ព័ត៌មានទាន់ហេតុការណ៍៖

កុងត្រូលជជុះច្រករបៀងព្រៃយាយ បើកដៃឲ្យឈ្មួញដឹកទំនិញគេចពន្ធឆ្លងដែនផ្គើនប្រសាសន៍សម្តេចក្រឡាហោម

ចែករំលែក៖

ខេត្តស្វាយរៀង៖ កុងត្រូលជជុះ៣កន្លែងស្ថិតនៅច្រករបៀងព្រៃយាយ បើកដៃឲ្យឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនចេញចូលតាមច្រករបៀងផ្គើននឹងសារាចរណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។

បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅចំណុចកែងផ្លូវចូលវត្ត ព្រៃយាយ (ហៅវត្តលោកយាយដូន)ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត បានដាក់កុងត្រូលជជុះ ចំនួន៣កន្លែង មាន៣ស្ថាប័ន គឺ៖ ១-ភាស៊ីខេត្ត ក៏ប៉ុន្តែមន្រ្តីនគរបាលម្នាក់ បានបង្ហើបឲ្យដឹងថា មិនមែនភាស៊ីខេត្តទេ គឺភាស៊ីរបស់លោកស្រីដ៏មានឥទ្ធិពលម្នាក់ នៅក្រុងបាវិត បានដាក់កុងត្រូលទារភាស៊ី ពីអ្នករត់ពន្ធ និងប្រជាពលរដ្ឋរកស៊ីឆ្លងកាត់ផ្លូវ ច្រកព្រៃយាយ នេះដុះស្លែ រាប់ឆ្នាំមកហើយ។ ២- ទាហានវរៈការពារព្រំដែនលេខ២០១ នៃប្រតិបត្តិការសឹករងខេត្តស្វាយរៀង និង៣-នគបាលវរៈការពារព្រំដែនលេខ៦០៩ ។

ប្រភពដដែលបន្តទៀតថា ច្រកមួយនេះ គឺគេគ្រាន់តែហៅថា ច្រករបៀងតាមគ្នាតែប៉ុណ្ណោះ ដោយច្រកនេះ ជាច្រកផ្លូវមួយដែលគេបើកសម្រាប់ឲ្យឈ្មួញឆ្លងដែនចេញ ចូលប្រទេសវៀតណាមរកស៊ីរត់ពន្ធ ហើយសមត្ថកិច្ចឃុបឃិតគ្នា ដាក់កុងត្រូលជជុះ ដើម្បី បង់ភាស៊ី ឬបង់ប្រាក់ដាក់ហោប៉ៅ ធ្វើមានបានតែប៉ុណ្ណោះ ។

ច្រកមួយនេះ មានជនជាតិវៀតណាមចូលមកលេងល្បែងក្នុងកាស៊ីណូ ក្នុងមនុស្សម្នាក់ ត្រូវបង់ឲ្យនគរបាលវរៈការពារព្រំដែន១ម៉ឺនដុង ទាហាន១ម៉ឺនដុង និងភាស៊ី១ម៉ឺនដុង។

ចំពោះទំនិញ គឺយកតាមមុខទំនិញក្នុងមួយម៉ូតូចាប់ពី២ម៉ឺនដុង ដល់១សែនដុង ។

ប្រភពដដែលបន្តទៀតថា ទំនិញដែលឈ្មួញនាំពីប្រទេសវៀតណាមចូលមកតាមច្រកមួយនេះ(ក្រុងបាវិត )គឺមាន៖ បន្លែ បង្កា ត្រី សាច់ជ្រូក ពោះជ្រូក ពោះគោ គ្រឿងក្នុងមាន់ ទា ពងទា ពងមាន់ មី ទឹក ក្រូច និងស្រាបៀរដែលជិតផុតសុពលភាពប្រើប្រាស់ ។

ការនាំទំនិញចេញពីប្រទេសខ្មែរចូលទៅវៀតណាមវិញ គឺស្ករស និងបារី សុទ្ធតែគេចពន្ធ មិនដែលឃើញមានស្ថាប័នដែលពាក់ពន្ធ័មកពិនិត្យ ឬបង់ពន្ធនោះទេ ។

ដូច្នេះហើយ វាពិតជាធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាព ម្ហូបអាហារ និងមានការព្រួយបារម្ភយ៉ាងខ្លាំងបញ្ហាសុខភាពប្រជាពលរដ្ឋ ដែលខ្វះការត្រួតពិនិត្យទំនិញពីស្ថាបន័ជំនាញមាន បន្លែ បង្កា ដែលមានសារធាតុគីមី និងត្រី សាច់ជ្រូក ពោះគោ ពោះជ្រូក គ្រឿងក្នុងមាន់ ទា និងជាពិសេសធ្វើឲ្យបាត់បង់ចំណូលថវិការដ្ឋជាច្រើន គួរតែអាជ្ញាធរមានវិធានការទប់ស្កាត់បញ្ហាខាងលើនេះផងដែរ ។

ចំពោះកុងត្រូលជជុះទាំង៣ស្ថាប័ននេះ មិនអាចសុំការបំភ្លឺបានទេ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ខណៈសមត្ថកិច្ចម្នាក់បានឆ្លើយប្រាប់ថា ពួកគេរកចំណូលដោះស្រាយក្នុងអង្គភាពតែប៉ុណ្ណោះ ៕ យឹម សុថាន

ae (5) ae ae (1) ae (2) ae (3) ae (4)


ចែករំលែក៖