ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់លួចម៉ូតូសង់កូរេ៉ត្រូវម្ចាស់គេទាន់ដេញចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃទី១

ចែករំលែក៖

ភ្នំពេញ : បុរសលក់បបរបានចតមូ៉តូសង់កូរេ៉ ពណ៌ខ្មៅគ្មានស្លាកលេខ ហើយជនសង្ស័យឆ្លៀតឱកាសម្ចាស់ភ្លេចខ្លួន ហើយទុកសោមូ៉តូជាប់មូ៉តូក៏ឡើងជិះយកមូ៉តូបម្រុងគេចខ្លួនប្រហែល២០មែ៉ត្រ ត្រូវម្ចាស់ឃើញស្ទាក់ចាប់បាន និងនាំគ្នាថែមមួយដៃមួយជើងបែកមាត់ ទើបប្ដឹងសមត្ថកិច្ចអោយមកយកទៅបុ៉ស្តិ៍ កាលវេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ៩០B ផ្លូវ៣២៨ ក្រុម២១ ស្ថិតនៅភូមិ៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ខន ច័ន្ទពន្លឺ ភេទប្រុស អាយុ៣២ឆ្នាំ មុខបបរ ស្នាក់នៅផ្ទះលេខកើតហេតុខាងលើ បានប្រាប់សមត្ថកិច្ចពេលមកដាក់ពាក្យបណ្ដឹងថា ដោយមុនកើតហេតុ គាត់ចតមូ៉តូទុកចោលមុខផ្ទះ និងដាក់សោជាប់មូ៉តូ ដោយនឹកថា មូ៉តូវាចាស់ទៅហើយ មិនខ្លាចចោលួច តែក្រោយមកក៏គាត់រវល់ធ្វើការងារក្នុងផ្ទះ ស្រាប់តែលឺសូរសំឡេងមូ៉តូដូចជាមានគេជិះហើយក៏រត់ចេញមកក្រៅ ក៏ឃើញជនសង្ស័យលើជិះចេញពីមុខផ្ទះហើយក៏គាត់ស្រែកឆាឡាផ្អើលអោយគេជួយចាប់ហើយ ក៏គាត់រត់ដេញតាមពីក្រោយជនសង្ស័យបានប្រហែល២០មែ៉ត្រ ទើបចាប់បានហើយក៏មានប្រជាពលរដ្ឋផ្សេងទៀតវាយម្នាក់មួយដៃបែកមាត់ ក្រោយមកក៏ប្ដឹងសមត្ថកិច្ចអោយយកទៅបុ៉ស្តិ៍ដើម្បីចាត់ការតាមច្បាប់ ។

ជនសង្ស័យមានឈ្មោះ ម៉ង់ វិចិត្រ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានសារភាពខ្លួនពិតប្រាកដមែនដោយខ្លួនគ្មានលុយទិញថ្នាំញៀនជក់ ទើបចេះតែដើរតាមផ្លូវរហូតមកដល់ចំណុចកើតហេតុមានគេទុកមូ៉តូនៅមុខផ្ទះហើយមានសោជាប់ស្រាប់ហើយមើលឆ្វេងស្ដាំអត់មានមនុស្ស ក៏ឡើងបណ្ដើរមូ៉តូចេញពីមុខផ្ទះរួចកាច់សោមូ៉តូបញ្ឆេះមូ៉តូចេញតែម្ចាស់មូ៉តូឃើញដេញតាមចាប់ជាប់ចាប់ប្រគល់អោយសមត្ថកិច្ចតែម្ដង ៕ ស រស្មី


ចែករំលែក៖