ព័ត៌មានទាន់ហេតុការណ៍៖

បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងបុករថយន្តចតស្ងៀមរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ បុរសម្នាក់របួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរបើកបរក្នុងស្ថានភាពស្រវឹង បានទៅបុករថយន្តចតស្ងៀមនៅនឹងកន្លែង កាលពីវេលាម៉ោង៦និង៣៥នាទីព្រលប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវលេខ១០៤ ត្រង់ចំណុច ជិតសកលវិទ្យាល័យបៀលប្រាយ ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរកើតឡើងបង្កដោយម៉ូតូមួយគ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះអាក់ សៀក ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានទិសដៅពីលិចទៅកើត លុះដល់ចំណុចខាងលើ ក៏បានបុកពីខាងក្រោយរថយន្ត មួយគ្រឿងដែលចតទុកនៅមុខផ្ទះ ម៉ាកHIGHLANDER ពណ៌ខ្មៅ ម្ចាស់រថយន្តឈ្មោះសាំ លីដា ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពដដែលបានបន្តទៀតថា គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសធ្ងន់មនុស្សចំនួនម្នាក់ឈ្មោះ អាក់ សៀក អ្នកបើកបរម៉ូតូ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិក មិត្តភាព888 ។

រីឯវត្ថតាងរថយន្ត និងម៉ូតូបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕ ឆ្លាម សមុទ្រ


ចែករំលែក៖