ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបាន៣នាក់ជាមួយនឹងថ្នាំញៀន២កញ្ចប់តូចនៅកន្លែងផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សំរោងឃាត់ខ្លួនបានភ្លាមៗជាក់ស្តែង ជាមួយនឹងវត្ថុតាងប្រភេទម្សៅសក្រាមសថ្លានៅកន្លែងផ្សេងគ្នា។

ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះ គឺទី១ ឃាត់នៅទីតាំងចំណុច ត្រង់ចំណុចផ្លូវ151 ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ០៤និង ១៥នាទី លើកទី២នៅ នៅចំណុចមុខការដ្ឋានកម្ពុបូរីភូមិផ្សារលិច, សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ វេលាម៉ោង១០ និង ១៥ យប់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៧។

សមត្ថកិច្ចបានឱយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទី ១មានឈ្មោះ ពយ គន្ធា ភេទប្រុស អាយុ36ឆ្នំា មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជនសង្ស័យទី២ ឈ្មោះ អំ អឿន ភេទប្រុស អាយុ៣២ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅក្នុងការដ្ឋានកម្ពុបូរីនិងទី៣ ឈ្មោះជួន ឈុនឡេង ភេទប្រុសអាយុ២០ឆ្នាំមុខរបរសំណង់ស្នាក់នៅក្នុងកម្ពុបូរី។

សមត្ថកិច្ចបញ្ជាក់ថា មុននិងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣ គឺកម្លាំងធ្វើការដកហូតបានម៉ូតូចំនួន១គ្រឿងម៉ាក KYMCO ពណ៍ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1C-.6621និងសារធាតុញៀនប្រភេទក្រាមសថ្លាចំនួន២កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងបញ្ជូនទៅការិយាលយ័ប្រឆំាងគ្រឿងញឿនកងរាជអាវុធហត្ថរាជធានីចាត់ការបន្ត និងជនសង្ស័ម្នាក់ទៀត បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់ ៕ ព្រែកជ័យ

se (1) se (2) se (3) se (4)


ចែករំលែក៖