫស្សីដឹកនាំកម្លាំងធ្វេីការឃ-ាត់ខ្លួនបុរសម្នាក់ឈ្មោះឃឹម ងិល ... Read More »

ពលរដ្ឋរាយការណ៍តាម App NoDrug នគរបាលស្រុកអង្គស្នួលចុះបង្ក្រាបមុខសញ្ញាប្រើប្រាស់ថ្នាំញៀនដល់ក្នុងព្រៃ

ខេត្តកណ្ដាល÷មុខសញ្ញាប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្មម្នាក់ ដែលសម្ងំលាក់ខ្លួនប្រើប្រាស់ក្នុងព្រៃ ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនិងឃាត់ខ្លួនបានភ្លាមៗ ក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋតាមរយៈកម្មវិធី «NoDrug» របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ២១និង១៥នាទីយប់ ថ្ងៃទី១៧ មករា ២០២៦ នៅចំណុចព្រៃខាងកើតភូមិពណ្ណរាយ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ... Read More »

គ្រោះថ្នាក់ពីរករណីផ្សេងគ្នាក្នុហថ្ងៃតែ មួយធ្វើឲ្យមនុស្ស៣នាក់រងរបួស

ខេត្តបន្ទាយមានជ័យៈមនុស្សបីនាក់រងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៌ពីរករណីផ្សេងគ្នាក្នុងថ្ងៃតែមួយកាលពីរសៀលថ្ងៃទី១៨ខែមករាឆ្នាំ២០២៦នេះ។ សមត្ថកិច្ចបានប្រាប់ថាករណីទីមួយបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៥ត្រង៎ចំណុចផ្លូវបំបែកចូលវត្តអូខៃដនថិតក្នុងភូមិកូនដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែត។សមត្ថកិច្ចបន្តថាៈមុនកើតហេតុមានបុរសពីរនាក់ជាជាងសំណង់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូម៉ាក់ទ្រីមសង់មិនមានស្លាក់លេខពីរទិសខាងលិទៅកើតលុះដល់ចំណុចកើតហេតុមានបុរសម្នាក់ទៀតបើកបរកង់បីពីទិសខាងកើតគេសង្ស័យស្រវឹងស្រាបានបត់ចូលផ្លូវបំបែកមិនមានការបហរុងប្រយត្នក៌ត្រូវបុរសពីរនាក់ជិះបញ្ច្រាស់ទិសបុកបណ្ដាលឲ្យរងរបួសតែម្ដង។តែយ៉ាងណានៅកន្លែងកើតហេតុគេឃើញសមត្ថកិច្ចមកសម្រួលចរាចរណ៌នៗហ្នឹងដឹកអ្នករងរបួសទៅសង្គ្រោះនៅមន្ទីពេទ្យ។ ដោយឡែកករណីទី2=ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង បង្ករដោយរថយន្តតាកូម៉ា ពាក់ស្លាកលេខ ភ្នំពេញ 2AW-4857 ប៉ះជាមួយស្កុបពីពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1Q-2768 បណ្តលឲ្យនារីម្នាក់រងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដីថ្មី។ កើតហេតុវេលាម៉ោង៦និង៣៦ល្ងាច ថ្ងៃទី១៨ ... Read More »

ព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦

ភ្នំពេញ , ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ៖ ព្យុះទី១ឈ្មោះ ណូកាន (Nokaen) នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់ លើសមុទ្រចិនខាងត្បូង ... Read More »

រដ្ឋបាលខេត្តឧត្ដរមានជ័យ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ ដើម្បីបន្តជំរុញការអភិវឌ្ឍខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន

ខេត្តឧត្តរមានជ័យ ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ លោក ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ ... Read More »

ការប្រើប្រាស់អគ្គិសនីប្រចាំឆ្នាំរបស់ប្រទេសចិនមានចំនួនលើសពី១០ទ្រីលានគីឡូវ៉ាត់ម៉ោងជាលើកដំបូង

