ព័ត៌មានទាន់ហេតុការណ៍៖

ខ្ញុំស្រវឹង ខ្ញុំខ្លាំង ខ្ញុំស្វាង ខ្ញុំស្លូត៖ បុរសម្នាក់ស្រវឹងស្រាជេរនគរបាលកប់ៗមាត់ (មានវីដេអូ)

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសវ័យជាង៦០ឆ្នាំម្នាក់ ផឹកស៊ីស្រវឹងជោជាំទាំងព្រឹក ហើយបានជេរប្រមាថសមត្ថកិច្ចនគរបាលចរាចរណ៍ឡើងបែកផ្សែង ត្រូវបានឃាត់ទុក លុះពេលស្វាងពីស្រវឹងវិញ ទើបសមត្ថកិច្ចឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ។

លោក វេរសេនីយ៍ត្រី នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងនគរបាលចរាចរណ៍ស្រុក បានឈរជើង នៅគោលដៅ ត្រង់ចំណុចលើកំណាត់ផ្លូវកៅស៊ូ ពីស្រុកបាកាន ទៅស្រុកភ្នំក្រវាញ ស្ថិតក្នុងភូមិ-ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។

លោកវេរសេនីយ៍ត្រីបន្តថា ខណៈកម្លាំងសមត្ថកិច្ចរបស់លោកកំពុងអនុវត្តការងារ ក៏បានជួបប្រទះបុរសម្នាក់ធ្វើដំណើរដោយម៉ូតូ១គ្រឿងក្នុងទិសដៅពីជើងទៅត្បូងទាំងខ្លួនស្រវឹងជោក គ្រានោះកម្លាំងបានឃាត់ និងបានដកកូនសោម៉ូតូគាត់ទុក ខណៈឃើញគាត់កំពុងឈរស្ទើរមិនជាប់ និងមួកសុវត្ថិភាព ក៏មិនពាក់ ប៉ុន្តែ គាត់មិនត្រឹមតែមិនសហការជាមួយសមត្តត្ថកិច្ចនោះទេ ថែមទាំងយកអំណាចបក្សមកប្រើទាំងខ្លួនស្រវឹងស្ទើរបាត់បង់ស្មារតី ហើយបានជេរបញ្ចោឌៀលត្មះប្រមាថសព្វសារពើមកលើសមត្ថកិច្ច ទើបកម្លាំងគោលដៅបានរាយការណ៍ និងសុំគោលការណ៍ មកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តដើម្បីឃាត់ខ្លួនគាត់យកមកអធិការដ្ឋានសិន ។

លោកបន្តទៀតថា បុរសស្រវឹងជោកត្រូវបានឃាត់ឈ្មោះ ថាន់ ហៀម អាយុ ៦១ឆ្នាំ រស់នៅភូមិក្តីស្នួល ឃុំត្រពាំងជង ស្រុកបាកាន  ហើយក្រោយពីឃាត់ខ្លួនគាត់នៅអធិការដ្ឋាននគរបាលស្រុកអស់ប៉ុន្មានម៉ោង ក្រោយមក គាត់ស្វាងស្រវឹ ងទើបធ្វើកំណត់ហេតុអប់រំ ព្រោះគាត់បានបំពាន០៣ចំណុច ទី១ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ទី២ បើកបរមិនពាក់មួកសុវត្តិភាព និងទី៣ ជេរប្រមាថដល់កងកម្លាំងនគរបាល  (គាត់បានសន្យាទទួលកំហុសទាំង០៣ចំណុចខាងលើ) ធានាមិនឲ្យមានលើកក្រោយៗ បើមានសូមសមត្ថកិច្ចអនុវត្តច្បាប់ចុះ ៕ ប៉ឹម ពិន

[fbvideo link=”https://www.facebook.com/Nokorwatnews/videos/1170003153022121/” width=”600″ height=”400″ onlyvideo=”1″]

 

ses-2 ses-1 ses ses-3


ចែករំលែក៖