ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៣នាក់រងរបួសធ្ងន់និងស្រាលដោយសាររន្ទះបាញ់ដើមដូងនៅស្រុកប្រាសាទសំបូរ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៦និង៣០នាទី មានករណីរន្ទះបាញ់ដើមដូងនៅមុខផ្ទះឈ្មោះ យិន យីន នៅភូមិស្វាយ ឃំុស្រើង ស្រុកប្រាសាទសំបូរ បណ្តាលឲ្យរបួសមនុស្សចំនួន៣នាក់។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ ១-ឈ្មោះ យីន វ៉ាន់នី ភេទស្រី អាយុ២៥ឆ្នាំ របួសធ្ងន់; ទី ២-ឈ្មោះ យីន សុីណា ភេទស្រី អាយុ១៥ឆ្នាំ របួសធ្ងន់ ទី៣-ឈ្មោះ មាស រ៉ាម៉ាញ ភេទប្រុស អាយុ២៧ឆ្នាំ របួសស្រាល។

ក្រោយកើតហេតុ អ្នកទាំង៣នាក់បានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ ៕ ប៊ុន រិទ្ធី


ចែករំលែក៖