អន្តរជាតិ ៖ ទិន្នន័យថ្មីបំផុតរបស់រដ្ឋបាលជាតិថាមពលចិនបាន បង្ហាញថា ឆ្នាំ ២០២៥ ការប្រើប្រាស់អគ្គិសនីសង្គមទាំងមូល របស់ប្រទេសចិនមានចំនួនលើសពី១០ទ្រីលានគីឡូវ៉ាត់ម៉ោងជាលើកដំបូង ។ តួលេខនេះ គឺជាតួលេខដំបូងគេបង្អស់នៅក្នុងប្រទេសតែមួយនៅទូទាំងពិភពលោក ដែលស្មើនឹងចំនួនជាង ទ្វេដង នៃ ការប្រើប្រាស់អគ្គិសនីប្រចាំឆ្នាំនៃសហរដ្ឋអាមេរិក ... Read More »

សង្គមស៊ីវិល កម្ពុជា–ចិន បន្តស្តារនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន៖ បើកការដ្ឋានផ្លូវបេតុងតភ្ជាប់ភូមិតានន–ភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ

(ស្រុកបាទី-ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅភូមិសាស្រ្តឃុំដូង ស្រុកបាទី បានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែមានប្រវែង៦០៥ម៉ែត្រ ទទឹង៥ម៉ែត្រ តភ្ជាប់ពីភូមិតាននទៅកាន់ភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ ក្រោមជំនួយពីមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ... Read More »

អ្នកសារព័ត៌មានសរុបចំនួន ១១ ប្រទេស ត្រូវបាន បក្ស និងរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញឱ្យចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ «មហាសន្និបាតលើកទី១៤ នៃគណបក្សកុម្មុយនីស្តវៀតណាម» (14th National Congress of the Communist Party of Vietnam) 

ភ្នំពេញ ៖ អ្នកសារព័ត៌មានសរុបចំនួន ១១ ប្រទេស រួមមាន៖ ១. កម្ពុជា (Cambodia) ២. ឡាវ (Lao) ៣. គុយបា (Cuba) ... Read More »

អភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យសកម្មភាពអនុវត្តគម្រោងរៀបចំកែលម្អចិញ្ចេីមផ្លូវ

ភ្នំពេញ ៖ រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ លោក ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យសកម្មភាពអនុវត្តគម្រោងរៀបចំកែលម្អចិញ្ចេីមផ្លូវ តាមបណ្ដោយមហាវិថីម៉ៅសេទុង មហាវិថីព្រះមុន្នីរ៉េត ផ្លូវ២៣០ និងតំបន់ជុំវិញពាក់ព័ន្ធ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញនោះ ... Read More »

រដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំហោមពិធីក្រុងពលីនិងតម្កល់បឋមសិលាសាងសង់ “សួនតេជោសន្តិភាពខេត្តស្ទឹងត្រែង”

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំហោមពិធីក្រុងពលី និងពិធីតម្កល់បឋមសិលា ដើម្បីចាប់ផ្តើមសាងសង់ “សួនតេជោសន្តិភាពខេត្តស្ទឹងត្រែង” នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៦ ក្នុងបរិយាកាសអធិកអធម និងពោរពេញដោយសេចក្តីសោមនស្សរីករាយ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ... Read More »

នគរបាលចរាចរណ៍ខេត្តរតនគិរី ចុះផ្សព្វផ្សាយ អប់រំណែនាំ អំពីច្បាប់ចរាចរណ៍ផ្លូវគោក លេីផ្លូវជាតិលេខ៧៨ ក្នុងក្រុងបានលុង

ខេត្តរតនគិរី៖ នៅថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ... Read More »

លោក Trump ប្រធានាធិបតី អាមេរិកប្រកាសថានឹងបង្កើន ពន្ធគយលើប្រទេសចំនួន៨នៅអឺរ៉ុប រហូតដល់ពេល”ទិញយកកោះ Greenland ទាំងស្រុង”

អន្តរជាតិ ៖ នៅថ្ងៃទី១៧ ខែមករា តាមម៉ោងក្នុងតំបន់ លោក Trump ប្រធានាធិបតីអាមេរិក បានប្រកាសតាមបណ្តាញទំនាក់ទំនងសង្គម Real ថា ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦តទៅ នឹងបង្កើនពន្ធគយចំនួន ... Read More »

