ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបុកម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅវេលាម៉ោង ១០និង៣០នាទី មានករណីគ្រោះថ្នាក់ ចរាចរណ៍រវាងម៉ូតូ និង ម៉ូតូ នៅលើផ្លូវជាតិលេខ 68 ស្ថិតក្នុងភូមិដូនកែនសែនជ័យ សង្កាត់សំរោង ខេត្តឧត្តរមានជ័យ បើកបរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យអ្នកបើកបរទាំងសងខាងរងរបួសធ្ងន់។

អ្នកបង្កឈ្មោះ យ៉េត សារុន ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិដូនកែនសែនជ័យ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បើកបរម៉ូតូម៉ាក់ ហុងដាទ្រីម ពណ៌ខ្មៅ សេរីឆ្នាំ2015 ពាក់ស្លាកលេខ ឧ/ជ 1B:1999 បើកបរពីជើងទៅត្បូង(របួសធ្ងន់) និងភាគីម្ខាងទៀត ៖ ឈ្មោះ ចក់ អោល ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិត្រពាំងទូង សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បើកបរម៉ូតូម៉ាក ហុងដាវេវ ពណ៌សលាយខ្មៅ សេរី ឆ្នាំ2013 គ្មានស្លាកលេខ (របួសធ្ងន)។

ក្រោយពីកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញក្រុងសំរោង បានសហការជាមួយកម្លាំងប៉ុស្តិ៍សំរោង បានចុះ វាស់វែង និងយក វត្ថុតាំងទាំង២យកមករក្សាទុកនៅអធិការរដ្ឋានក្រុងសំរោង រងចាំការដោះស្រាយគ្នា ចំណែកអ្នករងរបួសត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ។

មូលហេតុ ៖ អ្នកបើកបរម៉ូតូ ម៉ាកហុងដាទ្រីម ឈ្មោះ យ៉េត សារុន បត់ឆ្វេងមិនប្រយ័ត្ន៕ ប៉ែន នួន


ចែករំលែក៖