ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យឆាបឆេះសំណង់ក្លឹបមួយកន្លែងនៅភ្នំពេញថ្មី ដោយសារជាងផ្សាដែកខ្វះការប្រុងប្រយ័ត្ន

ចែករំលែក៖

ភ្នំពេញ អគ្គីភ័យបានបំផ្លាញសំណង់មួយកន្លែងដែលគេគ្រោងសង់ធ្វើជាក្លឹបកំសាន្ត មានទីតាំងនៅជាប់ផ្លូវលេខ ១៩៨៦ ស្ថិតក្នុងភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង ៧កន្លះ យប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ។

នៅក្នុហេតុការណ៍នេះ មានមនុស្សជាកម្មកបានរងរបួសស្រាល ហើយអគ្គីភ័យនោះ បានបំផ្លាញទ្រព្យសម្បត្តិមួយចំនួន នៅទីនោះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្លិបដែលរងការឆាបឆេះនេះគឺជាសំណង់ក្លិបដែលកំពុងតែសាងសង់ជិតរួចរាល់ហើយនៅលើផ្ទៃដីទំហំ២០ម៉ែត្រគុណ៤០ម៉ែត្រ តែមិនទាន់មានស្លាកយីហោនៅឡើយទេ ព្រោះក្លិបសាងសង់មិនទាន់រួចជាស្ថាពរ គ្រាន់តែដឹងថា ក្លិបនេះគ្រោងនឹងបើកសម្ពោធនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ថៅកែក្លិបនេះត្រូវគេដឹងថា ជាថៅកែក្លិបម៉ូណាកូ ។ មុនពេលកើតហេតុសំណង់ក្លិបនេះត្រូវបានជាងសម្រុកធ្វើការទាំងយប់ ព្រោះជិតដល់ថ្ងៃសម្ពោធបើកហើយ ខណៈពេលជាងផ្សារដែកកំពុងតែផ្សារជាប់ពិដានដើម្បីចាប់អំពូលភ្លើង និងដាក់ជើងកង្ហា សង្ស័យថាធ្លាក់កម្ទេចផ្កាភ្លើងធូបផ្សារទៅលើអេប៉ុងដែលបិទនៅជុំវិញជញ្ជាំងដើម្បីការពារសម្លេងមិនឲ្យចេញមកខាងក្រៅ និងស្នោ ព្រមទាំងសំបកកេសក្រដាស តែជាងមិនបានចាប់អារម្មណ៍ ។ មួយសន្ទុះក្រោយមកស្រាប់តែមានផ្សែងខ្មៅហុយចេញមកធ្វើឲ្យមានការភ្ញាក់ផ្អើល ហើយផ្សែងហុយកាន់តែខ្លាំងទៅៗ និងបានផ្តាច់ប្រព័ន្ធអគ្គិសនីងងឹតឈឹងពិបាកដល់អ្នកដែលយកបំពង់ពន្លត់អគ្គិភ័យយកទៅបាញ់ពន្លត់ ទើបថៅកែក្លិបម៉ូណាកូដែលជាម្ចាស់សំណង់ក្លិបខាងលើនេះ បានទូរស័ព្ទហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ភ្លាមៗ ។

រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងបាញ់ទឹកពន្លត់រហូតរលត់ទៅវិញក្នុងរយៈពេលប្រហែល១ម៉ោង ។

ប៉ូលិសមូលដ្ឋាន បានផ្តល់ពត៌មានត្រួសៗ ដែលរកមូលហេតុនៃការបង្ករអោយមានអគ្គីភ័យនេះថា វាបង្កឡើងដោយសារ ជាងផ្សាដែក ក្នុងសំណង់នេះដែលលោកថៅកែបង្ខំអោយធ្វើទាំងយប់ ទាំងថ្ងៃហើយផ្កាភ្លើងនៃចំហេះផ្សានោះបានធ្លាក់ខ្ទាតមកលើ ពូកអេប៉ុងបណ្តាលឲ្យឆេះដោយយមិនដឹងខ្លួន លុះឆាបឆេះរាលដាលសន្ធោសន្ឋៅទើបភ្ញាក់ផ្អើល តែហួសពេលទៅហើយ ។

ប៉ូលិសផ្នែកពន្លត់អគ្គីភ័យ បានចេញអន្តរាគមន៍មកជួយពន្កត់ភ្លាមៗ តែដោយសារស្ថានភាពទីតាំងនោះតូចចង្អៀត ទើបជួបការលំបាកក្នុងការជួយអន្តរាគមន៍ បាញ់ទឹកពន្លត់។ តែទោះបីយ៉ាងណាអគ្គីភ័យបានរលត់ ក្រោយកើតហេតុជិត១ម៉ោង ដោយប្រីប្រាស់ទឹក៥គ្រឿង បាញ់អស់៣គ្រឿង និងសម្ភារខូចខាតឆេះម៉ូតូចំនួន២គ្រឿង និង ពូកអេប៉ុងនៅក្នុងនោះឆេះអស់ស្ទើរទាំងស្រុង ៕ តុង សីហា

%e1%9e%b6%e1%9e%9f-4 %e1%9e%b6%e1%9e%9f %e1%9e%b6%e1%9e%9f-1 %e1%9e%b6%e1%9e%9f-2 %e1%9e%b6%e1%9e%9f-3


ចែករំលែក៖