ព័ត៌មានទាន់ហេតុការណ៍៖
'

កិច្ចប្រជុំស្តីពីការត្រួតពិនិត្យលើសេចក្តីព្រាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ឆ្នាំ២០២៧-២០២៩ របស់រដ្ឋបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អអភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យលើសេចក្តីព្រាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ឆ្នាំ២០២៧-២០២៩ ... Read More »

ស្រុកបន្ទាយស្រី ប្រកាសជា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងទាក់ទាញភ្ញៀវទេសចរ

‎‎​ខេត្តសៀមរាប៖ ការអភិវឌ្ឍវិស័យទេសចរណ៍មិនមែនផ្ដោតតែលើភាពស្រស់ស្អាតនៃតំបន់ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែការធានាបាននូវបរិស្ថានស្អាត សុវត្ថិភាព និងការការពារសុខភាពអ្នកទេសចរ ក៏ជាកត្តាសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។  ‎ក្នុងទិសដៅនេះ ស្រុកបន្ទាយស្រីបានប្រកាសជា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ... Read More »

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​៖​ បញ្ជាក់ឡើងវិញជូនសាធារណជនជ្រាបអំពីចំណុចគន្លឹះនៃកិច្ចព្រមព្រៀងបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន

ភ្នំពេញ​៖​ លោក​ ប៉ែន​ បូណា​ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​ បានថ្លែងនៅក្នុង​ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា៖​ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ឡើងវិញជូនសាធារណជនជ្រាបអំពីចំណុចគន្លឹះនៃកិច្ចព្រមព្រៀងបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ... Read More »

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ៖ សូមរួមគ្នាលើកកម្ពស់ការប្រើប្រាស់សេរីភាពបញ្ចេញមតិ ដោយភាពថ្លៃថ្នូរ ការគោរពគ្នាទៅវិញទៅមក និងការលើកតម្កើងសីលធម៌សង្គម

ភ្នំពេញ ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ចេញសេចក្តីអំពាវនាវ សូមរួមគ្នាលើកកម្ពស់ការប្រើប្រាស់សេរីភាពបញ្ចេញមតិ ដោយភាពថ្លៃថ្នូរ ការគោរពគ្នាទៅវិញទៅមក និងការលើកតម្កើងសីលធម៌សង្គម ។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានតាមដានដោយយកចិត្តទុកដាក់រាល់ការផ្សព្វផ្សាយ និងការបញ្ចេញមតិនៅលើបណ្តាញសង្គមគ្រប់ទម្រង់ ... Read More »

អ្នកនាំពាក្យ​ក្រសួងការបរទេស​៖​ កម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃចោទថា ប្រើប្រាស់កិច្ចប្រជុំហ្រ្វង់កូហ្វូនី បង្ខូចកេរ្តិ៍ឈ្មោះថៃ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បំភ្លឺ និងបដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដែលថា កម្ពុជាបានប្រើប្រាស់កិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅភ្នំពេញ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះថៃ និងមានចេតនាមិនផ្តល់ឱកាសឱ្យភាគីថៃថ្លែងសេចក្តីក្នុងអង្គប្រជុំ។ យោងតាម​សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ចុះថ្ងៃទី១៦ ... Read More »

បុរស​ម្នាក់​ត្រូវ​គេ​កា​ប់​ស្លា​ប់ សង្ស័យ​រឿង​លួច​ស្រឡាញ់​ប្រពន្ធ​គេ,បន្ទាប់ពីបុរសជាប្ដីព្រមានញយដង

ខេត្តបន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អើលនៅវេលារំលងអាធ្រាតករណី​ឃាតកម្ម​កាប់សម្លាប់​បុរស​ម្នាក់ ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ត្រូវ​បាន​សង្ស័យ​ថា ជា​ករណី​ស្នេហា​ត្រីកោណ ខណៈ​ជន​ដៃដល់​កំពុង​រត់គេច​ខ្លួន​។ ករណី​ឃាតកម្ម​នេះកើតឡើង​នៅ​វេលា​ម៉ោង​១២​យប់​រំលងអធ្រាត្រ​ឈានចូលថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៦ ស្ថិត​នៅ​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បណ្ដាល​ឱ្យ​បុរស​ម្នាក់​រង​របួសធ្ងន់ ... Read More »

បាតុភូតអែលនីញ៉ូ (ElNiño) អាចបង្កើនហានិភ័យនៃកម្ដៅភាពរាំងស្ងួតកង្វះទឹក និងភ្លើងឆេះព្រៃដែលប៉ះពាល់ដល់ធនធានធម្មជាតិជីវៈចម្រុះ និងជីវភាពប្រជាពលរដ្ឋ

