ព័ត៌មានទាន់ហេតុការណ៍៖

យកកន្ត្រៃកាត់ខ្សែភ្លើងតខ្សែកង្ហារឆក់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់បណ្តាលឲ្យស្លាប់ ខណៈដែលយកកន្ត្រៃកាត់ខ្សែភ្លើងតខ្សែកង្ហារដែលមានឌុយជាប់និងព្រីភ្លើងខាងលើ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២ ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិមេលំ ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឡុចយឿន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិ ឃុំស្រុកកើតហេតុខាងលើ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានឡើងទៅលើផ្ទះ និងបានយកកន្ត្រៃកាត់ខ្សែភ្លើងដើម្បីដាកកង្ហារ និងតដាក់ធុងបាស់ នៅពេលដែលជនរងគ្រោះមិនបានដកឌុយកង្ហារចេញពីព្រីភ្លើង បណ្តាលឲ្យឆក់ដួលដេកស្លាប់ភ្លាមៗនៅលើផ្ទះម្នាក់ឯង ខណៈដែលជនងរងគ្រោះស្ថិតក្នុងស្ថានភាពស្រវឹងរករឿង ដោយឃើញសភាពស្រវឹងបែបនេះ ប្រពន្ធនិងកូនៗបានចេញទៅខាងក្រៅផ្ទះដោយទុកឲ្យជនរងគ្រោះនៅក្នុងផ្ទះម្នាក់ឯង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច និងអាជ្ញាធមូលដ្ឋានឃុំបានចុះទៅពិនិត្យឃើញមានកន្ត្រៃនៅជាប់នឹងដៃហើយខ្សែភ្លើងកង្ហារបានដាច់ តែឌុយនៅជាប់នឹងព្រីភ្លើងខាងលើ និងបានប្រគល់សាកសពឲ្យក្រុមគ្រួសារឿបចំធ្វើបុណ្យតាមប្រពៃណីផងដែ ។ ពាក់ពន្ធ័ករណីខាងលើនេះ សមត្ថកិច្ចបានដាក់ការសន្និដ្ឋានថា គឺបណ្តាលមកពីការស្រវឹង និងបានយកកន្ត្រៃទៅកាត់ខ្សែភ្លើងទើបបណ្តាលឲ្យឆក់ស្លាប់តែម្តង ៕ ចន្ថា


ចែករំលែក៖