រដ្ឋមន្ត្រីក្រសួងអប់រំ ដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា មកចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅ មណ្ឌលសុវត្ថិភាពវត្តពើងអង្កាម

ខេត្តព្រះវិហារ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា មកចែកជូនលោកគ្រូ ... Read More »

សមត្ថកិច្ចឃាត់ខ្លួន៤នាក់ និង៨នាក់ទៀតគេចខ្លួន ករណីបង្កហិង្សាដោយភ្ញៀវវាយគ្នា ក្នុងមង្គលការ១នៅស្រុកគងពិសី

ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្ដតាមការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ត្រី ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការណែនាំពីជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ និងប្រធានគណៈបញ្ជាការឯកភាពស្រុកគងពិសី លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានដឹក នាំបញ្ជាផ្ទាល់លេីកិច្ចការចុះស្រាវជ្រាវករណីបង្កហឹង្សាមួយ ក្នុងពិធិសេរីជ័យមង្គល កូនប្រុស-ស្រីស្ថិតនៅក្នុងភូមិប្រវឹកពង ... Read More »

កម្ពុជា សូមស្វាគមន៍ នាវាទេសចរណ៍ឈ្មោះ ZHAO SHANG YI DUN សញ្ជាតិ China បានធ្វើដំណើរពីប្រទេសវៀតណាម ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព

ខេត្តព្រះសីហនុ៖ ក្រោមការចង្អុរបង្ហាញពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអញ្ជើញទទួលទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរ ចំនួន ២៦៦នាក់ ដែលមាន ១៨សញ្ជាតិ និងនាវិកចំនួន ៣៣០នាក់ បានចុះពីនាវាទេសចរណ៍ ZHAO ... Read More »

អាជ្ញាធររាជធានីភ្នំពេញ ជួសជុល និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធ លេីផ្លូវពាក់ព័ន្ធនានា ជុំវិញផ្សារដើមគភ្លាម បន្ទាប់ពីបញ្ឈប់អាជីវករមិនឱ្យលក់

ភ្នំពេញ៖  អាជ្ញាធររាជធានីភ្នំពេញ បានដំណើរការ សំអាតអនាម័យ ជួសជុល និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធ នៅលេីផ្លូវពាក់ព័ន្ធនានា ជុំវិញផ្សារដើមគចាស់ភ្លាមៗ បន្ទាប់ពីអាជ្ញាធរបញ្ឈប់មិនឱ្យលក់តទៅទៀត ដោយតម្រូវឱ្យអាជីវករទាំងអស់ ប្ដូរទីតាំងថ្មីទៅលក់នៅផ្សារដើមគថ្មី  ខណ្ឌព្រែកព្នៅ ដោយដំណើរការនេះ ត្រូវបានហាមដាច់ខាត មិនឱ្យអាជីវករដែលធ្លាប់លក់ដូរ ... Read More »

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀងនឹងចាត់វិធានការបង្រ្កាបដោយមិនលើកលែងចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រហូតត្រូវបានបោសសម្អាតទាំងស្រុងក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្វាយរៀងនៅថ្ងៃទី១៨ ខែមករា​ ឆ្នាំ២០២៦ បានជូនដំណឹង ដល់ម្ចាស់កាស៊ីណូ (Casino) ស្របច្បាប់ ម្ចាស់អាផាតមិន ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀងទាំងអស់ជ្រាបថា អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ... Read More »

នៅខេត្តបាត់ដំបងមានករណីលង់ទឹកស្លាប់ពីរនាក់ផ្សេងគ្នា

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់យុវជនពិការម្នាក់និងក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ក្នុងករណីពីរផ្សេង គ្នាក្នុងថ្ងៃតែមួយ។ តាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា ករណីទី០១បានកើតឡើងនៅវេលាម៉ោង ០៨និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងក្រុមទី២ ភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ... Read More »

អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ៣ខ្នងបណ្តាលមកពីជនអាណាថា២នាក់ប្តីប្រពន្ធឈ្លោះប្រកែតគ្នាហើយក៏ដុតផ្ទះដែលទុកចោលបង្កជាអគ្គិភ័យ