ភ្នំពេញ៖ បាតុភូតអែលនីញ៉ូ (ElNiño) អាចបង្កើនហានិភ័យនៃកម្ដៅភាពរាំងស្ងួតកង្វះទឹក និងភ្លើងឆេះព្រៃដែលប៉ះពាល់ដល់ធនធានធម្មជាតិជីវៈចម្រុះ និងជីវភាពប្រជាពលរដ្ឋ។ ការត្រៀមបង្ការទាន់ពេល និងការឆ្លើយតបដោយផ្អែកលើព័ត៌មានរបស់ស្ថាប័នជំនាញជាមូលដ្ឋានសម្រាប់កាត់បន្ថយការខូចខាត និងរក្សាភាពធន់របស់ប្រព័ន្ធអេកូឡូស៊ី។​ មនុស្សជាផ្នែកមួយនៃធម្មជាតិហើយសុខុមាលភាពមនុស្សពឹងផ្អែកលើតុល្យភាពរបស់ធម្មជាតិ។ ការប្រើប្រាស់ធនធានថ្ងៃនេះត្រូវគោរពសមត្ថភាពស្តារឡើងវិញរបស់ធម្មជាតិ និងសិទ្ធិរបស់មនុស្សជំនាន់ក្រោយក្នុងការរស់នៅប្រកបដោយសុខុមាលភាព។ ដូច្នេះការការពារធនធានធម្មជាតិ គឺជាកាតព្វកិច្ចរួមក្នុងការថែរក្សាមូលដ្ឋាននៃជីវិត។​  ក្នុងស្មារតីនេះក្រសួងបរិស្ថាន ... Read More »

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយ ពិភាក្សា និងឆ្លងលើរបៀបវារៈ ចំនួន៣

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៦នេះ បានអញ្ជើញជា អធិបតីភាព ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយ ... Read More »

កម្មករនិយោជិតក្រុមហ៊ុន ផៅវ័រ សាន់ហ្វូតវែរឯ.ក ស្រុកអង្គស្នួលចូលធ្វើការវិញហើយនៅព្រឹកនេះ

ខេត្តកណ្តាល÷កម្មករនិយោជិតនៅក្រុមហ៊ុនផៅវ័រសាន់ ហ្វូតវែរ ឯ.ក ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល បានឯកភាពចូលធ្វើការវិញហើយនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៦នេះ បន្ទាប់ពីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍សម្របសម្រួលដោះស្រាយវិវាទនិងសម្រេចបានដំណោះ ស្រាយដែលភាគីកម្មករនិយោជិតអាចទទួលយកបាន។ ... Read More »

🔥ផ្ទះ១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ខូចខាតទ្រព្យសម្បត្តិនិងសម្ភារៈប្រើប្រាស់ជាច្រើន នៅស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះប្រជាពលរដ្ឋ១ខ្នង ទំហំ១៦ម៉ែត្រ គុណនឹង៦ម៉ែត្រ ស្ថិតនៅភូមិកំពង់ត្រឡាចក្រោម ក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានអគ្គីភ័យឆាបឆេះបំផ្លាញទាំងស្រុង កាលពីវេលាម៉ោង ១៦៣០នាទីល្ងាច ថ្ងៃទី១៩ ខែវិច្ចិកា ឆ្នាំ២០២៦ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់​រករឿង អុកឡុក ស្រែកឡូឡា វាយបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិក្នុងផ្ទះ និងគំរាមកំហែងប្រពន្ធរបស់ខ្លួន

ខេត្តកំពង់ស្ពឺ៖ តាមការប្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយះលេខ​ទូរស័ព្ទ​អន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបាន​បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់​ ក្រោយធ្វើសកម្មភាព រករឿង អុកឡុក ស្រែកឡូឡា វាយបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិក្នុងផ្ទះ និងគំរាមកំហែងទៅលើប្រពន្ធរបស់ខ្លួន។ ដោយ​អនុវត្តតាមបទបញ្ជាយ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធ ... Read More »

🔥អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងស្ទើរទាំងស្រុងនៅក្រុងបាត់ដំបង

ខេត្តបាត់ដំបង ៖ ផ្ទះចំនួនពីរខ្នងត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ជួយពន្លត់នៅវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅត្រង់ចំណុចខាងជើងភ្លើងស្តុបផ្សារបឹងឈូក ស្ថិតក្នុងភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យ កើតឡើងខាងលើនេះដែរបានបណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ... Read More »

