ព័ត៌មានទាន់ហេតុការណ៍៖

ព្រះករុណា ព្រះបាទសមេ្តច ព្រះបរមនាថជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទាននូវព្រះរាជអំណោយ ដល់ប្រជារាស្រ្តជាកសិករក្រីក្រចំនួន៥៤២គ្រួសារ

ចែករំលែក៖

ខេត្តកំពង់ចាម៖ ព្រះករុណា ព្រះបាទសមេ្តច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទាននូវព្រះរាជអំណោយ ដល់ប្រជារាស្រ្តជាកសិករក្រីក្រចំនួន៥៤២គ្រួសារ នៅភូមិព្រីងជុំ ឃុំព្រីងជុំ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម កាលពីព្រឹកថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរកា នពស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ។

ក្នុងព្រះរាជដំណើរយាងសួរសុខទុក្ខ និងប្រោសព្រះរាជទាននូវព្រះរាជអំណោយដល់ប្រជារាស្រ្តជាកសិករក្រីក្រ ពីសំណាក់អង្គព្រះមហាក្សត្រ មានការអញ្ញើញអមព្រះរាជដំណើរ ដោយសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និង លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមទាំងមន្ត្រីរាជការជាច្រើនផងដែរ៕

 

 

 


ចែករំលែក៖