ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រី៧នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៏២កន្លែងផ្សេងគ្នា

ចែករំលែក៖

ខេត្តស្វាយរៀងៈ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី៧នាក់ បានរងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៏គួរឲ្យរន្ធត់នៅ២កន្លែងផ្សេងគ្នាក្នុងក្រុងបាវិត និងក្រុងស្វាយរៀង។

យោងតាមមន្ត្រីនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីយប់ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៧ លើផ្លូវលេខ ៣១៤ ក្នុងភូមិថ្នល់កែង សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង រវាងម៉ូតូនិងម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់អ្នកបើកបរមានឈ្មោះគង់ ច្រឹប ភេទប្រុស អាយុ២២ ឆ្នាំនិង អ្នករួមដំណើរឈ្មោះ ចេត ជា ភេទប្រុស អាយុ ១៩ ឆ្នាំដោយជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៏ខ្មៅពាក់ស្លាកលេខស្វាយរៀង១H១០៨៦ស្រាប់តែទៅបុកនិងម៉ូតូហុងដា Wave XRS អត់ស្លាកលេខបើកបរឈ្មោះភូ វិសត្យា ភេទប្រុស អាយុ​ ១៨ ឆ្នាំ បណ្ដាលឲ្យរងរបួសត្រូវបានដឹកមកកាន់មន្ទីពេទ្យខេត្តស្វាយរៀង។

មូលហេតុដោយសារតែម៉ូតូហុងដាសេ១២៥ប្រើប្រាស់ល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។

ប្រភពបន្តថា ករណីទី២កើតឡើងវេលាម៉ោងម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ នៅលេីផ្លូវលេខ316A ក្នុងភូមិកំពោតលៀប សង្កាត់ ព្រៃអង្គុញ ក្រុងបាវិត មានករណីគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូនិងម៉ូតូបើក (បញ្រ្ចាស់ទិសគ្នា )យ៉ាងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ ០៤ នាក់ ស្រី ០១ នាក់ ។

បច្ចុប្បន្ន អ្នករងរបួសធ្ងន់ទាំង៤ នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯវត្ថុតាងទាំង០២ គ្រឿង រក្សាទុកនៅប៉ុស្ដិ៍សង្កាត់ ព្រៃអង្គុញ ដើម្បីបំពេញសំណុំរឿងតាមនិតិវិធីច្បាប់។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ:ដោយសារតែម៉ូតូម៉ាក HONDAC-125 បើកបរល្បឿនលឿនមិនប្រកាន់ស្ដាំ ទើបជួបគ្រោះថ្នាក់ចរាចរណ៏នេះកើតឡើង ៕ យឹម សុថាន


ចែករំលែក៖