ក្រសួងធនធានទឹក​ ចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា​ សម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ បានចេញសេចក្ដីជូនដំណឹង​ស្ដីពី​ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦​ ខណៈ​សម្ពាធខ្ពស់ ដែលកើតមាននៅលើសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និង ... Read More »

ម្ចាស់មេដាយមាស របស់ម៉ាឡេស៊ី ត្រូវកាត់ដៃស្តាំចោល ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ

កីឡាករលើកទម្ងន់សញ្ជាតិម៉ាឡេស៊ី Mohd Hafizuddin Roslin ដែលជាម្ចាស់មេដាយមាសព្រឹត្តិការណ៍ Commonwealth Games ត្រូវបានកាត់ដៃស្តាំចោល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសកំណើតរបស់ខ្លួន។ កីឡាករវ័យ២១ឆ្នាំរូបនេះ កំពុងស្ថិតក្នុងស្ថានភាពដឹងខ្លួន និងមានសុខភាពនឹងនរនៅក្នុងមន្ទីរពេទ្យ គិតត្រឹមថ្ងៃព្រហស្បតិ៍ បន្ទាប់ពីជួបគ្រោះថ្នាក់កាលពី៣ថ្ងៃមុន។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃសហព័ន្ធលើកទម្ងន់ម៉ាឡេស៊ី។ ... Read More »

សហព័ន្ធបាល់ទាត់អេក្វាឌ័រ ពិន័យកីឡាករម្នាក់មិនឱ្យពាក់ព័ន្ធនឹងបាល់ទាត់រយៈពេល ៨ឆ្នាំ ក្រោយគប់ដុំថ្មត្រូវជំនួយការអាជ្ញាកណ្ដាល

សហព័ន្ធបាល់ទាត់អេក្វាឌ័រ (FEF) បានសម្រេចដាក់បម្រាមរយៈពេល ៨ឆ្នាំ លើកីឡាករ Jhon Perlaza បន្ទាប់ពីរូបគេបានគប់ដុំថ្មទៅលើទីលាន ហើយត្រូវចំជំនួយការអាជ្ញាកណ្ដាលម្នាក់ អំឡុងការប្រកួតបាល់ទាត់លីគលំដាប់ទី៣ កាលពីខែមុន។ ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅនាទីទី៩៦ ក្នុងការប្រកួតរវាងក្រុម Club Ciudad ... Read More »

Pochettino គ្មានពេលសម្រាក ខណៈយុគសម័យថ្មីនៅ Manchester United ចាប់ផ្តើម

លោក Mauricio Pochettino ស្ទើរតែមិនមានពេលសម្រាកពីការធ្វើដំណើរឆ្លងទ្វីបឡើយ ខណៈលោកចាប់ផ្តើមការងារថ្មីក្នុងនាមជាគ្រូបង្វឹកក្រុម Manchester United ដោយដឹងយ៉ាងច្បាស់ថា ក្លិបកំពុងជួបការលំបាក ហើយមិនមានពេលវេលាច្រើនសម្រាប់ការសម្របខ្លួននោះទេ។ លោក Pochettino អាចមានហេតុផលសមស្របក្នុងការសម្រាកពីការនឿយហត់ និងបញ្ហាផ្លាស់ប្តូរតំបន់ពេលវេលា បន្ទាប់ពីការធ្វើដំណើរពីសហរដ្ឋអាមេរិក ... Read More »

យុវជនម្នាក់បើកម៉ូតូហុងដាឌ្រីមបើកឆ្លងផ្លូវក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក Jeep រងរបួសធ្ងន់

ភ្នំពេញ៖ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ខណៈយុវជនម្នាក់បានរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗនៅពេលដែលរូបគេបើកម៉ូតូហុងដាឌ្រីម១គ្រឿងក្នុងល្បឿនលឿនឆ្លងផ្លូវហើយជ្រុលទៅបុករថយន្តសេ៊រីទំនើបម៉ាក Jeep ពេញទំហឹង។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង៥០នាទីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវសម្ដេចជា ស៊ីម ត្រង់ចំណុចផ្សារឡាន ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ... Read More »

