ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងឆេះផ្ទះមួយខ្នង និងខូចខាតសម្ភារមួយចំនួនធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១២ និង៥៨នាទី មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នង សង់អំពីថ្ម ទំហំ5×20 ម៉ែត្រ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ គឹម គង់ ភេទប្រុស អាយុ58ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ ។ ខូចខាតសម្ភារម៉ូតូចំនួន2គ្រឿង និងសម្ភារ:ផ្សេងៗមួយចំនួនទៀត ។ ប្រើប្រាស់ឡានទឹកមួយឡាន និង កម្លាំងសរុប35នាក់ ។ មូលហេតុ: បណ្តាលមកពីទុស្សេខ្សែភ្លើង ៕ ប៊ុនរិទ្ធី


ចែករំលែក៖