ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ផឹកស្រាស្រវឹងជិះម៉ូតូដួលខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម ពុំទាន់រកសាច់ញាតិឃើញ

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់ពុំស្គាល់អត្តសញ្ញាតិស្រវឹងស្រាជិះម៉ូតូដួលខ្លួនឯងស្លាប់ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាសុីម ភូមិខ្នារសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

តាមប្រភពព័ត៌ពីប្រជាពលរដ្នបានឲ្យដឹងថា ជនរងគ្រោះរស់នៅភូមិថ្មីសង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប មិនទាន់មានសាច់ញាតិមករកទេ សាកសពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចសង្កាត់ជ្រាវ យកទៅដម្កល់ទុកនៅទីមច្ឆាវត្តព្រិន រង់ចាំក្រុមគ្រួសារមកចាត់ចែងធ្វើបុណ្យ ៕ ប៊ុនរិទ្ធី


ចែករំលែក៖