ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាកម្មកររោងចក្រម្នាក់បានខ្យល់គរស្លាប់ក្នុងបន្ទប់ជួលបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ បុរសដែលជាកម្មកររោងចក្រម្នាក់ បានខ្យល់គរស្លាប់ក្នុងបន្ទុប់ជួល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្បែរផ្លូវ៣០ម៉ែត្រ ក្នុងបន្ទុបជួលលេខ19h ជាន់ទី៣ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

សពបុរសរងគ្រោះខាងលើមានឈ្មោះ ហែម សុកនី អាយុ៣៣ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ ស្នាក់នៅកន្លែងកើតខាងលើ និងមានស្រុកកំណើតនៅភូមិព្រែកតាសៅ ឃុំស្វាយទទៀល ស្រុកស្អាង ខេត្តកណ្ដាល ។

បើតាមសម្ដីយុវជនម្នាក់មានឈ្មោះ សុីម សុកខេង អាយុ១៩ឆ្នាំ ដែលស្នាក់នៅបន្ទប់ជួលជាមួយគ្នា និងមានស្រុកកំណើតនៅភូមិកំពង់ចាម ឃុំក្រាំងយ៉ៅ ស្រុកស្អាង ខេត្តកណ្ដាល បាននិយាយប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង៧ព្រឹកថ្ងៃដដែល រូបគេបានក្រោកពីដេកមុនជនរងគ្រោះ ហើយបានដើរទៅហូបបាយនៅហាងខាងក្រៅ ដោយបានបបួលជនរងគ្រោះដែរ តែជនរងគ្រោះមិនក្រោក និងនឹកឃើញថាថ្ងៃ៨ ខែមីនា ជាថ្ងៃសម្រាកជនរងគ្រោះចង់ដេកឲ្យបានយូរ ។

យុវជន ឈ្មោះសុីម សុខេង បានប្រាប់បន្តថា លុះក្រោយពីរូបគេបានដើរមកពីហូបបាយរួច នៅវេលាម៉ោងកើតហេតុ រូបគេក៏បានដាស់ជនរងគ្រោះឲ្យក្រោក និងបានរុញអង្គើ តែពេលនោះជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ បន្ទាប់មក សុីម សុខេង ក៏បានប្រាប់អ្នកជិតខាងនិងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យដឹង។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានខាងជំនាញកោសល្យវិច័យបានចុះទៅពិនិត្យសាកសពខាងលើ ពិតជាស្លាប់ដោយសារខ្យល់គរ ប្រាកដមែន ដោយមិនជាប់ពាក់ព័ន្ឋនិងករណីអ្វីនោះទេ ហើយសមត្ថកិច្ចក៏បានប្រគល់សពជនរងគ្រោះឲ្យទៅសាច់ញាតិយកទៅស្រុកំណើតធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ

IMG_1029 IMG_1037 IMG_1039 IMG_1040 IMG_1042


ចែករំលែក៖