ព័ត៌មានទាន់ហេតុការណ៍៖

ជើងខ្លាំងប្រចាំភូមិមិត្តភាព២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបង្កហិង្សារដោតចេត្តនា

ចែករំលែក៖

ប៉ោយប៉ែត៖ ក្រុមបក្ខពួកជនសង្ស័យ២នាក់ ប្រចាំភូមិមិត្តភាព ដែលបង្កហិង្សាដោយចេត្តនា ត្រូវកម្លាំនគរបាលក្រុងឃាត់ខ្លួនសួរនាំនាវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១២ តុលា ២០១៨ ។

អំពើហិង្សាដោយចេតនា និងគិតទុកជាមុននេះ កើតឡើងនៅចំណុចមុខសាលាមនោរម្យអន្តរជាតិ ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយក្រុមស្ទាវ៣នាក់ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយដំបង និងកាំបិត បានធ្វើសកម្មភាពស្ទាក់ វាយឈ្មោះចៀម សុជា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត មុខរបរកម្មករចុងភៅដឹកបាយឲ្យចិន បណ្តាលឲ្យរបួសបែកក្បាល ហើយក្រោយពីធ្វើសកម្មភាព ពួកជនសង្ស័យនាំគ្នាគេចខ្លួន ។

ក្រោយកើតហេតុ មានឈ្មោះចាប ចៀន អាយុ៦០ឆ្នាំ ជាឪពុកជនរងគ្រោះ បានមកកាន់ប៉ុស្តិ៍ ដាក់ពាក្យប្តឹង និងឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរក អ្នកវាយកូនគាត់ ។

ក្រោយពីទទួលពាក្យបណ្ដឹង កម្លាំងសមត្ថកិច្ច បានស្រាវជ្រាវ និងចាប់បានជនសង្ស័យធ្វើសកុម្មភាពចំនួន២នាក់ មានឈ្មោះ ឡោះ សាអី អាយុ១៨ឆ្នាំភេទប្រុស ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ជាកម្មករ និងឈ្មោះយ៉ឹង យិន អាយុ១៦ឆ្នាំភេទប្រុស នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត មុខរបរកម្មករ នាំខ្លួនជនសង្ស័យទាំង២នាក់ យកមកសាកសួរ ។

ជនសង្ស័យទាំង២នាក់បានសារភាព និងទទួលស្គាល់ថា ខ្លួន និងបក្ខពួក បានធ្វើសកម្មភាពស្ទាក់ចាំវាយលើជនរងគ្រោះពិត ប្រាកដ ។ ជនសង្ស័យ​ឈ្មោះ ឡោះ សា​អី និយាយ​ថា តាម​ពិត​រឿង​រ៉ាង​ខាងលើ​ផ្តើម​ចេញពី​រឿង​បក​តែម​ម៉ូតូ កាលពី​ថ្ងៃមុន​រវល់​ធ្វើការ ​ស្រាប់តែ​មាន​គេ​លួច​បក​តែម​ម៉ូតូ​ ពេល​សួរនាំ​ឈ្មោះ ម៉ី ប្រាប់​ថា ជន​រង​គ្រោះ​ខាងលើ​ជា​អ្នក​បក​ហើយ​ថា កន្លង​មក ​ក៏​ធ្លាប់​មាន​ជម្លោះ​នៅ​កន្លែងធ្វើការ​ជុំ​គ្នា​ រវាង​ជន​រង​គ្រោះ នឹង​ឈ្មោះ ម៉ី នោះ​ផង​ដែរ ។ ​

​ឈ្មោះ ឡោះ សា​អី បន្ត​ទៀត​ថា នៅ​យប់​កើតហេតុ​ ខ្លួន​គ្រាន់តែ​ចង់​ចូល​ទៅ​សួរ​ជន​រង​គ្រោះ​ថា តើ​បាន​បក​តែម​ម៉ូតូ​មែន​ ឬទេ​ ដឹង​អី​ឈ្មោះ ម៉ី ទាញ់​ដំបង​វាយ​ជន​រង​គ្រោះ​ទៅ​វិញ ។ ​

​លោក​វរ​សេនី​យ៌៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា យោង​ចម្លើយ​សួរនាំ​ក្រោយ​ធ្វើ​កំណត់ហេតុ និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ហើយ​ជនសង្ស័យ​ម្នាក់​ទៀត​ ដែល​កំពុង​គេចខ្លួន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ផង​ដែរ ៕ វណ្ណា


ចែករំលែក៖