ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត៣គ្រឿងបុកប៉ះបន្តគ្នាមុខ ក្រោយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចមូលដ្ឋានប្រាប់ថា រថយន្ត៣គ្រឿងបុកប៉ះបន្តគ្នាមុខក្រោយ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៩៤-១៩៥ ស្ថិតក្នុងភូមិអូចំណារ ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់វេលាម៉ោង១១និង៣៥នាទីថ្ងៃព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ ។

បើតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍នេះកើតឡើងក្នុងពេលរថយន្តកាម៉ារីបាឡែន១គ្រឿង បានជ្រុលទៅបុកប៉ះពីក្រោយរថយន្តក្រុង១គ្រឿង ក្នុងទិសដៅស្របគ្នា ស្របពេលដែលរថយន្តក្រុងនោះ ជាន់ហ្វ្រាំងគេចពីម៉ូតូ១គ្រឿងបត់ឆ្លងផ្លូវ ហើយជាមួយគ្នានោះ ក៏មានរថយន្តក្រុង១គ្រឿងផ្សេងទៀតបើកបរពីក្រោយ ក៏ជ្រុលមកបុកប៉ះពីក្រោយរថយន្តបាឡែនបន្តកន្ទុយគា្ន ប៉ុន្តែហេតុការណ៍នេះមិនមានមនុស្សណាម្នាក់រងរបួសឡើយ គ្រាន់តែខូចខាតរថយន្ត។

ករណីនេះសមត្ថកិច្ចដោះស្រាយតាមនីតិវិធី៕ ឆ្លាម សមុទ្រ


ចែករំលែក៖