កម្លាំងគណៈបញ្ជាការឯកភាពខេត្ត ធ្វើការស្រាវជ្រាវ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធករណីឆបោកតាមបច្ចេកវិទ្យា (Online Scam) សរុបចំនួន ២ ទីតាំង និងធ្វើរដ្ឋបាលចំហឃាត់ជនសង្ស័យសរុបទាំង ៧ នាក់ (ស្រី ២ នាក់)នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្ត ធ្វើការស្រាវជ្រាវ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធករណីឆបោកតាមបច្ចេកវិទ្យា (Online Scam) សរុបចំនួន ២ ទីតាំង និងធ្វើរដ្ឋបាលចំហឃាត់ជនសង្ស័យសរុបទាំង ៧ នាក់ (ស្រី ២ នាក់)នៅក្រុងបាវិត។ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយលួចទូរស័ព្ទកម្មការិនី២នាក់ និងទាមទារឱ្យដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ទូរស័ព្ទវិញ

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ បានធ្វេីសកម្មភាពលួចយកទូរស័ព្ទដៃចំនួន២គ្រឿង ពីនារីកម្មការិនីរោងចក្រចំនួន២នាក់ ហើយថែមទាំងបានទាមទារឱ្យម្ចាស់ទូរស័ព្ទដោះសម្លៀកបំពាក់ ដើម្បីបង្ហាញអវយវៈរាងកាយតាមរយៈឆាតហ្វេសប៊ុក ជាថ្នូរនឹងការប្រគល់ទូរសព្ទត្រឡប់មកវិញ តែត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ ឃាត់ខ្លួន ។  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣ ទាបភ្លឺ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ... Read More »

យុវជនជាសិស្សសាលាម្នាក់ជិះម៉ូតូវ៉ាជែងដួលចូលក្រោមរថយន្តធុនធំកិនស្លាប់ភ្លាមៗ(មានវីដេអូ)

ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូបំណងវ៉ាជែងរថយន្តធុនធំ២គ្រឿងតែជ្រុលដួលចូលក្រោមកង់រថយន្តមួយគ្រឿងបណ្តាលឲ្យកិនបែកក្បាលស្លាប់ភ្លាមៗ។  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៤រសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ៤ ភូមិត្រពាំងស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភំ្នពេញ ។  តាមប្រភពព័ត៌មានបានឲ្យដឹងថា ... Read More »

ចិន សហរដ្ឋអាមេរិក និងរុស្ស៊ី ចេញ «សេចក្តីប្រកាសសន្តិភាព» បន្ទាប់ពីកិច្ចប្រជុំកំពូលត្រីភាគី

យោងតាម «សេចក្តីប្រកាសសន្តិភាព» មេដឹកនាំទាំងបី ចិន សហរដ្ឋអាមេរិក និងរុស្ស៊ី បានប្រកាសពីចេតនារបស់ពួកគេក្នុងការបង្កើនការផ្គត់ផ្គង់ផលិតផលប្រេងចម្រាញ់ និងធ្វើកិច្ចសន្ទនាស្តីពីការកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ និងទប់ស្កាត់ការរីកសាយភាយនុយក្លេអ៊ែរ។ នៅថ្ងៃទី១៩ ខែវិច្ឆិកា ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានរាយការណ៍ថា ចិន សហរដ្ឋអាមេរិក ... Read More »

អតីតស្ត្រីទីមួយកូរ៉េខាងត្បូងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ

អតីតស្ត្រីទីមួយកូរ៉េខាងត្បូងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥០ លានវ៉ុន ពីបទរៀបចំតម្លៃភាគហ៊ុន និងទទួលអំណោយដ៏មានតម្លៃ។ យោងតាម Yonhap តុលាការកំពូលកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃទី ១៩ ខែវិច្ឆិកាថា ខ្លួនមិនបានរកឃើញកំហុសនៅក្នុងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ទេ ហើយបានបដិសេធបណ្តឹងឧទ្ធរណ៍របស់អតីតស្ត្រីទីមួយ ... Read More »

ផ្លូវ-លូ និងបរិស្ថាន នៅតែជាសំណើចម្បងរបស់ពលរដ្ឋខណ្ឌពោធិ៍សែនជ័យ ក្នុងវេទិកាសាធារណៈថ្នាក់រាជធានី 

ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានលើកជាសំណួរ សំណូមពរ និងសំណើជា ផ្លូវ-លូ និងបរិស្ថាន ដែលក្នុងនោះមានសំណើផ្ទាល់មាត់ចំនួន១៦ និងសំណើ-សំណូមពរជាលាយលក្ខណ៍អក្សរចំនួន៧៣ ស្មើនឹង២៤ បញ្ហា។ តួលេខនេះបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ... Read More »

