ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Adidas នឹងលក់ស្បែកជើងជាច្រើនដែលលាយជាមួយនឹងសំរាមសមុទ្រ

ចែករំលែក៖

ដើម្បីអបអរការប្រារព្ធទិវា Earth Day នៅឆាប់នេះ Adidas បានដាក់បង្ហាញការសហការមួយផ្សេងទៀតជាមួយនឹង Parley ជាអង្គការមួយដែលផ្តោតលើការការពារមហាសមុទ្រពីការបំពុល។ មានរួមបញ្ចូលម៉ូដែលថ្មីចំនួនបីនៃស្បែកជើងប្រភេទ flagship running ដូចជា original Ultra Boost Ultra Boost Uncaged និង Ultra Boost X ទាំងអស់នេះរចនាម៉ូតជាប្រភេទក្រណាត់ចាក់ ដែលធ្វើពីកំទេចកំទីប្លាស្ទិចសមុទ្រសឹងតែ 95% ។

ក្រុមហ៊ុន Adidas បាននិយាយថាប្រហែល 11 ដបប្លាស្ទិចត្រូវបានគេប្រើសម្រាប់ផលិតស្បែកជើងបាន1គូ ដែលជាផ្នែកមួយនៃការព្រមព្រៀងរួមគ្នាដើម្បីនិរន្តរភាពរបស់ក្រុមហ៊ុន។ ពេលនេះក្រុមហ៊ុន Adidas បានគ្រោងនឹងផលិតយ៉ាងហោចណាស់មួយលានគូជាមួយនឹង 3ម៉ូតនេះ នៅចុងឆ្នាំ 2017 ។

លើសពីនេះទៀតក្រុមហ៊ុនសំលៀកបំពាក់កីឡាដ៏ធំមួយ បានប្រកាសថាបានសហការជាមួយនឹង Major League Soccer លើពពួកអាវចាក់ដៃខ្លីដែលត្រូវបានបង្កើតឡើងចេញពី Parley Ocean ប្លាស្ទិច។ តែវាគួរអោយស្ដាយត្រង់ថឋ ផលិតផលទាំងនេះនឹងមិនអាចមានអោយចែកចាយអោយប្រើជាសាធារណៈទេ។ សម្រាប់ការរចនាម៉ូដ UltraBoost ថ្មីរបស់ក្រុមហ៊ុន Adidas កំពុងមានគំរោងចែកចាយនៅគ្រប់ហាង Adidas និង នៅគេហទំព័ររបស់ខ្លួននៅថ្ងៃទី 10 ខែឧសភាក្នុងតំលៃ 200 $ ក្នុងមួយគូ ៕ ហេង លក្ខិណា


ចែករំលែក៖