ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់ឃាត់ខ្លួនក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់ បន្ទាប់ពីបានប្រព្រឹត្តអំពើរំលោភមកលើក្មេងស្រីអាយុ១៣ឆ្នាំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ យុវជនម្នាក់ដែលត្រូវបានចោទប្រកាន់ជាប់ចោទពីបទរំលោភសេពសន្ធវៈ ដែលបានប្រព្រឹត្តកាលពីខែ ឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិឈើទាលទី២ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំកន្លងទៅ ត្រូវបាននគរបាលនគរបាល ស្រុកត្បូងឃ្មុំ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមជីលាំង ធ្វើការស្រាវជ្រាវចាប់ខ្លួនបាននៅត្រង់ចំណុចភូមិឈើទាលទី២ ឃុំពាមជីលាំង កាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ។

សមត្ថកិច្ចឲ្យដឹងថា សង្ស័យឈ្មោះ សេន អាតាំ ហៅ លីត អាយុ១៧ឆ្នាំ ជនជាតិឥស្លាម រស់នៅភូមិឈើទាលទី២ ឃុំ ពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ចំណែកឯក្មេងស្រីរងគ្រោះឈ្មោះ ម.ល.ស អាយុ១៣ឆ្នាំ ជនជាតិឥស្លាម រស់នៅភូមិ-ឃុំជាមួយគ្នា ។

បច្ចុប្បន្នជនសង្ស័យខាងលើបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់តាមនីតិវិធី ៕ វណ្ណៈ


ចែករំលែក៖