ព័ត៌មានទាន់ហេតុការណ៍៖

ទៅផឹកទឹកត្នោតជូរទាំងអស់គ្នា មកវិញព្រួតគ្នាចាក់បុរសម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ: ជនរងគ្រោះម្នាក់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឲ្យជួយរកយុត្តិធម៌ បន្ទាប់ពីជនសង្ស័យម្នាក់បង្ករបួសស្នាមចាក់រូបគាត់នឹងដែកឆាប កាលពីពេលយប់ថ្ងៃទី២៤ខែមីនាឆ្នាំ២០១៧ លុះព្រឹកឡើងម៉ោង៩ និង៤០នាទី ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ទើបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលក្រាំងធ្នង់ ខណ្ឌសែនសុខ ។

ជនរងគ្រោះ មានឈ្មោះ អង់ ណាត អាយុ២៤ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិតូច ឃុំត្រពាំងថ្កូវស្រុកឈូក ខេត្តកំពត។

ជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរស៣នាក់បាន បានទៅបបួល គាត់ទៅផឹកស៊ី នៅពេលដែលគាត់កំពុងនៅយាមការដ្ឋាននៅក្នុងភូមិវិមានទ្រង់។បន្ទាប់មកពួកគាត់ បានជិះម៉ូតូមួយគ្រឿង ជារបស់ជនសង្ស័យមកផឹកទឹកត្នោតជូរនៅតាមផ្លូវ បេតុង ភូមិវិមានទ្រង់ ត្រង់ចំណុផ្លូវបត់ចូលបុរីមហាសែនសុខ។ លុះផឹកស៊ីរួចហើយពួកគេក៏បបួលគាត់ជិះម៉ូតូទៅកន្លែងស្ងាត់មួយក្នុងចន្លោះម៉ោង៨ និង៣០នាទី យប់ដដែល ហើយមកដល់ពាក់កណ្តាលផ្លូវក៏ប្រាប់គាត់ថាចុះបត់ជើងតូចមួយភ្លែតតែពេលនោះ ស្រាប់តែពួកគេទាំង៣នាក់ បានធ្វើសកម្មភាពចាក់រូបគាត់នឹងដែកឆាបទាំងពីមុខទាំងពីក្រោយដោយមិនដឹង មូលហេតុក្នុងនោះ២នាក់ជាអ្នកចាប់ដៃគាត់ទាំងសងខាង ហើយម្នាក់ទៀតជាអ្នកយកដែកឆាបចាក់ បណ្តាលឲ្យគាត់មានស្នាមរបួសជាច្រើនកន្លែងហើយសន្លប់នៅក្បែរកន្លែងកើតហេតុតែម្តង។ ក្រោយហេតុរួចជនសង្ស័យបានគេខ្លួនបាត់អស់ទៅ ឯជនរងគ្រោះត្រូវសមត្ថកិច្ចមូលដ្ឋានដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។

លុះព្រឹកឡើងទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបានក្រាំងធ្នង់ ឲ្យជួយវែកមុខរកជនសង្ស័យចាបមកផ្តន្ទទោសតាមច្បាប់ឲ្យបាន៕ ប្រាថ្នា

ចាក់ថ្លាយពៀោះ១


ចែករំលែក៖