នគរបាលស្រុកបរសេដ្ឋឃាត់ខ្លួនក្មេងទំនើងពីរនាក់ជិះម៉ូតូបង្ហោះលើផ្លូវសាធារណៈ

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវេលាម៉ោង១៥:២០ នាទី ចំណុចលើផ្លូវកៅស៊ូស្ពានទំនប់អូរធំ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នគរបាលមានសមត្ថកិច្ចបង្ក្រាបក្មេងទំនើបពីរនាក់ជិះម៉ូតូបង្ហោះលើផ្លូវសាធារណៈ។ ប្រភពបានឱ្យដឹងថាដោយមានប្រជាពលរដ្ឋរាយការណ៍ពីសកម្មភាពក្រុមក្មេងទំនើងប្រមូលផ្តុំ និងធ្វើសកម្មភាពបង្ហោះម៉ូតូជាញឹកញាប់ កំលាំងប៉ុស្តិ៍ទួលសាលាបានចេញល្បាតតាមដងផ្លូវងាយរងគ្រោះ។ ពេលកំពុងល្បាតបានប្រទះឃើញ ពីសកម្មភាពក្រុមក្មេង០១ ... Read More »

នគរបាលក្រុងបាវិត បង្ក្រាបករណីចោរកម្ម ចំនួនបីលើក លើកទី១ជាករណី លួចមានស្ថានទម្ងន់ទោស  (លូចគាស់ទូ ATM ) ឃាត់ខ្លួនជនសង្ស័យសរុប៤នាក់

ខេត្តស្វាយរៀង៖ នគរបាលក្រុងបាវិត បង្ក្រាបករណីចោរកម្ម ចំនួនបីលើក លើកទី១ជាករណី លួចមានស្ថានទម្ងន់ទោស  (លូចគាស់ទូ ATM )ឃាត់ខ្លួនជនសង្ស័យសរុប៤នាក់។ យោងតាមនគរបាលក្រុងបានអោយដឹងថា ក្រោមការដឹកនាំរបស់ លោកវរៈសេនីយ៍ឯកសំ សំអុល អធិការនគរបាលក្រុងបាវិត និងមានការចង្អុលជំនាញបន្ថែម ... Read More »

លោក Xi Jinping ជួបសន្ទនាជាមួយលោកត្រាំប្រធានាធិបតីអាមេរិក

ប្រទេសចិន ៖ រសៀលថ្ងៃទី១៩ ខែវិច្ឆិកា លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកត្រាំប្រធានាធិបតីអាមេរិកដែលអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំAPECនៅក្រុងShenzhen។ លោក Xi Jinpingបានលើកឡើងថា ទំនាក់ទំនងរវាងចិននិងអាមេរិកមានស្ថិរភាពនិងមានភាពល្អប្រសើរជាទូទៅ បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងដាក់បញ្ចូលស្ថិរភាពនិងភាពប្រាកដប្រជាដល់ពិភពលោក។ខ្ញុំរំពឹងទុកធ្វើការជាមួយលោកប្រធានាធិបតី ដើម្បីបន្តដឹកនាំទិសដៅនៃទំនាក់ទំនងចិន-អាមេរិក និងធានាឱ្យនាវាដ៏ធំនេះបន្តដំណើរទៅមុខតាមផ្លូវនាវាចរណ៍ដ៏ត្រឹមត្រូវ។ លោកបានបន្តទៀតថា ... Read More »

កម្លាំងកងរាជអាវុធហត្ថស្រុករលាប្អៀរ សហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកទឹកផុសឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀន

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២៦ដោយបានការអនុញ្ញាតពី លោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងសម្របសម្រួលនីតិវិធីពីលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀន។ វេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី១៩ ... Read More »

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ ១- នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩លោកត្រាំនៅតែរំលឹកពីកច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៦ ខែតុលា ... Read More »

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់បង្កប់បទល្មើសឆបោកអនឡាញស្គេម (Online Scams) នៅហាង” ចាម៉ល ស៊ូភើ សប២៤” នៅខណ្ឌដូនពេញ 

ភ្នំពេញ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ... Read More »

ឃាត់ខ្លួនជនជាតិឡាវ ២នាក់ និងរឹបអូសគ្រឿងញៀនមួយចំនួនធំនៅក្រុងភ្នំពេញ ក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន

ភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងរាជធានីភ្នំពេញ ក្រោមការដឹកនាំសម្របសម្រួលដោយលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនឆ្លងដែន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត ... Read More »