ព័ត៌មានទាន់ហេតុការណ៍៖

អ្នកទេសចរណ៍ជិត១៤ម៉ឺននាក់ ទៅកំសាន្ដនៅតំបន់ទេសចរណ៍សៀមរាប នាបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ខេត្ដសៀមរាប ៖ ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ទៅកំសាន្ដនៅតំបន់ទេសចរណ៍ខេត្ដសៀមរាប នារដូវបុណ្យភ្ជុំបិណ្ឌនេះ មានចំនួនជិត១៤ម៉ឺននាក់ គឺកើនឡើងប្រមាណជាង១១% បើប្រៀបធៀបនៅឆ្នាំ២០១៥កន្លងទៅ ប៉ុន្ដែភ្ញៀវទេសចរណ៍ថា តម្លៃសេវាម្ហូបអាហារ មានតម្លៃខ្ពស់ ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប ថ្លែងនៅថ្ងៃទី០៣ខែតុលាឆ្នាំ២០១៦នេះថា ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៦នេះ នៅតំបន់ទេសចរណ៍ ខេត្ដសៀមរាប មានភ្ញៀវទេចរណ៍ជាតិ និងអន្ដរជាតិ ទៅទស្សនានៅតំបន់នោះជាង១៣ម៉ឺននាក់ ដែលក្នុងនោះអ្នកទេសចរណ៍ជាតិមានចំនួន១២ម៉ឺននាក់ ខណៈភ្ញៀវទេសចរណ៍អន្ដរជាតិមានចំនួនជាង១ម៉ឺននាក់(១៧,០៩១)។លោកថា បើធៀបនឹងឆ្នាំ២០១៥កន្លងមក ទាំងភ្ញៀវជាតិ និងអន្ដរជាតិ កើនឡើងជាង១១%។លោកបន្ដថា ការកើនឡើងនៃភ្ញៀវទេសចរណ៍នេះ ដោយសារទីតាំងកំសាន្ដនិមួយៗ រៀបចំបានល្អ និងមានស្ថេរភាពនយោបាយ គួបផ្សំនិងអាកាសធាតុអាកាសអំណោយផលល្អផងដែរ។លោកបន្ដថា៖នៅប្រាសាទបាកានក៍មានភ្ញៀវទៅច្រើននៅតាមកសិណ្សអង្គរក៍ច្រើននៅពេលរសៀលហើយភ្ញៀវពេលថ្ងៃគាត់រត់ទៅរករមណីដ្ឋានណាដែលមានទឹកលេងសម្រាប់ក្រុមគ្រួសារគាត់ដូចជានៅបារាយណ៍ត្រាវកុដ្ឋជាពិសេសនៅទំនប់ម្កាក់ជាទំនប់បង្ហាទឹកសម្រាប់ធ្វើស្រែប្រាំងយើងឃើញបងប្អូនយើងទៅច្រើនណាស់ ហើយកន្លែងហ្នឹងគួរឲ្យចាប់អាម្មណ៍។

លោក ង៉ូវ សេងកាក់ ឲ្យដឹងទៀតថា ដោយឡែកសេវាម្ហូបអាហារ និងទំនិញនៅតាមរមយណីយដ្ឋាននិមួយៗមិនមានការឡើងថ្លៃនោះទេ ប៉ុន្ដែលោកថា កន្លែងស្នាក់នៅមួយចំនួននៅតាមសណ្ឋាគារនិងផ្ទះសំណាក់ឡើងថ្លៃបន្ដិតបន្ទួច ដោយសារពួកគាត់ស្នាក់នៅក្នុងបន្ទប់លើសចំនួនកំណត់។លោកបន្ដថា នៅបារាយណ៍ទឹកថ្លាកន្លងមកម៉ាខ្ចុះអីហ្នឹងតែ៥០០០រអីទេតែយើងកំណត់ហើយបុណ្យឲ្យយកត្រឹមតែ១០០០០ម៉ឺនរៀល ហួសពី១ម៉ឺននោះគាត់ទទួលការពិន័យពីអ្នកគ្រប់គ្រងយើងហាមចឹងម៉ងអត់ឲ្យមានការឡើងថ្លៃអីទេ។ប៉ុន្ដែយើងនៅជួបបញ្ហាបរិស្ថានអីខ្លះដូចជានៅភ្នំគូលេនមួយថ្ងៃជាងមួយម៉ឺននាក់វាពិបាកដែរ ក្នុងការគ្រប់គ្រងចឹងយើងត្រូវការផ្សព្វផ្សាយបន្ថែមទៀត។

ប៉ុន្ដែទោះជាយ៉ាងណា ពលរដ្ឋនៅខេត្ដសៀមរាប ដែលដើរកំសាន្ដនានៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ឲ្យដឹងស្រដៀងគ្នា ដោយស។មិនបញ្ចេញឈ្មោះថា ម្ហូបអាហារ និងកន្លែងអង្គុយលេងនៅតំបន់ទេសចរណ៍មួយចំនួនក្នុងខេត្ដនេះ នៅតែមានតម្លៃខ្ពស់ជាងថ្ងៃធម្មតា ដែលថា តម្លៃមាន់ដុតមួយតម្លៃចាប់ពី៥ម៉ឺនរៀល ឡើងទៅ។អ្នកទេសចរណ៍ដដែលបន្ដថា ការតម្លើងថ្លៃនេះ វាជាទម្លាប់របស់អ្នកលក់ដូរនៅថ្ងៃបុណ្យជាតិធំៗ។ពួកគាត់បន្ថែមថា រមណីយដ្ឋានទាំងនោះដូចជានៅតំបន់រមណីយដ្ឋានត្រាវកុដ្ឋស្រុកប្រាសាទបាគង និងតំបន់ទេសចរណ៍ភ្នំក្រោមផងដែរ។ពួកគេបន្ថែមថា៖មានទូទៅតម្លៃ៥ម៉ឺន ប៉ុន្ដែយកក្យុសថែម។តម្លៃហ្នឹងរាងខ្ពស់ដែរសម្រាប់ជីវភាពដូចយើងប៉ុន្ដែអាងថាយូៗភ្ជុំម្ដង យើងស្ងៀមទៅប៉ុន្ដែបើឲ្យរាល់ថ្ងៃរៀងថ្លៃដែរ។មាន់ដុតមួយថ្លៃ៥ម៉ឺនរៀលហើយបុកក្ដាមសណ្ដែកគួរមួយម៉ឺនប្រាំសរុបអស់៨៩០០០រ) ៕ ជានិរន្ដរ៍

44 d3


ចែករំលែក៖