ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ឡានចេញមុខលើកដៃសំពះសុំ អីវ៉ាន់គាត់ធ្លាក់ម្សិលមិញមកវិញ ព្រោះគ្មានលុយ

ចែករំលែក៖

ខេត្តសៀមរាប៖ រថយន្តមួយគ្រឿង ដឹកទំនិញ និងអ៊ីវ៉ាន់ច្រើនមុខ បណ្តាលឲ្យជ្រុះរ៉ាយប៉ាយ ពេញផ្លូវ កាលពី វេលាម៉ោង ០៩:០០នាទីព្រឹក ថ្ងៃទី០៦ ខែធ្នូឆ្នាំ ២០១៩ ម្សិលមិញ ត្រូវបានប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវ នាំគ្នាចុះរើស បណ្តាលឲ្យកកស្ទះចរាចរណ៍ ពេញផ្លូវ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀបរាប។

មតិមហាជនរិះគន់ថា ទង្វើរបស់ពលរដ្នខ្លះហាក់ដូចជាខ្វះសីលធម៌ តើវប្បធម៌​ជួយ​គ្នា សីលធម៌​ខ្មែរ​ដែល​ធ្លាប់​មាន​តាំង​ពី​បុរាណកាល​មក តើ​បាត់​ទៅ​ណា​អស់​ហើយ?

ក្រោយពីមើលវីដេអូ​ស្ទើរ​មិន​គួរ​ឲ្យជឿ​មួយ បាន​ធ្វើ​ឲ្យអ្នក​លេង​បណ្ដាញ​សង្គម​ចែក​រំលែក​រាប់​ពាន់​ដង ព្រោះ​ហួស​ចិត្ត​នឹង​សកម្មភាព​របស់​ប្រជាជន​ខ្មែរ​មួយ​ចំនួន។

ស្រាប់តែមុននេះបន្តិចប្រភពហ្វេសប៊ុកម្ចាស់ឡាន ដឹក អីវ៉ាន់ចេញមុខ សំពះអង្វរបងប្អូនដែលរើសទំនិញគាត់មេត្តាជួយយកមកឲ្យវិញផង” សេចក្ដីជូនដំណឹង បើបងប្អូនណាដែរបានរើសយកឥវ៉ាន់ដែរឡានបងខ្ងុំធ្លាក់ម្សិលមិញនៅស្រុកបាគង ខេត្ដ សៀមរាប ផ្លូវជាតិលេខ6A និងសុំវិញ ពីព្រោះខ្ងុំត្រូវសងក្រុមហ៊ុនគេច្រើនណាស់ ហើយតៃឡានខ្ងុំគ្មានលទ្ធភាពសង់គេទេ។លេខទូរស័ព្ទខ្ងុំបាទ012 867045 / 097 8595566/ 012737916 ខ្ងុំសង្ឃឹមថាបងៗ ពូ មីង និងយល់អាម្មរណ៍មួយនេះ ៕ ប៊ុនរិទ្ធី


ចែករំលែក៖