ភ្នំពេញ÷ផ្ទះប្រជាពលរដ្ឋទុកចោល១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង ៨ និង៥០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅចំណុចដីឡូតិ៍លេខ៧២ ផ្លូវលេខ៦៦២ ក្រុម០១ ភូមិ០១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ... Read More »

​រថយន្ដស៊េរីទំនើបម៉ាកPORSHE បុកពីក្រោយម៉ូតូសណ្តោងរុឺម៉កដឹកធ្យូងប៉ើងទៅប៉ះរថយន្ត​ COROLLAមួយគ្រឿងទៀតខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ បុរសជាជនជាតិចិនម្នាក់បានបេីករថយន្ដស៊េរីទំនើបម៉ាកPORSHE មួយគ្រឿងបើកក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយម៉ូតូសណ្តោងរុឺម៉កដឹកធ្យូងឈប់លើចិញ្ចើមផ្លូវ ប៉ើងទៅប៉ះរថយន្តម៉ាក TOYOTA COROLLAមួយគ្រឿងទៀតចតនៅខាងមុខផ្ទះរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡេីងកាលពីវេលា ម៉ោង១២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ស្ថិត តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ជេីងឯក ខណ្ឌដង្កោ ... Read More »

«ដំណើរត្រឡប់មកកាន់សន្តិភាព» ៖ តួនាទីរបស់ចិនក្នុងការគាំទ្រកម្ពុជានិងថៃក្នុងការស្តារទំនុកចិត្តឡើងវិញ

«ក្នុងនាមជាប្រទេសជិតខាងរបស់អាស៊ាន និងជាមិត្តដ៏ជិតស្និទ្ធរបស់អាស៊ាន» ប្រទេសចិនដែលបានក្លាយជាដៃគូសន្ទនា និងជាដៃគូដ៏ជិតស្និទ្ធរបស់អាស៊ានតាំងពីឆ្នាំ១៩៩១មកបានយល់ច្បាស់ណាស់ថា ការប្រឈមមុខនឹងវិវាទព្រំដែនរវាងកម្ពុជានិងថៃដែលបានរំខានសន្តិសុខក្នុងតំបន់អាស៊ីអាគ្នេយ៍ បាននាំឱ្យមានការភ័យខ្លាច ការបាត់បង់ជីវិត និងការផ្លាស់ទីរបស់ជនភៀសសឹករាប់សែននាក់។ ក្នុងបរិបទនេះ ប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងនាមជាអ្នកគាំទ្រការស្តារទំនុកចិត្ត និងសន្តិភាពឡើងវិញរវាងទាំងពីរប្រទេសទាំងពីរ កម្ពុជានិងថៃ ដោយប្រទេសចិនចូលរួមដោយផ្ទាល់ពាក់ព័ន្ធនឹងការសម្របសម្រួល ការសង្កេតការណ៍ ... Read More »

កម្ពុជានឹងបញ្ជូនកំណត់ទូតតវ៉ាចំពោះសកម្មភាពបំពានរបស់យោធាថៃ ដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែន

ខេត្តសៀមរាប៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងបញ្ជូនកំណត់ទូតតវ៉ាទៅកាន់ប្រទេសថៃ ចំពោះសកម្មភាពរបស់កងកម្លាំងយោធាថៃ ដែលអាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបន្ថយភាពតានតឹង និងសន្តិសុខរបស់ពលរដ្ឋតាមព្រំដែន នេះបើយោងតាមមន្ត្រីក្រសួងបញ្ជាក់នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ។ កំណត់ទូតតវ៉ាជាផ្លូវការនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីយោធាថៃ បានដាក់របងលួសបន្លាឡើងវិញ ... Read More »

Update៖ សមត្ថកិច្ចឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលបលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសបច្ចេកវិទ្យាទូទាំងប្រទេស គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តបើកប្រតិបត្តិការ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នេះ ដោយបានឃាត់ខ្លួនជនបរទេសសរុបចំនួន ៧៥នាក់ ដែលសង្ស័យថាមានការពាក់ព័ន្ធនឹងអំពើច្បាប់ហាមឃាត់ ក្នុងនោះសង្ស័យមានការលបលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្នាក់នៅដោយខុសច្បាប់។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានចុះអនុវត្តវិធានការរដ្ឋបាល ... Read More »

