ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលអន្តោប្រវេសន៍ ឃាត់ខ្លួនជនជាតិវៀតណាម៥១នាក់ ក្នុង ឃ្លាំងអេតចាយសង្ស័យចូលមកធ្វើការនិងស្នាក់នៅខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិវៀតណាមចំនួន៥១នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួន បន្ទាប់ ពីសង្ស័យថាគ្មានសៀវភៅការងារ ចូលមកធ្វើការនិងស្នាក់នៅដោយខុស ច្បាប់ក្នុង ប្រទេសកម្ពុជា ។

ការឃាត់ខ្លួនជនជាតិវៀតណាមទាំង៥១នាក់នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដឹកនាំ បញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាន នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការនិងកម្លាំងនគរបាលមូលដ្ឋានខណ្ឌច្បារអំពៅ ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។ យុទ្ធនាការត្រួតពិនិត្យជនបរទេសអន្តោប្រវេសន៍ចូលមកស្នាក់នៅនិងធ្វើការងារខុសច្បាប់នេះបានធ្វើឡើង នៅចំណុចឃ្លាំងអេតចាយមួយកន្លែង ស្ថិតលើផ្លូវជាតិលេខ១ ក្នុង ភូមិបឹងឈូក សង្កាត់នរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួនជនជាតិវៀត ណាមទាំង៥១នាក់ ក្នុងនោះមានស្រី ១៤នាក់ សមត្ថកិច្ចត្រួតពិនិត្យឃើញ្ញអ្នកដែលមានឯកសារត្រឹមត្រូវ៣៦នាក់ ដោយឡែកអ្នកអត់ឯកសារមាន១៥ស្រី៤នាក់ត្រូវបានបញ្ជូនខ្លួនមកកាន់នាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបំពេញបែបបទតាមនីតិវិធីច្បាប់ សុំការសម្រេចពីក្រសួងមហាផ្ទៃបណ្តេញចេញទៅប្រទេសកំណើតវិញ ៕សណ្តោស

ចាប់យួនច្បារអំពៅ១១


ចែករំលែក៖