ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនចោរឆក់២នាក់បងប្អូនបង្កើត បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីអ្នកដំណើរ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ បងប្អូនបង្កើត២នាក់បានបែកគំនិតធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់ ខណៈស្រ្តីរងគ្រោះកំពុងធ្វើដំណើរជិះម៉ូតូតាមផ្លូវតែម្នាក់ឯង កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិកប្បាស ឃុំខ្វិតធំស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង២ ១-ឈ្មោះរុន រិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ ២-ឈ្មោះរុន រ៉ូ ភេទប្រុស អាយុ២១ឆ្នាំ ។ អ្នកទាំង២ជាបងប្អូនបង្កើតនឹងគ្នា រស់នៅភូមិល្ពាក ឃុំស្រកស្រុកកំពង់សៀម ខេត្តកំពង់ចាម រួមជាមួយម៉ូតូសេ១២៥ ១គ្រឿង ជាមធ្យោបាយជិះធ្វើធ្វើសកម្មភាពឆក់កាបូប ។ ចណែកស្រ្តីជនរងគ្រោះឈ្មោះងឿន ណារី អាយុ២៩ឆ្នាំ នៅភូមិសេនសុនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

សមត្ថកិច្ចបន្តថា ស្រ្តីរងគ្រោះជិះម៉ូតូម៉ាកសេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ម្នាក់ឯងមកយកសម្ភារ:ពីម្ដាយឈ្មោះរិត នៅភូមិបារាយណ៍ ឃុំខ្វិតធំ ស្រុកព្រៃឈរ ដើម្បីយកផ្ញើឲ្យឈ្មោះរិត នៅប្រទេសកូរ៉េ ។

ក្រោយពីទទួលពត៌មានខាងលើនេះបានភ្លាមកម្លាំងអធិការដ្ឋានស្រុកព្រៃឈរដឹកនាំដោយលោកវរសេនីយ៍ឯកកែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរបើកកិច្ចប្រតិបត្តិការតាមប្រម៉ាញ់ជនសង្ស័យទាំង០២នាក់ខាងលើនេះរហូតដល់ចំណុចភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរបង្រ្កាបបានរួមមាន ជនសង្ស័យទាំង០២នាក់ខាងលើនេះ ។

វត្ថតាងរឹបអូសបានរួមមាន៖ កាបូបស្ពាយធំចំនួន០១ក្នុងនោះមាន ៖ អត្តសញ្ញាណប័ណ្ណ១ ទូរសព្ទ័១គ្រឿង លុយដុល្លារ១០០ សែក១សន្លឹក សៀវភៅធនាគា២ក្បាល កាបូបដៃតូច១ , ចិញ្ជៀនស្លាកទីន០១វង់ និងសម្ភារ:មួយចំនួនជារបស់ជនរងគ្រោះ និងម៉ូតូសេ១២៥ ពណ៌ខ្មៅសេរី២០១៣ ០១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1BU0288 លេខតួ និងម៉ាស៊ីន8849524 លុយ៦១០០ រៀល . ការបូបដៃ ០១ .ការបូបស្ពាយ ០១.ទូរស័ព្ទ០១ វ៉ែនតា០១ ដែកកេស០១ កន្រ្ទៃកាតកញ្ចក់០១ អត្តសញ្ញាណប័ណ្ណ ០១ សន្លឹក. ឆ្នាំងសាកទូរស័ព្ទ០១. កាំបិតជំពុះទង់ ០១ ទុលឡឺវិស ០១ .សោរខ្សៀរលេខដប់ ០១ ជាវត្ថុតាងរបស់ជនសង្ស័យ ។

ជនសង្ស័យខាងលើ ជំនាញបាននាំមកអធិការដ្ឋាន ដើម្បីសាកសួរកសាងសំណុំរឿងតាមនីតិវិធី ៕ វណ្ណះ


ចែករំលែក៖