ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំ ដឺកសម្ភារ សំណង់ ( ដែក) ចូលក្រុងទាំងកណ្តាលថ្ងៃ ឈប់ចតចំណុចផ្លូវកោងបត់ មិនរំខានដល់សមត្ថកិច្ចនគរបាលការិយាល័យសណ្តាប់ធ្នាប់ តែបង្កការលំបាក ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ..?

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង០៣ និង១៥នាទី រសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០១៩ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវលេខ៧០៥ ដែលតភ្ជាប់ និងវិថី០២ធ្នូ ត្រង់ចំណុចកោងបត់ក្បែរព្រះរាជដំណាក់ស្ថិតក្នុងភូមិ០៣ សង្កាត់លេខ០៣ ក្រុង ខេត្ត ព្រះសីហនុ នាំគ្នារិះគន់ទៅថ្នាក់ដឹកនាំផែននគរបាលការិយាល័យចរាចរ និងសណ្តាប់ធ្នាប់សាធារណ: ខេត្តព្រះសីហនុ ដែលបណ្តែតបណ្តោយឲ្យរថយន្តធុនធំដឹកសម្ភារសំណង់ ( ដែក) ចូលក្រុងទាំងកណ្តាលថ្ងៃ មកឈប់ចត ត្រង់ចំណុចកោងបត់ខាងលើមិនខ្វល់ពីហានិភ័យ ដែលអាចបង្កឲ្យកើតមានជាគ្រោះថ្នាក់ចរាចរ តែមួយប៉ព្រិចភ្នែកតែប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលធ្វើដំណើរតាមផ្លូវខាងលើបានលើកឡើងថា កន្លងមកពួកគាត់យល់ដឹងពីច្បាប់ចរាចរតិចតួចតែប៉ុណ្ណោះ តែគាត់ចាំបានថា នៅចំណុចផ្លូវកោងបត់ និងផ្លូវបំបែកដូចនេះម៉ូតូ ឬរថយន្តមិនអាចឈប់ចតបានទេ ដោយហេតុថាវាអាចបង្កហានិភ័យគ្រោះថ្នាក់ចរាចរ បានយ៉ាងងាយៗដល់អ្នកធ្វើដំណើរឆ្លងកាត់ ។

ប្រភពខាងលើបានបន្តឲ្យដឹងទៀតថាចុះហេតុអី រថយន្តខាងលើបើកបរចូលក្នុងក្រុងទាំងថ្ងៃមិនស្តាប់តាមលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តហើយ មកឈប់ចតនៅលើទ្រូងផ្លូវបានយ៉ាងរលូន មិនមានការរំខានពីសមត្ថកិច្ចនគរបាលការិយាល័យជំនាញឡើយ…. ?

ប្រជាពលរដ្ឋ និងមន្ត្រីរាជការ សំណូមពរដល់ លោក ឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុដើម្បីបានជួយអន្តរាគមន៍ក្នុងការទប់ស្កាត់រថយន្តធុនធំដឹកសម្ភារសំណង់ចូលមកក្នុងក្រុងទាំងថ្ងៃ មកឈប់ចតមិនរៀបរយបង្កការ កកស្ទះចរាចរ និងអាចឈានដល់ករណីគ្រោះថ្នាក់ចរាចររហូតដល់បាត់បង់អាយុជីវិតមនុស្សថែមទៀតផង។

ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ខាងលើនេះអ្នកយកព័ត៌មានមិនអាចស្វែងរកការបកស្រាយពីមន្ត្រីនគរបាលការិយាល័យជុំនាញបានទេ..? ៕ ឆ្លាម សមុទ្រ


ចែករំលែក៖