ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចព្រះមហាក្សត្រី ព្រះរាជទានសារលិខិតអបអរសាទរ ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា

ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចមហាបវរធិបតី ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត

ខ្ញុំមានសេចក្តីរំភើបរីករាយ សូមចូលរួមអបអរសាទរ ចំពោះ សម្តេចមហាបវរធិបតី ដែល ទទួលបានពានរង្វាន់ ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់ អាស៊ីប៉ាស៊ីហ្វិក (KSI) នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

សម្តេចមហាបវរធិបតី ពិតជាស័ក្តិសមទទួលបានពានរង្វាន់ ភាពជាអ្នកដឹកនាំឆ្នើមពិភព លោក” ដែលជាថ្នាក់ដឹកនាំវ័យក្មេង ពោរពេញដោយសមត្ថភាព បញ្ញាញាណ និងថាមពល បាន ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ពង្រឹងខឿនសេដ្ឋកិច្ចជាតិ សេវា សង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសបានចូលរួមចំណែកយ៉ាងសកម្ម ដើម្បីបុព្វហេតុ ជាតិមាតុភូមិ ប្រជាជនកម្ពុជា និងបន្តពូនជ្រំថែទាំយ៉ាងដិតដល់នូវសេចក្តីសុខ សន្តិភាព ស្ថិរភាព នយោបាយប្រកបដោយស័ក្តិសិទ្ធិភាព នៅគ្រប់ដំណាក់កាល ។

ខ្ញុំសូមជូនពរ សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ព្រមទាំងបុត្រា-បុត្រីទាំងអស់ សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចមហាបវរធិបតី ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