ព័ត៌មានទាន់ហេតុការណ៍៖

រយន្តកាមរីឆ្លាមបុក អ្នកជិះម៉ូតូធ្លាក់ចូល ប្រឡាយស្លាប់ និងបន្តបុករយន្តមួយ គ្រឿងទៀតចុះរត់គេច ខ្លួនបាត់ស្រមោល

ចែករំលែក៖

ខេត្តរតនគិរី៖ យុវជនម្នាក់បាន ស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ ដោយសាររថយន្តកាមរីឆ្លាមមួយគ្រឿ ងបុកយ៉ាងពេញទំហឹង និងបន្តទៅបុករថយន្ត បែនមួយគ្រឿងទៀតនៅវេលាម៉ោង២២.៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចអូត្រាវភូមិភ្នំ សង្កាត់យក្យឡោម ក្រុងបានលុង ខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចចរាចរណ៍បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាង រថយន្តកាមរីឆ្លាម បុកម៉ូតូចំពីក្រោយ ដែលជិះពីមុខ ស្របទិសគ្នាពីលិចទៅកើតនោះយ៉ាងពេញ ទំហឹងខ្ទាតផ្លោងចូល ប្រឡាយរួចហើយបន្ត ទៅបុករថយន្តបែន មួយគ្រឿងទៀត ដែលបើកបរបញ្ច្រាស់ទិស ពីកើតទៅលិចនោះបន្ថែមទៀត ។

ប្រភពពីសមត្ថកិច្ចចរា ចរណ៍បន្តទៀតថា រថយន្តបង្កម៉ាកកាមរី ឆ្លាម ពណ៌សគ្មានស្លាកលេខ ហើយអ្នកបើកបរ ចុះរត់គេចខ្លួនបាត់ បន្ទាប់ពីកើតហេតុ ភ្លាមៗដែរ ។

រថយន្តរងគ្រោះម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ៣A០៣៨៧ ពោធិ៍សាត់ អ្នកបើកបរ មានឈ្មោះ គង់ វ៉ាន់ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិឡ៉ាមិញ ឃុំឡ៉ាមិញ ស្រុកបរកែវ ខេត្តរតនគីរី ។

ជនរងគ្រោះដែល ស្លាប់កន្លែងកើតហេតុ បើកបរម៉ូតូម៉ាកហុងដា c១២៥ ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ១E២៣៥៩ រតនគីរី មាន ឈ្មោះ ពៅ យូរ អាយុ ១៨ ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិល្អឺនក្រែន ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរនគីរី (ស្លាប់នៅកន្លែង កើតហេតុភ្លាមៗ) ។

អ្នករួមដំណើរម្នាក់ឈ្មោះ ( មិនទាន់ស្គាល់ឈ្មោះ) ភេទប្រុស អាយុ ១៩ឆ្នាំ រងរបួសធ្ងន់ បាក់ជើងស្តាំ សមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរ ពេទ្យបង្អែក ខេត្តរតនគិរី ។

សាកសពបានប្រគល់ ឲ្យសាច់ញាតិ និងក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ៕ ជីវន្ត័


ចែករំលែក៖