ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវមួយក្រុមយកដបស្រាវាយក្បាលយុវជនម្នាក់បែកហូរឈាមស្រោចខ្លួនចោទថាឆាតជេរប្រពន្ធគេ

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសបែកក្បាល ឈាមហូរស្រោចខ្លួន បន្ទាប់ពីរូបគេ និងមិត្តភក្តិមានគ្នា៥នាក់ ចេញពីរាំលេងក្នុងក្លឹប ហើយត្រូវក្រុមក្មេងស្ទាវមួយក្រុមជាង១០នាក់ មកព្រួតវាយដោយចោទថា យក​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឆាត​ជេរ​ប្រពន្ធ​របស់​គេ បង្ក​ឲ្យ​មានកា​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​នឹង​១០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៨ នៅ​មុខ​ក្លិប​មិត​ណាយ ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ ឆាយ រត​នះ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ ស្នាក់​នៅ​បុរី​ពិភព​ថ្មី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​៨ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បាន​នាំ​គ្នា ចូល​ក្លិប​មាន​គ្នា​៥​នាក់​ប្រុស​៣​នាក់​ស្រី​២​នាក់ ខណៈ​ចូល​ទៅ​ផឹកស៊ី និង​រាំ​លេង​បាន​ជាង​១​ម៉ោង ​ហើយ​មិត្តភក្តិ​ប្រុស​២​នាក់​បាន​ចេញ​ទៅ​ផ្ទះ​មុន​បាត់​បន្ទាប់​មក ស្រាប់តែ​មាន​ជនសង្ស័យ​មាន​គ្នា​ជាង​១០​នាក់​ បាន​ហៅ​រូប​គាត់​មក​សួរនាំ​នៅ​ក្រៅ​ក្លិប​ដោយ​សួ​រថា «Facebook អា​ខោ​ន​លោក​ឯង​ ម្តេច​បាន​មាន​ស្រី​ឆាត​មក​ជេរ​ប្រពន្ធ​របស់​អញ​» បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ឆ្លើយ​តប​ថា «​ទេ​ខ្ញុំ​មិនដឹង​ទេ ព្រោះ​ទូរស័ព្ទ​ខ្ញុំ​បាន​លក់​ឲ្យ​គេ​បាត់​ហើយ ទូរស័ព្ទ​ខ្ញុំ​មិន​ទាន់​ទិញ​ទេ កុំ​ចេះ​តែ​ចោទ​ពេក​» ។

បន្ទាប់​មក​ ជនសង្ស័យ​បាន​នាំ​បក្ខពួក​ជា​ច្រើន​នាក់​យក​ដប​ស្រា​មក​វាយ​ចំ​ក្បាល​ផ្នែក​ខាងក្រោយ​បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន រីឯ​ជន​បង្ក​បាន​រត់​ចូល​ក្លិប​វិញ​បាត់​បន្ទាប់​មក​ជន​រង​គ្រោះ​ត្រូវ​បាន​មិត្តភក្ដិ​នាំ​ជន​រង​គ្រោះ​ខាងលើ​នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ហើយ​សមត្ថកិច្ច​បាន​ពិនិត្យ​នៅ​កន្លែង​កើត​ហេតុតែ​មិនឃើញ​ជនសង្ស័យ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បន្ទាប់​ពី​ព្យាបាល​របួស ​ហើយ​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​១​ដើម្បីងាយស្រួលសមត្ថកិច្ច​ស្រាវជ្រាវតាមចាប់យកមកដាក់ទោសតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