ព័ត៌មានទាន់ហេតុការណ៍៖

ជិះគោយន្តទៅធ្វើចម្ការកិនលើមីនមួយគ្រាប់ផ្ទុះកក្រើកព្រៃរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តព្រះវិហារ៖ យ៉ាងហោចណាស់ មនុស្ស៣នាក់ បាន​រងរបួស​ធ្ងន់-​ស្រាល និង​គោយន្ត​កន្ត្រៃ១គ្រឿង ត្រូវ​ខូចខាត​ទាំងស្រុង ក្រោយ​ក្រោយបើកគោយន្តជាន់មីន ១គ្រាប់ ដែល​ស​ល់ពី​សម័យ​សង្គ្រាម បណ្តាលឲ្យផ្ទុះកក្រើកព្រៃ ។

ហេតុការណ៍នេះកើតឡើងកាលពី រសៀល ថ្ងៃ ពុធ ២ រោច ខែ ភទ្របទ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុច​វាល​ចៀស ស្ថិតក្នុង​ភូមិ​សែន​តេ​ជៈ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។

មន្ត្រីនគរបាល ស្រុកជាំក្សាន្ត បានឲ្យដឹងថា ជនរងគ្រោះ ទី១.ឈ្មោះ គឹម សុ​ភ័​ត្ត្រា ភេទ​ប្រុស អាយុ៣៣ឆ្នាំ, ទី២.ឈ្មោះ ទិ​ត រិទ្ធី ភេទ​ប្រុស អាយុ៤៣ឆ្នាំ និង​ទី៣.ឈ្មោះ ភឿន សុភាព ភេទ​ប្រុស អាយុ៣០ឆ្នាំ រស់នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ ហើយពី​រនាក់​ខាងលើ​នេះមកពី​ស្រុក​គូលែន ខេត្តព្រះវិហារ។ អ្នក​ទាំង៣ មក​ស្នាក់នៅ និង​រកស៊ី​នៅ​ចំណុច​ទីតាំង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។ ជនរងគ្រោះ​ទាំង៣ ត្រូវបាន​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក១៦មករា​ខេត្តព្រះវិហារ ដោយសាររងរបួសធ្ងន់ បន្ទាប់ពីពួកគាត់ ជិះគោយន្តទៅធ្វើចម្ការ ហើយកិនលើមីនមួយគ្រាប់បន្សល់ទុកពីសម័យ​សង្រ្គាមបណ្តាលឲ្យផ្ទុះកក្រើក ៕

 


ចែករំលែក៖