ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋខណ្ឌទួលគោក ស្នើឱ្យអាជ្ញាធរជួយដោះស្រាយ មិនឱ្យមាន ការលក់ដូរ និងចំណត នៅលើចិញ្ចើមផ្លូវមុខវិទ្យាល័យជាស៊ីមសន្ធរម៉ុក

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅខណ្ឌទួលគោក ស្នើឲ្យអាជ្ញាធរ ជួយរៀបចំសណ្តាប់ធ្នាប់ នៅ លើចិញ្ចើមផ្លូវមុខ វិទ្យាល័យជាស៊ីមសន្ធរម៉ុក ឈប់ឲ្យមានការលក់ដូរ និងមិនឲ្យមានចំណតរថយន្ដ ដែល បង្កភាពអនាធិបតេយ្យ ពិសេស បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ រាល់ថ្ងៃផងដែរ ។

   ប្រជាពលរដ្ឋស្នើសុំបែបនេះ នៅ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃអង្គារ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ នៅមហោស្របចេនឡាក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួល គោក ។ វេទិកានេះធ្វើឡើងក្រោមវត្តមានលោក ជួប ខុន សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញតំណាងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានី តំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

    លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានឆ្លើយតប ជាមួយប្រជាពលរដ្ឋ ថា៖ អាជ្ញាធរខណ្ឌទួលគោកនិងខិតខំ ក្នុងដោះស្រាយឲ្យបានល្អប្រសើរ ជាមួយនិងវិធានការក្តៅផង និងត្រជាក់ផងសំដៅធ្វើយ៉ាងណាឲ្យទីតាំងនេះ លែងជាចំណត និងជាកន្លែងលក់ដូរ ដែលគ្មានសណ្តាប់ធ្នាប់ដូចសព្វថ្ងៃនេះទៀត ។ បន្ថែមពីនេះ អាជ្ញាធរ ក៏បានណែនាំឲ្យមន្ត្រី ទាំងអស់ត្រូវបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់ផងដែរ ។    

     ចំពោះសំណើនិងសំណូមពរផ្ទាល់មាត់ នោះរួមមានការស្នើសុំឲ្យអាជ្ញាធរខណ្ឌទួល គោកជួយរៀបចំសណ្ដាប់ ធ្នាប់សាធារណៈលើចិញ្ចើមវិទ្យាល័យជា ស៊ីម សន្ធរម៉ុក ដោយ សារតែមានរថយន្តចត លើចិញ្ចើមផ្លូវ មិន អាចឲ្យសិក្សានុសិស្សនិងប្រជាពលរដ្ឋអាចធ្វើដំណើរបាន។ បន្ថែមពីនេះការលក់ដូររំលោភយកចិញ្ចើមផ្លូវក៏បានកើតឡើងជា មួយគ្នានេះផងដែរ ដែលទាមទារឲ្យមាន ការរៀបសណ្តាប់ធ្នាប់នៅទីនេះឲ្យបានល្អឡើងវិញ ។ ប្រជាពលរដ្ឋក៏បានលើកឡើងឲ្យអាជ្ញាធររឹតបន្តឹង ចំពោះការជីកដាក់បណ្ដាញ ទឹកស្អាត ដែលបានទុកជំហយូរពេក បង្ករការគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋនិងការ ស្នើសុំឲ្យ ផ្ដល់ ការកែ អត្តសញ្ញាណប័ណ្ណឲ្យបានលឿន។ ដោយពួកគាត់ បានបញ្ជាក់ថា ពលរដ្ឋរស់នៅសង្កាត់បឹងសាឡាង តែអត្តសញ្ញាណប័ណ្ណ ដាក់នៅសង្កាត់បឹងព្រលិតឯណោះវិញ ហើយពួកគាត់សុំកែតម្រូវឡើង វិញតាំងពីខែ០២ រហូតមកដល់ពេលនេះនៅតែមិនទាន់បានទៀត។

  លោក ស៊ុយ សេរិទ្ធ បានបញ្ជាក់ថា៖ ការ បម្រើប្រជាពលរដ្ឋ វាជារឿងត្រឹមត្រូវរបស់អាជ្ញាធរដែលត្រូវបំរើពួកគាត់ ។ ជុំវិញការស្នើសុំរៀបចំសណ្តាន់ធ្នាប់នៅចិញ្ចើមផ្លូវ នៃវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុកនោះ លោក បានបញ្ជាទៅអាជ្ញាធរខណ្ឌទួលគោក ត្រូវតែរៀបចំឲ្យបានល្អប្រសើរ។

  លោកស៊ុយ សេរិទ្ធ ក៏បានបញ្ជាក់ផងដែរថា សម្រាប់ខណ្ឌទួលគោកយើងបានធ្វើ បណ្ដាញ លូជាច្រើនដើម្បីដោះស្រាយបញ្ហាលិចលង់ ។ ប៉ុន្តែ ខណ្ឌទួលគោកក៏នៅមានបញ្ហាប្រឈមដោយសារការលិចលង់នេះដែរ ពោលគឺឱ្យតែមានភ្លៀងខ្លាំងម្ដងៗពិសេស នៅមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ផ្លូវម៉ៅសេទុង ។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងស្នើសុំទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីយកថវិកាមួយចំនួនមកដោះស្រាយ បញ្ហាទាំងនេះពិសេស នៅមុខម៉ុងឌីយ៉ាល់និងនៅស្ថានីយ៍បឹងទំពុន ស្របទៅតាមគោលនយោបាយរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែត ដែលនឹងធ្វើឲ្យរាជធានីភ្នំពេញលែងមានការលិចលង់ នៅក្នុងអាណត្តិនេះ។

    លោកជា ពិសី អភិបាលខណ្ឌទួលគោកបានបញ្ជាក់ថា រដ្ឋបាលខណ្ឌទួល គោក ពិតជាបានបម្រើប្រជាពលរដ្ឋ បានយ៉ាងល្អ ដូច្នេះហើយ ទើបការបើកវេទិកាសាធារណៈខាងលើ មិនសូវមានប្រជាពលរដ្ឋលើកឡើងជាសំណើរនិងសំណូមពរ ច្រើន ព្រោះអ្វីជាកង្វល់និងបញ្ហារបស់ពួកគាត់ ត្រូវបានអាជ្ញាធរខណ្ឌទួលគោក ក៏ដូចជាក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌទួលគោក ធ្វើការដោះស្រាយជូនពួកគាត់ជាប្រចាំ ដោយក្នុងមួយឆ្នាំៗ យើងបានដោះស្រាយជូនពួកគាត់ ពី២០០ទៅ៣០០ករណី ។ នេះជាតួលេខមួយ បង្ហាញពីការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើអាជ្ញាធររបស់យើង។

   លោកជួប ខុន  បានលើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញធ្វើឡើងដើម្បីអោយអាជ្ញាធររាជធានី ខណ្ឌ សង្កាត់និងប្រជាពលរដ្ឋបានជួបគ្នា និងបានពិភាក្សាលើបញ្ហាផ្សេងៗ ដែលជាកង្វល់របស់ប្រជាពលរដ្ឋអោយអាជ្ញាធរបានដឹងលឺ ហើយរួមគ្នាដោះស្រាយ ដែល មានដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋានជាដើម៕

ដោយ៖ សំរិត


ចែករំលែក៖