ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីមេម៉ាយស្រលាញ់អ្នករត់ម៉ូតូឌុបបានកូនមួយប្តីហេងស៊យរត់ចោលបាត់

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីមេម៉ាយម្នាក់បានលង់ស្រលាញ់បុរសជាអ្នករត់ម៉ូតូឌុបម្នាក់រហូតលង់ ខ្លួនលង់ប្រាណជ្រុលជ្រួសមានផ្ទៃពោះជិត៣ខែបែរជាបុរសនោះបង្ខំឲ្យគាត់យកកូនចេញ និងទិញថ្នាំទម្លាក់កូនឲ្យ លេបផងដែរតែដោយសារចិត្តស្រលាញ់ កូនរូបនាងមិនព្រមធ្វើតាមបុរសជាគូស្នេហ៍ ទើបទុករហូតគ្រប់ខែក៏បានទាក់ទងទៅ បុរសរូបនោះបន្តបែរជាខាងប្រុសស្ដី បន្ទោស ឲ្យគាត់ថាកុំឲ្យទុកកូនព្រមទាំង ឥឡូវប្រើពាក្យមិនទទួលខុសត្រូវ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់មានភាពអាម៉ាស់គឺ ឪពុកម្ដាយរបស់គាត់បានស្ដីបន្ទោសឲ្យថាមានកូនអត់ប្ដីយកមកធ្វើអី ទើបគាត់ខឹងពេក ក៏សម្រេចចិត្តរត់ចេញពីផ្ទះនៅខេត្តព្រៃវែងឡើងមកដល់មុខវត្តចាក់អង្រែក្រោមគោល បំណងដើម្បីបញ្ចប់ជីវិតម្តាយនិងកូន។ តែត្រូវប្រជាពលរដ្ឋឃើញក៏នាំមកប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមសួរនាំទើបបង្កការភ្ញាក់ផ្អើលទាំងយប់ថ្ងៃអាទិត្យ ៩កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨នេ ះ។

ស្ត្រីមេម៉ាយម្នាក់ ដែលបានលង់ស្រលាញ់ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ រហូតលង់ខ្លួន លង់ប្រាណ ជ្រុលជ្រួសមានផ្ទៃពោះហើយទុករហូតដល់សម្រាលកូននោះ បានរៀបរាប់ ប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាននគរវត្តថា បន្ទាប់ពីបានខ្លួនគាត់ជាច្រើនដងហើយ ព្រមទាំងដឹងថាគាត់មានផ្ទៃពោះជាង៣ខែទៀតនោះ បុរសអ្នករត់ម៉ូតូឌុបនេះបង្ខំឲ្យគាត់យកកូនចេញ និងទិញថ្នាំទម្លាក់កូនឲ្យលេបផងដែរតែដោយសារចិត្តស្រលាញ់ កូនរូបនាងមិនព្រមធ្វើតាមបុរសជាគូស្នេហ៍ ទើបទុក ឲ្យគាត់រស់នៅតែម្នាក់ឯង នៅបន្ទប់ ជួលមួយកន្លែងនៅម្ដុំផ្សារកណ្ដាលខណ្ឌ ដូនពេញដោយធ្វើការអនាម័យនៅអគារ វឌ្ឍនៈបានប្រាក់ខែតិចតួច រហូតគ្រប់ខែ ក៏បានទាក់ទងទៅគាត់ម្តងទៀតនោះបែរជាខាងប្រុសស្ដីបន្ទោសឲ្យគាត់ថាកុំឲ្យទុក ឃើញទេ ឥឡូវទទួលខុសត្រូវខ្លួនឯងទៅ ហើយដោះដៃចោលគាត់ទាក់ទងលែង បានតែម្ដង។ រហូត ជិតដល់ថ្ងៃសម្រាលកូន ទើបគាត់ទៅរកម្ដាយដែលស្នាក់នៅបន្ទប់ជួលនៅម្ដុំផ្សារចាស់ដើម្បីឲ្យជួយចេញថ្លៃសម្រាលកូន រហូតកូនបានជាង២ខែ ដោយម្ដាយរបស់គាត់ធ្វើការអនាម័យនៅអគារវឌ្ឍនៈ។ តែជិត១០ថ្ងៃហើយដែល ម្ដាយរបស់គាត់មិនបានទៅធ្វើការទេ ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលជិះកង់ត្រូវម៉ូតូបុករបួសជើង ពេលចេញទៅធ្វើការ ។

លុះមុនថ្ងៃដែលមកភ្នំពេញម្ដាយរបស់គាត់បានស្ដីបន្ទោសឲ្យថា មានកូនអត់ប្ដី យកមកធ្វើអីឃើញពិបាកទេអ្នកណាជួយអ្នកណា ? ដោយគិតពីរឿងប្ដីក្រោយមានកូនជាមួយហើយមិនទទួលខុសត្រូវ រួចដោះដៃរត់ចោលបាត់ផងនិងម្ដាយស្ដីបន្ទោស ទៀតទើបគាត់ខឹងពេកក៏សម្រេចចិត្តរត់ ចេញពីផ្ទះ ជិះរថយន្តឈ្នួលទៅស្នាក់នៅ ផ្ទះជាមួយយាយ និងតានៅឯស្រុកកំណើតនាខេត្តព្រៃវែងតែពេលទៅដល់មុខផ្ទះ យាយនិងតា ស្ដីបន្ទោសបន្ថែមទៀត ទើបគាត់ដើររករថយន្តជិះឡើងមកភ្នំពេញវិញ និងចេះឲ្យគេជូនមកចុះឡើងៗ ។ នៅពេលមកដល់មុខវត្តចាក់អង្រែក្រោមដោយក្តី អស់សង្ឃឹមក៏ត្រូវប្រជាពលរដ្ឋឃើញមាន ចិត្តអាណិតនាំមកប៉ុស្តិ៍នគរបាលចាក់ អង្រែក្រោមសួរនាំតែម្តង ។

ក្រោយមកអាជ្ញាធរសង្កាត់ចាក់អង្រែក្រោមមានទាំងលោក ជា សុខៃ ចៅសង្កាត់ ចាក់អង្រែក្រោម និងលោក វុឌ្ឈ ផូសារវ័ន្ត មេប៉ុស្តិ៍ចាក់អង្រែក្រោម បានយកចិត្តទុកដាក់និងបានសាកសួរមូលហេតុ គាត់ថាទៅនៅកន្លែងណាក៏បានឲ្យតែមានទឹកងូត គាត់ធ្វើការចិញ្ចើមកូនគាត់បានរួចឲ្យមន្ត្រីទៅទិញបាយនិងទឹកជូនគាត់ហូបមួយពេលសិននិងឲ្យគាត់ស្នាក់នៅមួយយប់សិន ។ លោក សេង ឈុនហេង ស្មៀន សង្កាត់ចាក់ អង្រែក្រោមបានឧបត្ថម្ភថវិកាចំនួន១០ម៉ឺនរៀល ឲ្យស្ត្រីខាងលើសម្រាប់ទុកប្រើប្រាស់តាមតម្រូវការផងដែរ ៕ហេង សូរិយា


ចែករំលែក៖