ជនបង្កហេតុ និងប្រព្រឹត្តបទល្មើសបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជនរងគ្រោះ អាចសម្របសម្រួលត្រឹមមេធាវីបានលើផ្នែកសំណងរដ្ឋប្បវេណី ប៉ុន្តែមិនអាចរំលត់បណ្ដឹងអាជ្ញាបានឡើយ 

ភ្នំពេញ៖ មេធាវីសម្រួលឱ្យត្រូវគ្នាបាន ឬជនរងគ្រោះទទួលយកសំណងរដ្ឋប្បវេណី ។ ដោយឡែកសកម្មភាពប្រព្រឹត្តរបស់ជនល្មើស ឬជនបង្ក ជាបទល្មើសព្រហ្មទណ្ឌ ដូច្នេះមន្ត្រីនគរបាលយុត្តិធម៌មានសិទ្ធឃាត់ខ្លួនក្នុងរយៈពេល៧ថ្ងៃចាប់ពីម៉ោងកើតហេតុ ដើម្បីធ្វើកំណត់ហេតុ ស្តាប់ចម្លើយ ធ្វើសេចក្តីសន្និដ្ឋានបញ្ជូនទៅកាន់អយ្យការ ពីព្រោះថា មានតែព្រះរាជអាជ្ញាទេ ដែលរំលត់បណ្តឹងអាជ្ញាបាន ។ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ស្រាល២នាក់

ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុនិងមនុស្សប្រុស២នាក់ទៀតរងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូបុកគ្នាពេញទំហឹងកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ត្រង់ចំណុចមុខចំការឫទ្ធា លេីផ្លូវបេតុងលេខ៤២ ស្ថិតក្នុងភូមបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូលរាជធានីភ្នំពេញ។ ម៉ូតូមួយគ្រឿងម៉ាក់ SUZUKI NEX ពណ៌ខៀវ ... Read More »

លេខាធិការដ្ឋាន គ.ប.ឆ.ប.៖ សមត្ថកិច្ចឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលបលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ

( ភ្នំពេញ)÷ ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសបច្ចេកវិទ្យាទូទាំងប្រទេស គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តបើកប្រតិបត្តិការ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នេះ ដោយបានឃាត់ខ្លួនជនបរទេសសរុបចំនួន ៧៥នាក់ ដែលសង្ស័យថាមានការពាក់ព័ន្ធនឹងអំពើច្បាប់ហាមឃាត់ ក្នុងនោះសង្ស័យមានការលបលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្នាក់នៅដោយខុសច្បាប់។ ក្នុងប្រតិបត្តិការនេះ ... Read More »

ក្មេងប្រុសម្នាក់ ដែលត្រូវភ្លើងឆេះជើងមួយកំណាត់នៅខណ្ឌ៧មករា មិនទាន់រកឪពុកម្តាយឃើញទេ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ពីអាខោនឈ្មោះ Mengheang Thorn ពាក់ព័ន្ធករណីក្មេងម្នាក់រងរបួស ដោយសារការលេងភ្លើងរបស់ក្មេងៗ នៅតំបន់ម្តុំផ្សារអូឡាំពិក និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ។ ក្រោយពីឃើញព័ត៌មាននេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ... Read More »

ក្រសួងមហាផ្ទៃ៖ ពលរដ្ឋភៀសសឹកបានវិលទៅលំនៅឋានវិញមានជាង៥សែន១ម៉ឺននាក់ហើយ​,ខណៈអ្នកបន្តស្នាក់នៅជំរំ មានចំនួន១៣៧.៧៧២នាក់ទៀត

ភ្នំពេញ​៖​ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិជ្រាបថា សកម្មភាព រំលោភបំពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បណ្តាលឱ្យមានផលប៉ះពាល់ និងការ ខូចខាតក្នុងខេត្តចំនួន៧ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ ... Read More »