ព័ត៌មានទាន់ហេតុការណ៍៖

នាយ កុយ និង នាយ ក្រិន ជួបគ្រោះថ្នាក់ចរាចរណ៍ បើកឡានបែកកង់រេចង្កូតបុកដើមឈើ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៥និង៥០នាទីព្រឹក នៅលើផ្លូវលេខ ៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបែកកង់ រេទៅបុកដើមឈើ មួយកន្លែងនោះ ដែលយើងស្គាល់ថាជា នាយកុយ តារាកំប្លែង។

ប្រភពរាយការណ៍ថា រថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AR-9968 បើកបរដោយឈ្មោះ ជួង ជី(ហៅនាយកុយ) អាយុ ៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាតារាកំប្លែង (របួសកែងដៃស្តាំលក្ខណៈស្រាល) អ្នករួមដំណើរឈ្មោះ ទេស សុជន (នាយក្រឹន) ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅសង្កាត់កាកាប ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាតារាកំប្លែង(គ្មានរបួស) ។

ទិសដៅ រថយន្ត បើកបរពីខេត្តរតនគរី ទៅក្រុងភ្នំពេញ លុះមកដល់ចំណុចកើតហេតុ បែកកង់រេចង្កូត បុកដើមឈើដោយខ្លួនឯងតែម្តង។ ករណីនេះ មិនបណ្តាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរទេ ៕ វណ្ណះ


ចែករំលែក៖