ព័ត៌មានទាន់ហេតុការណ៍៖

ដេកក្នុងកាប៊ីនរថយន្តមួយយប់ព្រឹកឡើងប្រទះឃើញស្លាប់សង្ស័យខ្យល់គរ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាអ្នកបើកបររថយន្តកុងតឺន័របានដេកក្នុងកាបី៊នរថយន្តតាំងពី យប់ រហូតដល់ព្រឹកឡើង ស្រាប់តែប្រទះ ឃើញស្លាប់ដោយសង្ស័យខ្យល់គរទើបភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅក្នុង ផែស្ងួត ក្រុម ហ៊ុនមួយឋិតនៅផ្លូវទំនប់កប់ស្រូវ ភូមិអង្គ កែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ផាត់ វីរៈ ហៅ រឿង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបរ រថយន្តកុងតឺន័រ ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មាន ស្រុកកំណើត ភូមិក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

តាមប្រភពពីមេការរថយន្តបានឲ្យដឹង ថា កាលពីល្ងាចថ្ងៃទី១០ ខែសីហា ជនរង គ្រោះ បើករថយន្តកុងតឺន័ររបស់ខ្លួនវិល ត្រឡប់ពីបំពេញការងារខាងក្រៅវិញ ចូល ដល់ក្នុងផែស្ងួតក្រុមហ៊ុនចតទុកដាក់រថយន្ត ត្រឹមត្រូវ តែគេមិនបានចាប់អារម្មណ៍ថាជន រងគ្រោះចុះចេញពីលើរថយន្តឬយ៉ាងណា នោះ​ទេ។

រហូតដល់ព្រឹកថ្ងៃទី១១ ខែសីហា ខណៈ ដែលរថយន្តផ្សេងៗ ចេញដឹកអីវ៉ាន់អស់​សល់តែរថយន្តជនរងគ្រោះចតនៅស្ងៀម ដដែល ហើយក៏មិនឃើញជនរងគ្រោះមកបើករថយន្តចេញដូចគេឯងនិងដោយចាំយូរពេករូបគាត់ជាមេការបានទៅមើលរថយន្ត ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងកាប៊ីនរថយន្តមិនដឹងតាំងពីពេលណា ទើបបង្កឲ្យភ្ញាក់ផ្អើលតែម្តង៕ សុខាសែនជ័យ

1

2


ចែករំលែក៖