ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះពាក្យសំដីក្នុងវង់បៀរ ជនសង្ស័យទាត់ផ្កាប់ចានមួយជើងចំជនរងគ្រោះដាច់គល់អណ្តាត ហូរឈាមជោកខ្លួនផ្អើលអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសធ្ងន់ដាច់គល់ អណ្តាត ហូរឈាមជោកខ្លួនបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ខណៈដែលមានជម្លោះពាក្យសំដីជាមួយជនសង្ស័យម្នាក់ ក្នុងវង់បៀរក្នុងពិធីឡើងផ្ទះ អ្នកភូមិជិតខាង ស្រាប់តែឡើងឈរទាត់បុរសរងគ្រោះចំថ្គាមយ៉ាងពេញទំហឹង ហើយរត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីយប់ថ្ងៃទី៨ ខែ ធ្នូ ឆ្នាំ ២០១៨ស្ថិតនៅក្នុងភូមិធំ ឃុំត្នោត ស្រុក កំពង់រោទ៏ ខេត្ត ស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាល ស្រុក បានឲ្យដឹងថា បុរសរងគ្រោះមាន ឈ្មោះសឿ សៅ អាយុ៣០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិធំ ឃុំ ត្នោត ស្រុក កំពង់រោទិ៍ ។

ចំណែកជនសង្ស័យ ដែលរត់គេចខ្លួនមានឈ្មោះឈ្មោះសាន់ ម៉ង់អាយុ៣០ ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រោក ឃុំ ត្នោត ស្រុក កំពង់រោទ៍ ខេត្ត ស្វាយរៀង ។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ទៀតថា មុនកើតហេតុគឺនៅផ្ទះឈ្មោះ ភ័ក្រ ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំខាងលើបានរៀបចំពិធីឡើងគេហដ្ឋានថ្មី នៅថ្ងៃស្អែកប៉ុន្តែពេលយប់ ដោយមានអ្នកភូមិជិតខាងអង្គុយលេងជជែកកំសាន្ត ហើយក្នុងពេលនោះក៏មានអ្នកខ្លះជុំគ្នាលេងបៀរទៀងលេន ដើម្បីកំដររោងផងដែរ ។

ប្រភពបន្តថា ខណៈកំពុងលេងនោះស្រាប់តែផ្ទុះមាត់ធំមាត់តូចដាក់គ្នាដោយបបានបង្កើតជម្លោះពាក្យសំដីជាមួយបុរសរងគ្រោះ និងជនសង្ស័យតឹងសសៃករបន្ទាប់មក ស្រាប់តែជនសង្ស័យក្រោកឡើង ក៏ទាត់ផ្កាប់ចានចំថ្គាមរបស់ជនរងគ្រោះកំពុងអង្គុយពេញទំហឹងបណ្ដាលឲ្យដាច់គល់ អណ្តាត ហូឈាមជោកខ្លួនបង្កការភ្ញាក់ផ្អើលដោយម្នាក់ៗ ដែលកំពុងអង្គុយលេងនោះ នាំគ្នាឃាត់ចេញ និងយកជនរងគ្រោះមកកាន់មន្ទីរពេទ្យ ខណៈជនសង្ស័យ ដែលជាអ្នកបង្កហេតុ ឃើញសភាពការណ៍មិនស្រួល ក៏រត់គេចខ្លួនភ្លាមៗតែម្ដង ។

បច្ចប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ តាមរកមុខសញ្ញាជនសង្ស័យដើម្បីអនុវត្តន៍តាមនិតិវិធីច្បាប់ឲ្យខាងតែបាន ៕ យឹម សុថាន


ចែករំលែក៖