ព័ត៌មានទាន់ហេតុការណ៍៖

ដើរស្រែកឡូឡាអុកឡុកក្នុងភូមិ រំខានដល់សិទ្ធិិអ្នកដទៃមានអីនគរបាលប៉ុស្តិ៍រដ្ឋបាល ឃ្មួញឃាត់ខ្លួន ចុងក្រោយមានសារធាតុញៀនទៀត

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានដើរស្រែកឡូឡា អុកឡុកក្នុងភូមិធ្វើឲ្យរំខានដល់សិទ្ធិអ្នកដទៃសម្រាកមិនបាន ត្រូវប្រជាពលរដ្ឋក្នុងភូមិប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៩ និង៣០នាទី នៅចំណុចតាមផ្លូវលំ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

លោក ញាណ នន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញបានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ម៉ុន ម៉េត ភេទប្រុស អាយុ១៩ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

លោកនាយប៉ុស្តិ៍បានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លួន កម្លាំងប៉ុស្តិ៍របស់លោក បានទទួលព័ត៌មានពីប្រជាពលរដ្ឋថានៅចំណុចកើតហេតុខាងលើ មានជនសង្ស័យម្នាក់កំពុងស្រែកឡូឡាអុកឡុកក្នុងភូមិធ្វើឲ្យពួកគាត់មានការភ័យខ្លាច និងសម្រាកមិនបាន ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ ហើយបាននាំខ្លួនជនសង្ស័យយកមកសាកសួរត្រួតពិនត្យទឹកនោមឃើញមានសារធាតុញៀនហើយបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុងសីហា


ចែករំលែក៖