ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋមួយគ្រួសារបានប្រទះគ្រាប់៣គ្រាប់នៅជិតខ្ទមអ្នកតា

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចចំការខ្ទមអ្នកតា ស្ថិតភូមិទឹផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន មានប្រជាពលរដ្ឋមួយគ្រួសារបានប្រទះគ្រាប់៣គ្រាប់ ដែលនៅជិតខ្ទមអ្នកតា ២គ្រាប់ និងដី១គ្រាប់ទៀតនៅលើប្រគៀបមែកដើមខ្នុល បន្ទាប់មក ម្ចាស់ចំការ ឈ្មោះសាន សឿម ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ក៏រាយការណ៍ជូនមេភូមិ រួចទូរស័ព្ទទៅប្រាប់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ប៉ៃលិន ក៏បាន សហការជាមួយក្រុមស៊ីម៉ាក់ បានចុះទៅយកគ្រាប់ដែលនៅសេសសល់ពីសម័យសង្គ្រាមមិនទាន់ផ្ទុះ ចំនួន៣គ្រាប់ យកទៅរក្សាទុកកន្លែងក្រុមស៊ីម៉ាក់ ដើម្បីកម្ទេច ៕ ស សារ៉េត


ចែករំលែក៖