ព័ត៌មានទាន់ហេតុការណ៍៖

តុលាការកំពូល រក្សាទុកលោកគឹម សុខ ក្នុងពន្ធនាគារដដែល ហើយក៏មិនអនុញ្ញាតឲ្យដើមបណ្ដឹងតទល់ជាមួយជនត្រូវចោទដែរ

ចែករំលែក៖

ភ្នំពេញ៖ តុលាការកំពូល នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ សម្រេចរក្សាទុកលោកគឹម សុខ ក្នុងពន្ធនាគារដដែល ពោលគឺ មិនអនុញ្ញាតឲ្យនៅក្រៅឃុំបណ្តោះអាសន្ននោះទេ ។ ជាមួយគ្នានេះ តុលាការកំពូល ក៏សម្រេចមិនអនុញ្ញាតឲ្យដើមបណ្ដឹងជួបតទល់ជាមួយលោក គឹម សុខ តាមការស្នើសុំរបស់មេធាវីជនត្រូវចោទ ឡើយ ដោយសំអាងថា មិនសមហេតុផល ។

លោកមេធាវី គី តិច តំណាងដោយអាណត្តិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី អះអាងថា រឿងក្តីលោក គឹម សុខ ត្រូវបានបញ្ជូនដល់ដៃចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ហើយ រង់ចាំតែថ្ងៃបើកសវនាការប៉ុណ្ណោះ ។

សូមបញ្ជាក់ថា លោក គឹម សុខ ដែលអះអាងថា ខ្លួនជាអ្នកវិភាគនយោបាយ និងសង្គម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួន ក្រោមចោទប្រកាន់ពីបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ កាលពីខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ បន្ទាប់ពីមេធាវីរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ពាក្យបណ្តឹងមួយទៅតុលាការ។

ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងបន្ទាប់ពី លោក គឹម សុខ និយាយវាយប្រហារលើរាជរដ្ឋាភិបាល និងគណបក្សប្រជានកម្ពុជាថា ជាអ្នករៀបចំឃាតកម្មលើ លោក កែម ឡី តាមរយៈប្រព័ន្ធផ្សព្វផ្សាយ៕ ចេស្តា


ចែករំលែក៖