ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសបើកឡានស្ទើរភ្លើងបុកម៉ូតូចតស្ងៀម ហើយបើករត់ ពលរដ្ឋផ្ទុះកំហឹងតាមទាន់ ខ្ទេចពីក្រោយ

ចែករំលែក៖

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីបុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រា បានបើកបរក្នុងល្បឿនលឿន បត់ពីស្តុបនាគវ័ន្តបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូហ្វីណូ១គ្រឿង ដែលកំពុងចតមុខផ្ទះ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ រួចជនជាតិចិនរូបនេះ មិនព្រមឈប់រថយន្តទទួលខុសត្រូវនោះទេ បែរជាព្យាយាមបើកគេចរហូត មកដល់ចំណុចផ្លូវលេខ១២៨(កម្ពុជាក្រោម) ចូលទៅចតចំណតរថយន្តមុខសណ្ឋាគារ ឡឺប្រេស៊ីដង់ធ្វើមិនដឹង ក៏ត្រូវប្រជាពលរដ្ឋ ដែលជិះម៉ូតូដេញតាម ខឹងយកដុំថ្មគប់បែកកញ្ចក់ក្រោយ រថយន្តបង្កតែម្តង ។

IMG_0706

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ២២១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូមួយគ្រឿងនៅមុខផ្ទះ ស្រាប់តែរថយន្តបង្កម៉ាក់ឡង់គ្រឺស័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2F-6716 បើកបរដោយបុរសជនជាតិចិន សង្ស័យស្រវឹងស្រា ដោយធ្វើដំណើរតាមផ្លូវលេខ២២១ ក៏ជ្រុលទៅបុកម៉ូតូហ្វីណូមួយគ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួចជនជាតិចិនរូបនេះមិនព្រមឈប់រថយន្តទទួលខុសត្រូវនោះទេ បែរជាព្យាយាមបើកគេចរហូត មកដល់ចំណុចផ្លូវលេខ១២៨ (កម្ពុជាក្រោម) ចូលទៅចតចំណតរថយន្តមុខសណ្ឋាគារ ឡឺប្រេស៊ីដង់ធ្វើមិនដឹង ក៏ត្រូវប្រជាពលរដ្ឋដែលជិះម៉ូតូដេញតាម ខឹងយកដុំថ្មគប់បែកកញ្ចក់ក្រោយ រថយន្តបង្កតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងវាស់វែងតាមជំនាញរួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីដោះស្រាយតាមក្រោយ ៕ ស តារា

 


ចែករំលែក៖